ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
កសិករ សេ រ៉ៃ ភ្ញាស់​កូន​មាន់​លក់ បាន​ចំណូល​៥០០​ទៅ​៦០០​ដុល្លារ​ក្នុង​មួយខែ​
04, Dec 2018 , 4:46 pm        
រូបភាព
​សៀមរាប​៖ លោក សេ រ៉ៃ បោះបង់​មុខរបរ​លក់​ត្រី ងាក​មក​ប្រក​បរបរ​ចិញ្ចឹម​មាន់​ភ្ញាស់​កូន​លក់​វិញ ក្រោយពី​តម្លៃ​ទីផ្សារ​កើនឡើង​។ លោក សេ រ៉ៃ ប្រកប​របរ​នេះ ជិត​១០​ឆ្នាំ​មកហើយ ដោយ​ចាប់​ផ្ដើមដំបូង​មាន​មេមាន់​ត្រឹមតែ​២​ទៅ​៣​ក្បាល​ប៉ុណ្ណោះ​។ បច្ចុប្បន្ន កសិករ​រូបនេះ​មាន​មេមាន់​ជាង​១០០​ក្បាល​។ តាមរយៈ​ការចិញ្ចឹម​មាន់​ភ្ញាស់​យក​កូន​លក់ បានធ្វើ​ឲ្យ​លោក សេ រ៉ៃ មាន​ជីវភាព​ធូរធារ​ជាង​មុន​។ កសិករ​រស់នៅ​ខេត្តសៀមរាប​រូបនេះ អាច​រកចំណូលបាន​ពី​៥០០​ទៅ ៦០០​ដុល្លារ​ក្នុង​មួយខែ​។​

 
​ទោះ​មានបទពិសោធន៍​ច្រើន តែ​លោក សេ រ៉ៃ នៅតែ​ជួបប្រទះ​បញ្ហា​ប្រឈម​ផ្នែក​បច្ចេកទេស​មួយចំនួន​ក្នុងការ​ភ្ញាស់​កូន​មាន់​។ បច្ចេកទេស​ចិញ្ចឹម​មាន់​នេះ លោក សេ រ៉ៃ ទទួលបាន​ពី​អង្គការ Gret ដែល​បាន​បណ្ដុះបណ្ដាល​ដល់​លោក និង​កសិករ​មួយចំនួនទៀត​នៅក្នុង​ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។ កូន​មាន់​របស់លោក សេ រ៉ៃ ត្រូវបាន​អតិថិជន​មក​ទិញ​ដល់ផ្ទះ ហើយ​មានពេលខ្លះ​ផ្គត់ផ្គង់​មិន​គ្រប់គ្រាន់​ទៀតផង​។​
  
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយ​លោក សេ រ៉ៃ កសិករ​ប្រក​បរបរ​ភ្ញាស់​កូន​មាន់​ដូចតទៅ​៖ 

 
បើតាម​លោក សេ រ៉ៃ ការងារ​នេះ ជាការ​ងារ​ស្រាល ហើយ​មិនមាន​ផល​លំបាក​នោះទេ​។ បច្ចុប្បន្ន កសិដ្ឋាន​របស់លោក​មា​ន​មេមាន់​ជាង​១០០​ក្បាល អាច​ភ្ញាស់​កូន​មាន់បាន​ពី​៥០០​ទៅ​៦០០​ក្បាល​ក្នុង​មួយខែ ដែល​ផ្តល់​ចំណូល​បាន​ពី​៥០០​ទៅ ៦០០​ដុល្លារ​។ លោក សេ រ៉ៃ មានបំណង​ចង់​បង្កើន​ការចិញ្ចឹម​មេមាន់​ឲ្យ​បាន ៤០០​ទៅ​៥០០​ក្បាល​នៅ​ថ្ងៃ​អនាគត​។
 
ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, ជំនួញ​ខ្នាតតូច និង​មធ្យម​, បរិស្ថាន និង​ទេសចរណ៍ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv ៕​


 

Tag:
 សៀមរាប​
  ចិញ្ចឹម​មាន់​
© រក្សាសិទ្ធិដោយ thmeythmey.com