កីឡាអន្តរជាតិ
អន្តរជាតិ
Falcao ស៊ុត​២​គ្រាប់​នាំ​ឲ្យ Monaco ឡើងឈរ​ពីលើ​តំបន់​គ្រោះថ្នាក់​នៅ Ligue 1
05, Dec 2018 , 11:22 am        
រូបភាព
AS Monaco ឡើងឈរ​ពី​តំបន់​គ្រោះថ្នាក់​នៃ​ក្របខណ្ឌ Ligue 1 បន្ទាប់ពី​ខ្សែប្រយុទ្ធ Radamel Falcao អា​ចរក​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ម្នាក់ឯង​ក្នុង​ជ័យជម្នះ​លើ​ក្រុម Amiens ២-០ នៅ​រាត្រី​ថ្ងៃទី​៤ ខែធ្នូ ។​

 
២​គ្រាប់​ដែល​ធ្វើបាន​ដោយ​ការ​ស៊ុត​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​១១​ម៉ែត្រ​របស់​ខ្សែប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​កូ​ឡុំ​ប៊ី បាន​នាំ​ជ័យជម្នះ​លើក​ទី​ពីរ​សម្រាប់ Monaco ដែល​ស្ថិតនៅក្រោម​ការដឹកនាំរ​បស់​អ្នកចាត់ការ​ទូទៅ​ថ្មី លោក Thierry Henry ចាប់តាំងពី​លោក​ឡើង​ដឹកនាំ​កាលពី​ខែតុលា​។ ជ័យជម្នះ​ដំបូង ក៏​ជាការ​ស៊ុត​បាល់​បញ្ចូល​ទី​របស់ Falcao ផងដែរ នៅ​ទឹកដី Caen ជាមួយនឹង​លទ្ធផល ១-០​។​
 
​សម្រាប់​ការ​ប្រជែង​ពាន​លី​គ​កំពូល​បារាំង​នៅ​រដូវ​កាល ២០១៨-២០១៩​នេះ Monaco ស្គាល់​ឈ្នះ​តែ​៣​លើក​ប៉ុណ្ណោះ​ក្នុងចំណោម ១៦​ការប្រកួត​ចុងក្រោយ ក្នុងនោះ​ស្មើ​៤ និង​ចាញ់​៩​ដង មាន​១៣​ពិន្ទុ​។ 
 
​យ៉ាងណា ជ័យ​ជ​ន្នះ​នេះ​បាន​នាំ​ក្រុម​លោក Henry ឡើងឈរ​ចំណាត់ថ្នាក់​ទី​១៧​ក្នុង​តារាង​បណ្តោះ​អាន្ន​ដែល​រួច​ផុតពី​តំបន់​ត្រូវ​កាត់ចេញ ប៉ុន្តែ​មាន​ពិន្ទុ​ស្មើគ្នា​ជាមួយ​ក្រុម​ឈរ​លេខ​១៨ Dijon និង​១៩ Amiens គ្រាន់តែ​ចំណេញ​គ្រាប់​បាល់​បញ្ចូល​ទី​ប៉ុណ្ណោះ​៕
 

Tag:
 បាល់ទាត់​
© រក្សាសិទ្ធិដោយ thmeythmey.com