អន្តរជាតិ
តុលាការហូឡង់បដិសេធសំណើសុំបន្ថយអាយុ២០ឆ្នាំរបស់បុរសវ័យ៦៩ឆ្នាំម្នាក់
× តុលាការហូឡង់កាលពីថ្ងៃទី៣ ខែធ្នូ បានច្រានចោលបណ្តឹងរបស់លោក Emile Ratelband ដែលសុំបន្ថយអាយុចំនួន២០ឆ្នាំ ពោលគឺលោកចង់បានអាយុ៤៩ឆ្នាំ មិនមែន៦៩ឆ្នាំដូចអាយុពិតប្រាកដឡើយ។ លោកចាត់ទុកខ្លួនជាជនរងគ្រោះដោយការរើសអើង ដោយសារតែអាយុរបស់ខ្លួន បើទោះបីជាលោកមានរូបរាងសង្ហាក៏ដោយ។
មិនអាចយកទៅពិចារណាបាននោះឡើយ ទាក់ទងនឹងបណ្តឹងរបស់លោក Emile Ratelband ដែលសុំប្តូរថ្ងៃកំណើតនៅក្នុងលិខិតឆ្លងដែន ពីថ្ងៃទី១១ ខែមិនា ឆ្នាំ១៩៤៩ មកថ្ងៃទី១១ ខែមិនា ឆ្នាំ១៩៦៩។ នេះជាការអះអាងរបស់តុលាការក្រុង Arnhem ប្រទេសហូឡង់។
តុលាការទទួលស្គាល់ពីនិន្នាការក្នុងសង្គម ដែលមនុស្សជាច្រើនអាចរក្សារូបរាងនៅក្មេង ប៉ុន្តែនេះមិនមែនជាតឹកតាងដែលត្រូវយកទៅពិចារណ៍ចំពោះសំណើរសុំបន្ថយអាយុដល់ទៅ២០ឆ្នាំនោះឡើយ។
ក្នុងបទសម្ភាសជាមួយ AFP លោក Ratelband បានរៀបរាប់ថា៖ «ខ្ញុំមានអារម្មណ៍ថា ខ្លួនក្មេងជាងអាយុ ខ្ញុំចង់នៅក្មេងណាស់ ពីព្រោះខ្ញុំអាចរើសនារីដែលខ្ញុំស្រឡាញ់ ប៉ុន្តែមិនអាចនោះឡើយ បន្ទាប់ពីខ្ញុំប្រាប់ពួកគេថា ខ្ញុំអាយុ៦៩ឆ្នាំ»។
គ្រូបង្រៀនផ្នែកអប់រំជីវិត ជាពិសេសលើជំនាញអភិវឌ្ឍន៍ខ្លួនឯងរូបនេះ បានអះអាងថា លោកពិតជារងការរើសអើងដោយសារតែអាយុដ៏ចំណាស់របស់ខ្លួន។ គាត់មិនចង់រង់នៅជានិវត្តន៍ជននោះឡើយ ដូច្នេះលោកបានស្នើសុំភាពស្របច្បាប់ចំពោះការបន្ថយអាយុរបស់ខ្លួនចំនួន២០ឆ្នាំ។
«បច្ចុប្បន្ន យើងអាចជ្រើសរើសការងារ រើសភេទ នយោបាយ និងការប្តូរភេទជាដើម។ យើងថែមទាំងអាចប្តូរឈ្មោះបានទៀត។ ដូច្នេះតើហេតុអ្វីបានជាយើងគ្មានសិទ្ធិប្តូរអាយុ?»។ លោក Ratelband បានប្រៀបធៀបយ៉ាងដូច្នេះ ដោយអះអាងតាមពេទ្យថា មុខមាត់គាត់ សក្តិសមអាយុចន្លោះពី៤០ ទៅ៤៥ឆ្នាំ៕
© រក្សាសិទ្ធិដោយ thmeythmey.com