ជាតិ
ធាតុ​វេជ្ជបណ្ឌិត បេ​អាត រិច​ឈ្នឺ​រ មកដល់​សៀមរាប តាម​បណ្តាំ​របស់លោក​ហើយ​!
05, Dec 2018 , 9:28 am        
រូបភាព
​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៥ ខែធ្នូ នេះ ធាតុ​របស់លោក​វេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ ត្រូវ​បាន​ដឹក​ផ្ទាល់​ពី​ក្រុង​ហ្សួ​រិច ប្រទេស​ស្វី​ស ឆ្ពោះ​មកកាន់​ខេត្តសៀមរាប ដើម្បី​យកទៅ​តម្កល់​នៅ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​៧ (​ឬ​គន្ធបុប្ផា​ទី​៣) ជាទី​កន្លែង​ដែល​ស្ថាបនិក​មូលនិធិមន្ទីរពេទ្យគន្ធ​បុប្ផា​រូបនេះ​ មាន​អនុស្សាវរីយ៍​ច្រើនជាងគេ ជាពិសេស​ជាទី​តាំង​ដែល​លោក​តែងតែ​ប្រគំ​តន្ត្រី​សេ​ឡូ ដើម្បី​រក​ថវិកា​ជួយ​ដល់​កុមារ​ខ្មែរ​។​

 
ធាតុរបស់លោក បេអាត រិចឈ្នឺ ត្រូវបាន​ដង្ហែរ​តាមផ្លូវ​សំខាន់ៗ​នៅ​ក្នុងខេត្តសៀមរាប ដែលចេញពី​អាកាសយានដ្ឋាន​អន្តរជាតិខេត្តសៀមរាប ឆ្ពោះទៅ​កាន់មន្ទីរពេទ្យ​ជ័យ​វរ្ម័ន​ទី៧ ដោយអម​ដំណើរ​ដោយ​សម្តេច គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង​ផងដែរ។ សាស្ត្រាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យ​ជ័យ​វរ្ម័ន​ទី​៧ ជាអ្នក​ដែល​យក​ធាតុ​ដោយផ្ទាល់ទៅកាន់កន្លែង​រៀបចំកម្មវិធី មុន​នឹងតម្កល់ក្នុងចេតិយ៕
 
 
 


































Tag:
 Beat Richner
  គន្ធបុប្ផា​
© រក្សាសិទ្ធិដោយ thmeythmey.com