ជាតិ
កម្ពុជា​នឹងមាន​ភ្លៀង​ធ្លាក់​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​៧-១១​ធ្នូ​
05, Dec 2018 , 8:39 am        
រូបភាព
​ភ្នំពេញ​៖  កម្ពុជា​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ពី​កម្រិត​មធ្យម​ទៅ​បង្គួរ ក្នុង​ក្របខណ្ឌ​ទាំង​ប្រទេស ចាប់ពី​ថ្ងៃទី​៧-១១​ធ្នូ​។  ភ្លៀង​ធ្លាក់​បែបនេះ ដោយសារ​តែមាន​ជ្រលង​សម្ពាធ​ទាប​ខ្សោយ បន្ត​គ្របដណ្តប់​នៅ​កម្ពុជា និង​មាន​ខ្យល់​បក់​ពី​ទិសអាគ្នេយ៍​មកពី​សមុទ្រ​ចិន​ខាងត្បូង បាន​នាំ​សំនើម​មកជា​មួយ ផងដែរ​។

 
​តាម​ការព្យាករណ៍​អាកាសធាតុ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នា​ថ្ងៃទី​៤​ធ្នូ ភ្លៀង​ធ្លាក់​នេះ នឹង​កើតឡើង​នៅ​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ  ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ធំ បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ សៀមរាប ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី និង​ខេត្ត​ដែល​ជាប់មាត់​សមុទ្រ​៕ 

Tag:
 ភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com