ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មនុស្ស​ចាស់​គួរតែ​ធ្វើយ៉ាងណា​ឲ្យ​ពួកគេ​ប្រើប្រាស់​ជណ្តើរ​ឲ្យ​មាន​សុវត្ថិភាព​ផង​
05, Dec 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ចាស់​មួយចំនួន​គឺមាន​ការ​ប្រឈម​ខ្ពស់​នឹង​ការ​ដួល​ណាស់ ជាពិសេស​ការរស់នៅ​ក្នុង​ផ្ទះ​តែម្តង​។ ក្នុងនោះដែរ ការ​ដួល ៦​ករណី​ក្នុងចំណោម ១០ គឺ​កើតឡើង​នៅផ្ទះ ហើយ​ហេតុផល​គឺ​ច្រើនតែ​ជាការ​ប្រើប្រាស់​ជណ្តើរ​មិនមាន​សុវត្ថិភាព​គ្រប់គ្រាន់​។



ខាងក្រោម​នេះ​គឺជា​ការណែនាំ​ខ្លះៗ​អំពី​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់​ចំពោះ​មនុស្ស​ចាស់​៖
 
•​ ​ចូរ​ដំណើ​ង ឬ​បង្កើត​ជណ្តើរ​ដែលមាន​បង្កាន់ដៃ​ទាំងសងខាង​
•​ ​ចូរ​លើកទឹកចិត្ត​ឲ្យ​ពួកគាត់​កាន់​បង្កាន់ដៃ​ជានិច្ច​ទាំង​ឡើង និង​ចុះ​ជណ្តើរ​
•​ ​បើសិនជា​អ្នកត្រូវការ​លើក​អ្វីមួយ​ឡើងជណ្តើរ ចូរ​កាន់​វា​ដោយ​ដៃ​ម្ខាង​ឲ្យ​ណែន ហើយ​មិនត្រូវ​ដាក់​របស់​នោះ​នៅ​បាំង​មុខ​ជាប់​ឡើយ​
•​ ​ចូរ​បង្កើតជា​ភ្លើង​ដ៏​ភ្លឺ​ច្បាស់​នៅតាម​កាំជណ្តើរ​នីមួយៗ​ផង​ដើម្បី​ងាយស្រួល​មើល​
•​ ​ចូរ​មិន​ត្រូវដាក់​អ្វី​នៅតាម​កាំជណ្តើរ​ឡើយ​
•​ ​អ្នក​ក៏​អាច​ប្រើ​ជាក​ម្រាម​ព្រហ្ម​នៅ​ពីលើ​ជណ្តើរ​នោះបាន​ដែរ​ដើម្បី​ចៀសវាង​ការ​រអិល​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com