អត្ថបទពាណិជ្ជកម្ម
ដឹងតែកក្រើកទៀតហើយ! Huawei អញ្ជើញ Bella មកកម្ពុជា ក្នុងការប្រគំតន្ត្រី Bella nova 3 series Live Concert
× ភ្នំពេញ ថ្ងៃទី៣ ធ្នូ ឆ្នាំ ២០១៨ ៖ រំភើប សប្បាយៗ និងកាន់តែកក្រើក ជាមួយការប្រគំតន្ត្រី Bella nova 3 series Live Concert នាំជូនដោយក្រុមហ៊ុន Huawei ។ ការប្រគំតន្ត្រី Bella nova 3 series Live Concertនេះ នឹងមានការចូលរួម ពីកំពូលតារាស្រីឯកអគ្គរដ្ឋទូតប្រចាំតំបន់ដែលមានបីប្រទេស កម្ពុជា ថៃ ឡាវ របស់ក្រុមហ៊ុន Huawei កញ្ញា Bella Ranne និងកំពូលតារាចម្រៀងលោក នីកូ កញ្ញា សុខ ស្រីនាង សុវត្ថិមុ នីវណ្ណ និងសុវត្ថិ មុនីនាគ នៅថ្ងៃទី១០ ខែធ្នូ នៅស្ទូឌីយូហង្សមាស ផ្សារទំនើបអ៊ីអនម៉ល ១ ជាន់ទី ៤ និងមានការផ្សាយផ្ទាល់ លើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស រយៈពេល ២ម៉ោងពេញ ចាប់ពីម៉ោង ៧ យប់តទៅ។
ក្នុងឱកាសសម្ពោធស្មាតហ្វូន ត្រកូល nova3 ស៊េរី គឺ nova3 Lite ជាផ្លូវការ ក្រុមហ៊ុន Huawei នឹងរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យមិនធ្លាប់មាននេះ ជាជំនួបឯកអគ្គរដ្ឋទូតក្រុមហ៊ុន Huawei កញ្ញា Bella Ranne ជាមួយអ្នកគាំទ្រនៅប្រទេសកម្ពុជា និងអបអរសាទរ ការលក់ដាច់បំផុតស្មាតហ្វូន nova3 Lite។
ងាយៗ! គ្រាន់តែទៅថតរូប ឬសែលហ្វី ជាមួយ T-stand ដែលមានរូបកញ្ញា Bella នៅហាង Huawei សាខា Aeon១ ឬ nojima នៅAeon១ ឬស្លាកផ្សព្វផ្សាយនានា របស់Huawei ដែលមានរូបកញ្ញា Bella ហើយបង្ហោះក្នុងគណនី Facebook របស់អ្នកជា Public ជាមួយ #BellanovaConcert អ្នកដែលមានចំនួន Like ច្រើនជាងគេ នឹងមានឱកាសទៅទទួលកញ្ញា Bella ពីព្រលានយន្តហោះ និងឈ្នះសំបុត្រ VIP ចូលរួមការប្រគំតន្ត្រី។ លើសពីនេះទៅទៀត អ្នកអាចចូលរួមលេងក្នុងការប្រកួតប្រជែងនៅលើ Huawei Facebook Page: Huawei Mobile (KH) និង Instagram: huaweimobilekh ដើម្បីទទួលបានសំបុត្រចូលរួមការប្រគំតន្ត្រីឥតគិតថ្លៃ ដើម្បីមានឱកាសជួបផ្ទាល់ជាមួយ Bella។ មិនតែប៉ុណ្ណោះ អ្នកក៏អាចទៅសាកសួរនៅតាមបណ្តាហាងលក់ទូរស័ព្ទធំៗ ដែលមានស្លាកសញ្ញា Huawei នៅទីក្រុងភ្នំពេញ ដើម្បីទទួលបានសំបុត្រឥតគិតថ្លៃផងដែរ ដោយគ្រាន់តែទិញ Huawei nova 3/nova 3i/ nova 3 lite និងធ្វើតាមលក្ខខណ្ឌផ្សេងៗ។
លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សាររបស់ក្រុមហ៊ុន Huawei ប្រចាំនៅកម្ពុជា បានលើកឡើងថា៖ «យើងរៀបចំកម្មវិធីដ៏ពិសេសនេះ ដើម្បីឆ្លើយតបតាមការសន្សារបស់ក្រុមហ៊ុន ដែលនឹងអញ្ជើញកញ្ញា Bella មកប្រទេសកម្ពុជា បន្ទាប់ពីការតែងតាំងកញ្ញាជាឯកអគ្គរដ្ឋទូត តាមការសំណូមពរយ៉ាងខ្លាំង ពីអ្នកគាំទ្រ Huawei និងការសម្ពោធស្មាតហ្វូនត្រកូល nova3 ស៊េរី ដែលមានកញ្ញា Bella ជាអ្នកតំណាង»។
គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន nova3 Lite តម្លៃត្រឹមតែ $259 ដែលមានអេក្រង់កោង 3D ពេញតួ ធំកប់កែម បែបឆកទំហំបង្ហាញ 6.5 FHD+ FullView Display អេក្រង់លាតរហូតដល់ 90.1% និងកម្រិតបង្ហាញ 2349 * 1080 High Resolution បំពាក់ដោយ AI កាមេរ៉ាបួនគ្រាប់។ កាមេរ៉ាមុខពីរគ្រាប់ ទំហំ 16MP + 2MP និងកាមេរ៉ាក្រោយពីរគ្រាប់ 13MP + 2MP ជាមួយមុខងារ Master AI Photography ស្គាល់បាន 22 ប្លង់ ខុសៗគ្នា ដែលរូបភាពតាមប្លង់នីមួយៗល្អឥតខ្ចោះ មុខងារ Wide Aperture Mode និងមុខងារ Hand-held Night Mode ថតរូបពេលយប់ស្អាតកប់តែម្តង។ ថាមពលថ្មរបស់ nova3 Lite មានទំហំធំមហាសាល រហូតដល់ 4000mAh។
ឡូយហ្មង! អតិថិជន ឬមិត្តៗយុវវ័យទាំងអស់ អាចមកថតរូបម៉ាឡូយ សែលហ្វីម៉ាកប់ តេស្តប្រើ និងទទួលបទពិសោធន៍ថ្មី ស្មាតហ្វូនស៊េរីថ្មីបំផុត Huawei nova 3 / nova 3i និង nova 3 lite ដែលមាន AI ស្មាត កាមេរ៉ាឆ្លាតវៃ 4 គ្រាប់ នៅថ្ងៃ ចន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ ចាប់ពីម៉ោង ៦ល្ងាចតទៅ នៅស្ទូឌីយោហង្សមាស HDTV ផ្សារទំនើប AEON MALL Phnom Penh ជាន់ទី៤ និងអាចចូលរួមលេងហ្គេម ដើម្បីឈ្នះសំបុត្រចូលរួមទស្សនា ក៏ដូចជារង្វាន់ផ្សេងៗទៀតផង។
តើកញ្ញា Bella នឹងមានអ្វីដែលពិសេស និងភ្ញាក់ផ្អើល សម្រាប់ការមកប្រទេសកម្ពុជាលើកនេះ? អីចឹងតាមដានទាំងអស់គ្នា។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់
https://www.facebook.com/huaweimobilekh/ ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com