ទូត​ជប៉ុន មាន​មោទកភាព​ចំពោះ​ប្រទេស​ខ្លួន ក្នុងការ​អភិវឌ្ឍ​ឧទ្យាន​អង្គរ
ជាតិ
ទូត​ជប៉ុន មាន​មោទកភាព​ចំពោះ​ប្រទេស​ខ្លួន ក្នុងការ​អភិវឌ្ឍ​ឧទ្យាន​អង្គរ
06, Dec 2018 , 7:39 am        
រូបភាព
លោក ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំកម្ពុជា ។ រូបភាពបានពីស្ថានទូតជប៉ុន
លោក ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំកម្ពុជា ។ រូបភាពបានពីស្ថានទូតជប៉ុន
​ភ្នំពេញ​៖ លោក ហ៊ី​ដេ​ហ៊ី​សា ហូ​រី​ណូ​អ៊ុ​ជិ ឯកអគ្គរាជទូត​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា ពេញចិត្ត​សមត្ថភាព និង​មាន​មោទកភាព ចំពោះ​ប្រទេស​ខ្លួន ដែល​បានរួម​ចំណែក​បណ្តុះបណ្តាល​អ្នកបច្ចេកទេស​កម្ពុជា​តាមរយៈ​កិច្ចការ​ជួសជុល​រួមគ្នា ដើម្បី​អភិវឌ្ឍ​ឧទ្យាន​អង្គរ ICC-Angkor​។

 
​ក្នុងឱកាស​ខួប​២៥​ឆ្នាំ​នៃ​ការបង្កើត​ICC-Angkor កាលពី​ថ្ងៃ​៣​ធ្នូ ឆ្នាំ​២០១៨ លោក ហ៊ី​ដេ​ហ៊ី​សា​ បាន​សាទរ​ចំពោះ​ប្រជាជន​កម្ពុជា និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ក្នុង​ការបង្កើត​គណៈកម្មាធិកា​រ​សម្របសម្រួល​អន្តរ​ជាតិ​សម្រាប់​ការការពារ និង​អភិវឌ្ឍ​ឧទ្យាន​ប្រវត្តិសាស្ត្រ​អង្គរ ICC-Angkor​នេះ​ឡើង​។​
 
​ឯកអគ្គរាជទូត​រូបនេះ បាន​និយាយ​ដូច្នេះ​« ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ប្រាសាទ​អង្គរ​ជា​និមិត្តរូប​នៃ​ប្រទេស និង​ប្រជាជន​កម្ពុជា និង​ត្រូវ​បន្ត​ថែរក្សា​ឲ្យ​បាន​គង់វង្ស ព្រមទាំង​បន្ត​ជា​ស្ពាន​មិត្តភាព​រវាង​កម្ពុជា និង​បណ្តា​ប្រទេស​ជា​ដៃគូ​សហការ​ផងដែរ​»​។​
 
ICC-Angkor ត្រូវបាន​បង្កើតឡើង​ក្នុង​សន្និសីទ​អន្តររដ្ឋាភិបាល​ស្តីពី​ការការពារ និង អភិវឌ្ឍ​តំបន់​រមណីយដ្ឋាន​អង្គរ​នា​ឆ្នាំ​១៩៩៣​នៅ​ទីក្រុង​តូ​ក្យូ​។ ជប៉ុន ជា​សហប្រធាន​គណៈកម្មាធិកា​រ​សម្របសម្រួល​អន្តរ​ជាតិ សម្រាប់​ការការពារ និង​អភិវឌ្ឍ​ឧ​ឡាន​ប្រវត្តិសាស្ត្រ​អង្គរ ICC-Angkor៕
 

Tag:
 ជប៉ុន​
  ឧទ្យាន​
  ប្រវត្តិសាស្ត្រ​
  ICC-Angkor
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com