អត្ថបទពាណិជ្ជកម្ម
ខេត្តកំពង់ចាម ជា​គោលដៅ​ទី​ពីរ នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ប្រចាំឆ្នាំ​២០១៨ របស់ SECC និង​ក្រុមហ៊ុន ហ្គោល​ដេ​ន អេ​ហ្វ​អិ​កស៍ លីង ឃែ​ភី​ថ​ល​
05, Dec 2018 , 7:19 pm        
រូបភាព
ដោយ:
​ក្រុមហ៊ុន ហ្គោល​ដេ​ន អេ​ហ្វ​អិ​កស៍ លីង ឃែ​ភី​ថ​ល បាន​បន្ត​ចូលរួម​ក្នុង​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ចំនួន ៥ ប្រចាំឆ្នាំ ២០១៨ របស់​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​(SECC) នា​ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០១៨ នៅ​សណ្ឋាគារ LBN Asian Hotel ខេត្តកំពង់ចាម​។ ខេត្ត​នេះ គឺជា​គោលដៅ​ទី​ពីរ ក្នុងចំណោម​ខេត្ត​ទាំង​ប្រាំ បន្ទាប់ពី​គោលដៅ​ទីមួយ​នៅ​ខេត្ត​ព្រះសីហនុ បានបញ្ចប់​កាលពី​សប្ដាហ៍​មុន​។ ភ្ជាប់​ជាមួយនឹង​ប្រធានបទ​«​អាជីវកម្ម​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា​» សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​នេះ មាន​គោលបំណង​ផ្សព្វផ្សាយ និង​ពង្រីក​ការយល់ដឹង អំពី​ការវិនិយោគ​លើ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​ទូទាំងប្រទេស​កម្ពុជា កសាង​ទំនុកចិត្ត​របស់​វិនិយោគិន និង​ផ្ដល់ឱ្យ​វិនិយោគិន​នូវ​ជំនាញ និង​យុទ្ធសាស្ដ្រ​ចាំបាច់ សម្រាប់​ការវិនិយោគ​មួយ​នេះ​។​
 
​ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និង​ខេត្តបាត់ដំបង គឺជា​គោលដៅ​បន្តបន្ទាប់ នៃ​សិក្ខា​សិលា​នេះ ដែល​ខេត្ត​ទាំងអស់នេះ ត្រូវបាន​ចាត់ទុកជា​ខេត្ត​សក្ដានុពល​ខ្ពស់ ដោយសារតែ​ចំនួន​ប្រជាជន ប្រវត្តិ​វិនិយោគ និង​កម្រិតជីវភាពរ​បស់​ប្រជាជន​។ 
 
​អញ្ជើញ​ចូលរួម​ជា​អធិបតី ក្នុង​សិក្ខាសាលា​នៅ​ខេត្តកំពង់ចាម លោក ស៊ូ សុជាតិ អគ្គនាយក​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បានបញ្ជាក់​ពី​ការប្ដេជ្ញាចិត្ត​របស់​គណៈ​កម្ម​ការមូល​ប​ត្រ​កម្ពុជា ក្នុងការ​លើកកម្ពស់​កា​រ​ជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ នៅ​គ្រប់​ទីកន្លែង​ទាំងអស់ ក្នុងប្រទេស​កម្ពុជា និង​ការសម្រួល​ដល់​ការរីកលូតលាស់ នៃ​ទីផ្សារ​ស្របច្បាប់​។ លោក ក៏បាន​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ឈ្មួញ​ជើងសារ ក្នុងការ​ផ្សព្វផ្សាយ​ជា​សាធារណៈ នូវ​គោលនយោបាយ​ការពារ​វិនិយោគិន ក៏ដូចជា​វិធីសាស្ត្រ​ការពារ​ហានិភ័យ​ផងដែរ​។ 
 
​លោក យន់ សុវណ្ណារ៉ា អនុប្រធាន​ការិយាល័យ​គ្រប់គ្រង​អាជីវកម្ម​គម្រោង​វិនិយោគ​រួម និង​អាជីវកម្ម​ឧបករណ៍​និ​ស្ស​ន្ទ នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បានបង្ហាញ​ពី​ទិដ្ឋភាព​ទូទៅ នៃ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ ការរីកចម្រើន​នៃ​ការជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា ក្របខណ្ឌ​បទ​ប្ប​ញ្ញ​តិ បញ្ហា​ប្រឈម និង​ផែនការ​របស់​គណៈកម្មកា​រមូល​ប​ត្រ​កម្ពុជា ក្នុងការ​អភិវឌ្ឍ​វិស័យ​ឧបករណ៍​និ​ស្ស​ន្ទ​បន្ថែមទៀត​។​
 
​តាមរយៈ​ការចូលរួម​របស់​ក្រុមហ៊ុន នៅក្នុង​គ្រប់​ព្រឹត្តិការណ៍​ទាំងអស់ នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា និង​ការប្តេជ្ញាចិត្ត​ខ្ពស់ ក្នុងការ​បង្កើន​បទដ្ឋាន​នៃ​ទីផ្សារ​ហិរញ្ញវត្ថុ​កម្ពុជា ឱ្យស្រប​នឹង​បទដ្ឋាន​អន្តរជាតិ ក្រុមហ៊ុន ហ្គោល​ដេ​ន អេ​ហ្វ​អិ​កស៍ លីង ឃែ​ភី​ថ​ល បានបង្ហាញ​នូវ​ឧទាហរណ៍​ជាក់ស្ដែង​មួយ នៃ​ភាព​មាន​វិជ្ជាជីវៈ​ពិតប្រាកដ ហើយ​បាន​ជំ​រុញឱ្យ​ក្រុមហ៊ុន​ឧបករណ៍​និ​ស្ស​ន្ទ​ផ្សេងៗ​ទៀត ប្រកួតប្រជែង​ប្រកបដោយ​ភាព​វិជ្ជមាន​។​

  
 
​ក្នុងនាម​ជា​វាគ្មិន​កិត្តិយស លោក ចេង តារា​វុ​ធ ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់​ហិរញ្ញវត្ថុ នៃ​ក្រុមហ៊ុន ហ្គោល​ដេ​ន អេ​ហ្វ​អិ​កស៍ លីង ឃែ​ភី​ថ​ល មាន​ក្ដី​សោមនស្ស​រីករាយ ក្នុងការ​ចូលរួម​ក្នុង​សិក្ខា​តាម​បណ្ដា​ខេត្ត ប្រចាំឆ្នាំ ២០១៨ ជាមួយ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ហើយ​បាន​សង្កត់ធ្ងន់ថា ការលើកកម្ពស់​ការយ​ល់​ដឹង លើ​ការជួញដូរ​ឧបករណ៍​ហិរញ្ញវត្ថុ ឱ្យ​ទូលំទូលាយ គឺជា​ការងារ​ចម្បង​មួយ របស់​ក្រុមហ៊ុន ហ្គោល​ដេ​ន អេ​ហ្វ​អិ​កស៍ លីង ឃែ​ភី​ថ​ល​។ លោក តារា​វុ​ធ បាន​បន្ត​សង្កត់ធ្ងន់ លើ​សារៈសំខាន់​នៃ​ការវាយតម្លៃ​ខ្លួនឯង របស់​វិនិយោគិន និង​ការអនុវត្ត​យុទ្ធសាស្ត្រ​សមស្រប សម្រាប់​វិនិយោគិន​នីមួយៗ ក៏ដូចជា​វិធីសាស្ត្រ​ទាញយក​ផល​វិជ្ជមាន ពី​ការវិនិយោគ​។ ក្រៅពី​ការចូលរួម​ក្នុង​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត នៅ​ខេត្ត​បី​ផ្សេងទៀត ក្នុង​ខែធ្នូ​នេះ លោក តារា​វុ​ធ ក៏បាន​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់ ក្រុមហ៊ុន ហ្គោល​ដេ​ន អេ​ហ្វ​អិ​កស៍ លីង ឃែ​ភី​ថ​ល ក្នុងការ​បង្ហាញខ្លួន នៅ​ព្រឹត្តិការណ៍​នានា របស់​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​នាពេល​អនាគត​។​
 
​លទ្ធផល​នៃ​សិក្ខាសាលា​នៅ​ខេត្តកំពង់ចាម គឺ​ល្អ​គួរឱ្យកត់សម្គាល់​។ អ្នកចូលរួម​ជាង ១៨០ នាក់ បានបង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់​ពួកគេ ទៅលើ​ការវិនិយោគ​លើ​ឧបករណ៍​និ​ស្ស​ន្ទ ដែលជា​សញ្ញា​នៃ​អនាគត​ភ្លឺស្វាង របស់​វិស័យ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា​៕





 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com