អត្ថបទពាណិជ្ជកម្ម
ព្រឹត្តិការណ៍​Metfone Night Race 2018 រត់​កម្សាន្ត​សប្បាយ​ជាមួយ​ភ្លើងពណ៌​ពេល​រាត្រី​
05, Dec 2018 , 8:59 am        
រូបភាព
​ភ្នំពេញ​៖​នៅ​ថ្ងៃទី 22 ខែធ្នូ​ខាងមុខនេះ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន នឹង​រៀបចំ​មហា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​2018  ដែល​មិន​ធ្លាប់មាន​ពីមុនមក នោះ​គឺ Metfone Night Race​។ កញ្ចប់ KIT ច្រើនជាង 10,000 កញ្ចប់ ត្រូវ​បានរៀបចំ​សម្រាប់​រត់ប្រណាំង ដែលមាន​រួមមាន​ដូចជា​ដង​ពន្លឺ អាវយឺត វ៉ែនតា​ពន្លឺ បូរ​ពន្លឺ កង​ពន្លឺ​ពាក់​ក អម​ជាមួយនឹង​ការប្រគំ​តន្ត្រី ដែល​ចូលរួម​ពី​កំពូល​តារា​ល្បីៗ​ជាច្រើន​ដូចជា លោក ព្រាប សុវត្ថិ​, ខេមរៈ សិរីមន្ត​, ពេជ្រ សោភា​, សុខ ស្រី​នាង​, DJ Maily និង​តារា​ល្បីៗ​ជាច្រើនរូប​ទៀត​។
 
​ព្រឹត្តិការណ៍​នេះ គឺជា​ការរៀបចំ​បន្ត​ឡើង ពី​ព្រឹត្តិការណ៍​ប្រណាំង​ពណ៌ Color Race ដ៏​ធំ​សម្បើម​មួយ កាលពី​ឆ្នាំ 2015 ដែលមាន​អ្នកចូលរួម​ជិត 50,000 នាក់ ហើយ​អ្នកចូលរួម​ម្នាក់ៗ សឹងតែ​មិនអាច​បំភ្លេចបាន ជាមួយនឹង​អនុស្សាវរីយ៍ និង​ការចែករំលែក​ព័ត៌មាន ពី​កម្មវិធី​នេះ នៅលើ​បណ្តាញ​សង្គម​យ៉ាងច្រើន​។ 
 
​ក្នុងឱកាស​គម្រប់​ខួប​10​ឆ្នាំ របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ក្រុមហ៊ុន​បាន​នាំមក​នូវ​ព្រឹត្តិការណ៍​ដ៏​គួរឱ្យ​រំភើប​ថ្មី​មួយទៀត គឺ​កម្មវិធី  Metfone Night Race 2018 ដែល​នឹង​ត្រូវបាន​ប្រារព្ធ​ឡើង នៅ​ថ្ងៃទី 22 ខែធ្នូ ឆ្នាំ​2018 ខាងមុខនេះ នៅឯ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ Metfone Night Race គឺជា​ការរត់​ប្រណាំង​ចម្ងាយ​ធម្មតា 1.5 គីឡូម៉ែត្រ របស់​មិត្ត​ហ្វូ​ន ដែលជា​បទពិសោធ​ថ្មី​មួយ ពោរពេញ​ទៅដោយ​ភាពសប្បាយ​រីករាយ ដល់​អ្នកចូលរួម​ទាំង​អស់​គ្នា ដែល​ចូលចិត្ត​ស្វែងរក​ការកម្សាន្ត និង​ភាព​រីករាយ នៃ​ការរត់​ប្រណាំង​ធម្មតា​។ ជាមួយនឹង​ផ្លូវ​ក្នុង​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ដ៏​ស្រស់ស្អាត អ្នកចូលរួម​អាច​ដើរ ឬ​រត់​ដោយ​សេរី នៅតាម​ដងផ្លូវ​ដែលមាន​សញ្ញា​តាំង​បង្ហាញ បង្គោល​ឥន្ទធនូ ស្នោ​អ័ព្ទ ការបាញ់​ក្រដាស និង​ការកម្សាន្ត​ផ្សេងៗ​ទៀត​។ ទាំងនេះ គឺជា​សកម្មភាព​នៃ​ភាពសប្បាយ​រីករាយ 100% ពិតៗ ក្នុងការ​កម្សាន្ត​ជាមួយនឹង​ការថតរូប​។ 
 
​ការរត់​ប្រណាំង​នេះ គឺ​មិនត្រូវ​បានបញ្ចប់​នោះទេ នៅពេលដែល​អ្នកចូលរួម​រត់​ទៅដល់​បន្ទាត់​ទី​។ លោកអ្នក​នឹងមាន​ការ​ភ្ញាក់ផ្អើល និង​រំភើប​ជាមួយនឹង​ការសំដែង ដោយ​តារាចម្រៀង​ដ៏​ល្បីៗ​ប្រចាំ​ប្រទេស​កម្ពុជា និង​ឌី​ជេ លំដាប់​អន្តរជាតិ ដែល​ចាំ​ស្វាគមន៍​លោកអ្នក​ទាំងអស់គ្នា ហើយ​នឹងមាន​សកម្មភាព និង​ការសំដែង​ជាច្រើន​ផ្សេងៗ​ទៀត ដើម្បី​ឲ្យ​លោកអ្នក​ដែល​បាន​ចូលរួម កាន់​តែមាន​ភាពសប្បាយ​រីករាយ​បន្ថែមទៀត នៅក្នុងពេល​រាត្រី​នៃ​ការរត់​ប្រណាំង​នោះ​។ 
 
​ថ្មី​នេះៗ Trailer នៃ​កម្មវិធី Metfone Night Race 2018 បាន​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម ហើយ​ទទួលបាន​ការចាប់អារម្មណ៍ ពី​សំណាក់​យុវវ័យ ព្រមទាំង​ចែករំលែក​យ៉ាងច្រើន​កុះករ ជាមួយនឹង​ការទន្ទឹងរង់ចាំ​ឲ្យ​កម្មវិធី​មកដល់​ឆាប់ៗ​។ អតិថិជន​មិត្ត​ហ្វូ​ន​ទាំងអស់ អាច​ចូលរួម​កម្មវិធី​នេះ​ដោយ​ឥតគិតថ្លៃ ដោយ​គ្រាន់តែ​ធើ្វ​តាម​លក្ខខណ្ឌ​មួយចំនួន​ប៉ុណ្ណោះ​។ សម្រាប់​ព័ត៌មាន​បន្ថែម ទាក់ទង​ទៅនឹង​កម្មវិធី​នេះ សូម​ចូលទៅ​កាន់ http://nightrace.metfone.com.kh/Index.do ឬ​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ Metfone៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com