ជាតិ
EDC ផ្អាក​ចរន្ត​ភ្លើង​ក្នុង​តំបន់​មួយចំនួន​នៅ​ភ្នំពេញ​និង​ខេត្តកណ្តាល ដល់​ថ្ងៃ​៩​ធ្នូ​
06, Dec 2018 , 12:59 pm        
រូបភាព
​ភ្នំពេញ​៖ អគ្គិសនី​កម្ពុជា (EDC)  នឹង​ផ្អាក​ចរន្ត​ភ្លើង​បណ្តោះអាសន្ន​៤​ថ្ងៃ ក្នុង​សង្កាត់​មួយចំនួន​នៅ​ភ្នំពេញ និង​ខេត្តកណ្តាល ដើម្បី​ជួសជុល ផ្លាស់ប្តូរ ដំឡើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែបណ្តាញ​ដល់​ការ​ការដ្ឋាន​ព​ង្រើ​ក​ផ្លូវ​។  ការផ្អាក​ចរន្ត​ភ្លើង​នេះ ធ្វើឡើង​ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​៩ ខែធ្នូ វេលា​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​៥​ល្ងាច​។​

 
​តំបន់​ភ្លើង​ដែល EDC ត្រូវ​ផ្អាក​នៅ​ថ្ងៃទី​៦​ធ្នូ មាន​តំបន់​ភ្លើង​លេខ OP០១៣ ក្នុង​សង្កាត់​ទួល​ទំពូង​១ តំបន់​ភ្លើង​លេខ ម​.​ត​៤៥៨ ក្នុង​សង្កាត់​កា​កាប​១ តំបន់​ភ្លើង​លេខ ប​.​ត​៦៧២ ក្នុង​សង្កាត់​ចោមចៅ​៣ និង​តំប​នើ​ភ្លើង​មួយចំនួន ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ សង្កាត់​ចោមចៅ​១ សង្កាត់​វាល​ស្បូវ និង​សង្កាត់​ព្រែក​ឯង​។​
 
​ថ្ងៃទី​៧​ធ្នូ មាន​តំបន់​ភ្លើង ប​.​ត​០២៧ ក្នុង​សង្កាត់​ស្រះចក តំបន់​ភ្លើង​លេខ​P១២៩៥ ក្នុង​សង្កាត់​តាខ្មៅ តំបន់​ភ្លើង​លេខ​P១៦៤៣ ក្នុង​សង្កាត់​គោក​ឃ្លាង  តំបន់​ភ្លើង​P៧៣៥ P១០៩២ ក្នុង​សង្កាត់​ចោមចៅ​១ និង​តំបន់​ភ្លើង​លេខ ប​.​ត​៩៥, P១៦២, P១៥៤៧, P១៧៩៩, P១៨៤៩ នៅក្នុង​ស្រុក​ស្អាង​។​
 
​បើតាម​សេចក្តីជូនដំណឹង​របស់ EDC នៅ​ថ្ងៃទី​៨​ធ្នូ តំបន់​ភ្លើង​ដែល​ត្រូវមាន P១៦៤៣ ក្នុង​សង្កាត់​គោក​ឃ្លាង  និង​តំបន់​ភ្លើង​មួយចំនួន​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​២ សង្កាត់​បឹងទំពន់​១-២ និង​សង្កាត់​ចាក់អង្រែលើ​។​
​ដោយឡែក​តំបន់​ភ្លើង OP០០៨ ក្នុង​សង្កាត់​បឹង​ព្រលឹត តំបន់​ភ្លើង​លេខ​PT៤០៤ ក្នុង​សង្កាត់​វាលវង់ តំបន់​ភ្លើង​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី សង្កាត់​គោក​ឃ្លាង សង្កាត់​ចោមចៅ​៣ សង្កាត់​ព្រៃ​ស និង​សង្កាត់​ពងទឹក​៕
 

Tag:
 ​អគ្គិសនី​
  ភ្លើង​
  កណ្តាល​
© រក្សាសិទ្ធិដោយ thmeythmey.com