អត្ថបទពាណិជ្ជកម្ម
៥​ចំណុច​នេះ បញ្ជាក់ថា​នាឡិកា Samsung Galaxy Watch មាន​ភាពលេច​ធ្លោ​ជាងគេ​
05, Dec 2018 , 3:45 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុងពេល​បច្ចុប្បន្ន ស្មា​ត​វ៉​ច កំពុងតែ​មានការ​ពេញនិយម​ខ្លាំង នៅលើ​ទីផ្សារ​ពិភពលោក ហើយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាច្រើន ក៏​បន្ត​បញ្ចេញ​នូវ​ស្មា​ត​វ៉​ច​ស៊េរី​ថ្មី​របស់​ពួកគេ ជាមួយនឹង​ការ​អាប់​ដេ​ត​នូវ​មុខងារ​ថ្មីៗ និង​បច្ចេកវិទ្យា​ជាច្រើន ដែល​ធ្វើឱ្យ​ជីវិត​រស់នៅ កាន់​តែមាន​ភាពងាយស្រួល​បំផុត​។ ក្រុមហ៊ុន បច្ចេកវិទ្យា Apple ក៏បាន​បញ្ចេញ​នូវ​ស្មា​ត​វ៉​ច​ចុងក្រោយ​បំផុត​របស់ខ្លួន នៅក្នុង​ខែកញ្ញា ឆ្នាំ​២០១៨​នេះ   គឺ Apple Watch Series 4 ដែល​បំពាក់​នូវ​មុខងារ​ថ្មីៗ​ជាច្រើន និង​អេក្រង់​កាន់​តែមាន​ទំហំ​ធំ​ជាង​មុន​។​
 
​ទន្ទឹមនឹងនេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Samsung ក៏​បញ្ចេញ​នូវ​នាឡិកា Galaxy Watch ស៊េរី​ថ្មី​របស់ខ្លួន ដែល​មិន​ត្រឹមតែ​មានការ​រចនា​រូបរាង​យ៉ាង​ស្រស់ស្អាត ល្អឥតខ្ចោះ​នោះទេ ប៉ុន្តែ​វា​ក៏​បំពាក់​នូវ​ថាមពល​ថ្ម ដែល​អាច​ប្រើប្រាស់​បាន​ដល់​ទៅ ៤​ថ្ងៃ និង​ការ​ទ្រទ្រង់​នូវ​ប្រព័ន្ធ LTE​ថែម​ទៀតផង​។ Galaxy Watch​នេះ ត្រូវគេ​ចាត់ទុកថា​ជា​នាឡិកា​ស្មា​ត​វ៉​ច ដ៏​ល្អ​បំផុត សម្រាប់​អ្នកប្រើប្រាស់ Android ។​


 
​នេះ​ជាការ​ប្រៀបធៀប ពី​លក្ខណៈសម្បត្តិ​របស់ Galaxy Watch និង Apple Watch Series 4
 

 
​ពេលនេះ យើង​នឹង​បង្ហាញ​នូវ​លក្ខណៈសម្បត្តិ ៥​យ៉ាង ដែល​នាឡិកា Samsung Galaxy Watch អាច​យកឈ្នះ ទៅលើ Apple Watch Series 4 នោះ​។ 
 
១. តម្លៃ​សមរម្យ​
 
Samsung Galaxy Watch ដែលមាន​ទំហំ 46mm មានតម្លៃ $350 និង 42mm នៅក្នុង​តម្លៃ​ត្រឹមតែ $330 តែប៉ុណ្ណោះ ជាមួយនឹង​ជម្រើស ៣​ពណ៌ គឺ​ពណ៌​ប្រាក់ ពណ៌​ខ្មៅ និង​ពណ៌​មាស​។

ចំណែក នាឡិកា Apple Watch Series 4 គឺមាន​តម្លៃ​ថ្លៃ​រហូតដល់ $399 ហើយ​សម្រាប់ LTE version គឺមាន​តម្លៃ​ចាប់     ផ្តើម​ពី $499 ដែល​រួមជាមួយ​ពណ៌​ទឹកប្រាក់ ពណ៌​ប្រផេះ និង​ពណ៌​មាស​។ សរុបមក បើ​ពិនិត្យមើល​ទៅលើ​តម្លៃ​របស់​ស្មា​ត​វ៉​ច គឺ Samsung Galaxy Watch ល្អប្រសើរ​ជាង Apple Watch Series 4 ។​

២. ការ​រចនា​រូបរាង​ដ៏​ល្អឥតខ្ចោះ​
 
​ក្រុមហ៊ុន​បច្ចេកវិទ្យា Samsung និង Apple គឺមាន​ការ​រចនា​ខុសប្លែកគ្នា ទៅលើ​នាឡិកា​ស្មា​ត​វ៉​ច របស់ខ្លួន ខណៈពេលដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា Samsung បញ្ចេញ​នូវមុខ​នាឡិកា រាង​ជា​រង្វង់​មូល​ដ៏​កាលី​ប​និង​ទាន់សម័យ សម្រាប់​តម្រូវការ​អ្នកប្រើប្រាស់​បច្ចុប្បន្ន ដែលមាន​ទំហំ​42mm  និង​46mm​។ ហើយ​ក្រុមហ៊ុន​បច្ចេកវិទ្យា Apple បញ្ចេញ​នូវមុខ​នាឡិកា Series 4  ដែលមាន​ពីរ​ទំហំ​គឺ  40mm និង 44mm រាង​ការ៉េ​។ 


 
Samsung Galaxy Watch គឺ​ភ្ជាប់​ជាមួយនឹង Bezel ដែល​អាច​ធ្វើការ Scroll ហើយ​វា​ក៏មាន​ប៊ូ​តុង​មួយ​នៅ​ផ្នែក​ខាងស្តាំ នោះ​គឺជា Key សម្រាប់​ត្រឡប់​ថយក្រោយ និង​ក្រោម​នោះ គឺជា Home Key សម្រាប់​វិលត្រឡប់​ទៅកាន់ Main Screen វិញ​។ វា​ពិត​ជាមាន​ភាពងាយស្រួល នៅក្នុង​ការប្រើប្រាស់​បំផុត​។​ចំណែក Apple Watch គឺ​ប្រើប្រាស់​នូវ Digital Crown សម្រាប់​មើល​ទៅលើ​កម្មវិធី App Screen និង​ការ​អូស​ចុះក្រោម នៅលើ Page​ណាមួយ​។ សរុបមក ការ​រចនា​របស់ Galaxy Watch នេះ គឺ​ល្អ​ស្រស់ស្អាត​ជាង Apple Watch Series 4 និង​មាន​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់​។​

៣. ការថែរក្សា​សុខភាព​
 
Samsung Galaxy Watch មានភ្ជាប់​មក​ជាមួយនឹង​មុខងារ Samsung Health គឺជា Function មួយ​នៅក្នុង Samsung Galaxy Watch វា​ជា​មុខងារ​ឆ្លាត​វៃ ដែល​អាចជួយ​ឲ្យ​អ្នកដឹង​ពី​កម្រិត ចង្វាក់បេះដូង សម្ពាធ​អារម្មណ៍ (Keep Track of your Stress) និង​ជួយ​ប្រាប់​នូវ​គន្លឹះ​ធ្វើ​ចលនា​ដង្ហើម ដើម្បី​ជួយ​ឲ្យ​អ្នកគ្រប់គ្រង​អារម្មណ៍​បាន​មូល​ល្អ​ពេញ​មួយថ្ងៃ​។ លើសពីនេះ​ទៀត នាឡិកា​នេះ ក៏មាន​មុខងារ​តាមដាន​ដំណេក ដើម្បី​ជួយ​ឲ្យ​អ្នកប្រើប្រាស់ អាច​កែសម្រួល​ទម្លាប់​គេង និង​ការ​សម្រាក​តាម​តម្រូវការ​ផងដែរ​។ ក្រៅពី​មុខងារ​តាមដាន​ដំណេក និង​គ្រប់គ្រង​សម្ពាធ​អារម្មណ៍ អ្នកប្រើប្រាស់​ក៏​អាច​ទទួលបាន​សុខភាព​ល្អ​ពី Samsung Health ផងដែរ ដូចជា​វិធី​ហាត់ប្រាណ​ក្នុងផ្ទះ ដែលមាន​ចំនួន​២១​លំ​ហាត់ប្រាណ ការកំណត់​ជំ​ហ៊ាន​ដើរ​របស់​អ្នក និង​ជួយ​តាមដាន​កម្រិត​កាឡូរី ដែល​អ្នក​បាន​ទទួលទាន ធ្វើ​ឲ្យ​អ្នកមាន​របប​អាហារ​មួយ​ដែល​ត្រឹមត្រូវ​។ 



៤. ថាមពល​ថ្ម​បានយូរ​

​អ្វីដែល​អស្ចារ្យ​បំផុត​សម្រាប់ Samsung Galaxy Watch នោះ​គឺ​ថាមពល​ថ្ម​របស់​វា​។ ជាក់ស្តែង ស្មា​ត​វ៉​ច Galaxy Watch​នេះ អាច​ប្រើប្រាស់​បានយូរ​ដល់​ទៅ ៤៨​ម៉ោង និង​៨០​ម៉ោង​។ ខណៈពេលដែល Apple Watch Series 4 មិនអាច​កាន់​ថាមពល​ថ្ម​យូរ បាន​ដល់​មួយថ្ងៃ​ផង​នោះ​។ 

៥. ការភ្ជាប់​ជាមួយ​ស្មា​ត​ហ្វូ​ន​កាន់តែ​ងាយស្រួល​
 
​នាឡិកា Samsung Galaxy Watch​នេះ អាច​ប្រើប្រាស់​បាន ទាំង​នៅលើ​ប្រព័ន្ធ​ប្រតិបត្តិការ Android និង iOS ។ ប្រសិនបើ​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន Galaxy​នោះ វា​ពិត​ជាមាន​ភាពងាយស្រួល ក្នុង​ការភ្ជាប់​ទំនាក់ទំនង​ជាទីបំផុត​។ បើ​ក្រឡេកមើល​ទៅលើ Apple Watch Series 4 វិញ​នោះ គឺអាច​ប្រើប្រាស់​បានតែ​ជាមួយនឹង iPhones ប៉ុណ្ណោះ​។ ដូចនេះ ស្មា​ត​វ៉​ច Galaxy Watch គឺជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ការតភ្ជាប់​នូវ Platform ពីរ​គឺ​Android និង iOS បាន​។ 


 
​ដូច្នេះ​លក្ខណៈសម្បត្តិ​ទាំង ៥​នេះ ពិតជា​បង្ហាញថា Samsung Galaxy Watch ល្អ​ជាង​នាឡិកា Apple Watch Series 4 ទាំង​តម្លៃ ការ​រចនា​រូបរាង ថាមពល​ថ្ម ប្រព័ន្ធ​ថែរក្សា​សុខភាព និង​ការភ្ជាប់​ទំនងជា​មួយ​ស្មា​ត​ហ្វូ​ន​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com