ជាតិ
​កម្ពុជា​បញ្ជូន​ជនជាតិ​ចិន​ដែល​ប្រព្រឹត្ត​បទល្មើស​២៣២​នាក់​ទៅ​ស្រុក​វិញ​
06, Dec 2018 , 8:43 am        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែធ្នូ នេះ កម្ពុជា រៀបចំ​បញ្ជូន​ជនជាតិ​ចិន​ខុសច្បាប់​២៣២​នាក់ ក្នុងនោះ​ស្រី​៣៨​នាក់ បញ្ជូនទៅ​ប្រទេស​កំណើត​របស់ខ្លួន​វិញ​។ ជន​ជាតិចិន​ទាំងនោះ ជា​ក្រុម​ដែល​ប្រព្រឹត្ត​បទល្មើស​ក្នុង​ទឹកដី​ខេត្តតាកែវ ហើយ​ត្រូវបាន​បង្ក្រាប​កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

 
​ក្រុម​ជនជាតិ​ចិន​ទាំងនោះ ជាប់​ពាក់ព័ន្ធ​ករណី​ឆបោក គំរាម​គំហែង ជំរិត​ទារប្រាក់ តាម​ប្រព័ន្ធ​ទូរគមនាគមន៍ (VOIP)​។ នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ រួមជាមួយ​សមត្ថកិច្ច​ចិន បាន​សហការគ្នា​ក្នុងការ​បណ្តេញចេញ​ក្រុម​ល្មើសច្បាប់​ទាំងនេះ​ពី​កម្ពុជា តាម​ជើងយន្តហោះ​ពិសេស​ទៅ​ប្រទេស​ចិន​វិញ តាម​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​៕
 


Tag:
 បទល្មើស​
  អន្តោប្រវេសន៍
© រក្សាសិទ្ធិដោយ thmeythmey.com