កីឡាអន្តរជាតិ
អន្តរជាតិ
Modric ម្ចាស់​ពាន Ballon d’Or រំលឹក​គុណ លោក Harry Redknapp អតីត​គ្រូ Spurs
04, Dec 2018 , 8:39 pm        
រូបភាព
Luka Modric បាន​លើកសរសើរ​អតីត​អ្នកចាត់ការ​ទូទៅ Tottenham Hotspur លោក Harry Redknapp ថា​ជាម​នុស្ស​តែ​ម្នាក់​គត់​ដែលជា​អ្នកជំរុញ និង​បំផុសគំនិត​ដើម្បី​ឲ្យ​រូបគេ​អាច​ក្លាយជា​ម្ចាស់​ពានរង្វាន់​កីឡាករ​ឆ្នើម Ballon d'Or ឆ្នាំ​២០១៨ របស់​ទស្សនា​វ​ដ្តី​បារាំង France Magazine នេះ​។​


 
​ខ្សែបម្រើ​អន្តរជាតិ​ក្រូ​អាស៊ី វ័យ​៣៣​ឆ្នាំ​រូបនេះ បាន​ជួយ​ក្រុម​យក្ស Real Madrid ឈ្នះ​ពាន Champions league ៣​រដូវ​កាល​ជាប់​គ្នា ហើយ​នាំ​ក្រុម​ជម្រើសជាតិ​ខ្លួន​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ World Cup នៅ​រុស្ស៊ី​ផងដែរ​។ សមិទ្ធផល​នេះហើយ ទើប​ធ្វើ​ឲ្យ​រូបគេ​ក្លាយជា​កីឡាករ​ដំបូង​ដែល​ឈ្នះ​ពាន Ballon d’Or ក្រោយ Lionel Messi និង Cristiano Ronaldo ដែល​គ្រង​ពាន​នេះ​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​។​


លោក Harry Redknappjpg កំពុងណែនាំ Luka Modric កាលជាគ្រូនិងកូនក្រុមនៅ Spurs
 
​ក្រោយ​ទទួលពាន​លំដាប់​ពិភពលោក​នេះ Modric ក៏​មិន​ភ្លេច​ដល់​អ្នក​ដែល​បាន​ផ្លាស់ប្តូរ​រូបគេ​ក្នុង​វិស័យ​កីឡាបាល់ទាត់​នេះដែរ​។ អតីត​សមាជិក​ក្រុម Dinamo Zagreb រូបនេះ ត្រូ​បាន​លោក Redknapp នាំទៅ​ចូលរួម​ជាមួយ​ក្រុម​មាន់​ខ្នាយ​មាស Spurs ក្នុង​ឆ្នាំ​២០០៨ ហើយ​បន្ទាប់ពី​បង្ហាញ​ទម្រង់​លេង​ល្អ ក្លិប​យក្ស​អេ​ស្ប៉ា​ញ​រហស្សនាម​ស្តេច​ស​ក៏បាន​ទិញយក​រូបគេ​ទៅ​រួម​ក្រុម​តាំងពី​ឆ្នាំ​២០១២ រហូត​បច្ចុប្បន្ន​។​
 
Modric រៀបរាប់ថា​៖«​ការផ្លាស់ប្តូរ​ឥរិយាបទ​បាន​ជួយ​ខ្ញុំ​ច្រើនណាស់​ក្នុង​អាជីព​មួយ​នេះ​។ ខ្ញុំ​តែង​លេង​ដោយ​ប្រើ​អារម្មណ៍​ឆេវឆាវ​នៅលើ​ទីលាន​។ ប៉ុន្តែ​នៅពេល​ខ្ញុំ​ទម្លាក់​អារម្មណ៍​បែប​នោះ​ចោល ខ្ញុំ​អាច​លេង​បានល្អ​ជាង​មុន និង​តែងតែ​បង្ហាញ​ភាព​ច្នៃប្រឌិត​ក្នុង​ការលេង​របស់ខ្ញុំ​បាន​ថ្មីៗ​បន្ថែមទៀត​។ អ្វី​ទាំងអស់នេះ​គឺ Harry Redknapp ជា​អ្នក​ផ្លាស់ប្តូរ​ខ្ញុំ​»​។​
 
​សម្រាប់​ពាន Ballon d’Or ដែល​រៀបចំ​ដោយ​ទស្សនា​វ​ដ្តី​បារាំង France Football បាន​អញ្ជើញ​តំណាង​សារព័ត៌មាន​ទូទាំង​ពិភពលោក ដើម្បី​បោះឆ្នោត​ជ្រើសរើស ដោយ Modric ទទួលបាន​សំឡេងឆ្នោត​លើស​អតីត​មិត្ត​រួម​ក្រុម Cristiano Ronaldo ដែល​ទទួលបាន​លេខ​២ Antoine Griezmann, Kylian Mbappe និង Lionel Messi ដែល​ស្ថិតនៅ​លេខ​រៀ​តទី​៥៕
 

Tag:
 បាល់ទាត់​
  Ballon d\'Or
  Luka Modric
  Harry Redknapp
© រក្សាសិទ្ធិដោយ thmeythmey.com