អត្ថបទពាណិជ្ជកម្ម
មូលហេតុ​ដែល​កំពូល​ស្មា​ត​ហ្វូ​ន Huawei Mate20 ថតរូប និង​វី​ឌី​អូ បានល្អ​ឥតខ្ចោះ
06, Dec 2018 , 5:13 pm        
រូបភាព
ដោយ:
​ភ្នំពេញ ថ្ងៃទី 6 ធ្នូ ឆ្នាំ​2018៖ កំពូល​ស្មា​ត​ហ្វូ​ន Huawei Mate20 បាន​ក្លាយជា​កំពូល​ស្មា​ត​ហ្វូ​ន ដែល​លក់ដាច់​ជាងគេ​បំផុត​នៅ​ចុងឆ្នាំ 2018​នេះ​។ Huawei Mate20 បានទទួល​បានការ​កោតសរសើ​រ​មិន​ដាច់​ពី​មាត់ ពី​គុណភាព និង​បច្ចេកវិទ្យា​ថ្មីៗ​បំផុត ក្នុងការ​ផ្តិត​យក​រូបភាព និង​ការថត​វី​ឌី​អូ​បានល្អ​ឥតខ្ចោះ​។ 
 
​ខាងក្រោម​នេះ ជា​មូល​ហេតុដែល​ធ្វើ​ឲ្យ Huawei Mate20  មាន​លេចធ្លោ ជាមួយនឹង​ការថតរូប និង​ថត​ថី​ដេ​អូ បានល្អ​៖ 
 
 
​កំពូល​ស្មា​ត​ហ្វូ​ន​នេះ មាន​បំពាក់​ដោយ​កាមេរ៉ា​ក្រោយបី​គ្រាប់ ដោយ​សហការ​ជាមួយ Leica ដែល​អាចផ្តិត​យក​រូបភាព​អស្ចារ្យ​បំផុត នៅ​គ្រប់​កាលៈទេសៈ គ្រប់​ប្លង់ គ្រប់​ទីកន្លែង និង​ពេលវេលា​។ កាមេរ៉ា​ទីមួយ​មាន​ទំហំ 16MB កម្រិត​ចាប់​ពន្លឺ f2.2 ជាមួយ​មុខងារ Ultra Wide Angle និង Macro Photography ថត​បាន  ផ្ទៃ​រូបភាព​បាន​កាន់តែ​ធំ ទោះបីជា​ស្ថិតក្នុង​ទីតាំង​ចង្អៀត ថត​បាន​ជិត​បំផុត និង​ឆ្ងាយ​បំផុត ដូច​រូបភាព​ឃើញ​ផ្ទាល់​នឹង​ភ្នែក​។ កាមេរ៉ា​ទី​ពីរ មាន​ទំហំ​12MP កម្រិត​ពន្លឺ f1.8 ជាមួយ​មុខងារ Wide Angle Lens ថតរូប​បាន​លឿន រូបភាព​មានគុណ​ភាព​ខ្ពស់ និង​ច្បាស់ ម៉ត់​ស្អាត​តែម្តង ដោយ​មិនចាំបាច់​កែ​ច្រើន​។ កាមេរ៉ា​ទី​បី ទំហំ 8MP កម្រិត​ចាប់​ពន្លឺ f2.4 ជាមួយ​មុខងារ Telephoto lens ដែល​អាច​ថត​ច្បាស់ សូម្បីតែ​វត្ថុ​តូចៗ​ក្នុង​ផ្ទៃ​រូបភាព ថតរូប​ដែល​នៅ​ឆ្ងាយ និង​អាច zoom បាន​ពីរដង ដោយ​រក្សា​គុណភាព​រូប នៅតែ​ច្បាស់​ត្រជាក់​ភ្នែក​ដដែល​។ កាមេរ៉ា​ទាំងបី សុទ្ធតែជា​ប្រភេទ​កាមេរ៉ា AI ដែល​ឆ្លាត​វៃ ផ្តល់នូវ​បទពិសោធន៍ ក្នុងការ​ថតរូប​កាលី​បៗ ទាន់សម័យ​ជាច្រើន​បែប​។​


 
​អ្នក​ក៏​អាច​រីករាយ​ជាមួយ​មុខងារ AI Portrait Photography​ដ៏​ពិសេស ដែល​អ្នក​អាច​ថតរូប​ព្រាល​ខាងក្រោយ Bokeh Lighting effect បួន​ប្រភេទ​ផ្សេងៗ​គ្នា ពោរពេញ​ទៅដោយ​ភាព​ទាក់ទាញ ប្លែក​ភ្នែក មុខងារ AI Re-Lighting Effect ដែល​អ្នក​អាច​ផ្លាស់ប្តូរ effect រូបភាព​ដ៏​ឆ្លាត​វៃ​តាម​ប្លង់​ផ្សេងៗ​ជាច្រើន និង​AI Beauty​។ រីឯ​កាមេរ៉ា​មុខ មាន​ទំហំ 24MP ជាមួយ​កម្រិត​ចាប់​ពន្លឺ f2.0 ផ្តិត​យក​រូបភាព​បាន​កាន់តែ​ស្រស់ស្អាត  ហើយ​ការថត​ជា​ក្រុម អាច​ចាប់យក​ទម្រង់​មុខ​បាន​យ៉ាង​ល្អ​ផងដែរ​។  
 
​លើសពីនេះទៅទៀត ជាមួយ​បច្ចេកវិទ្យា​ថ្មី​លើ NPU​ភ្លោះ កាមេរ៉ា​ទាំងបី​មាន​បំពាក់​ដោយ Advanced Master AI ដែលមាន​ភាពឈ្លាសវៃ អាច​កំណត់សម្គាល់​វត្ថុ ទេសភាព​បាន​យ៉ាង​សម្បូរបែប និង​ចាប់​រូបភាព​បាន​ស្អាត ដូច​កាមេរ៉ា​អាជីព ដែល​កាមេរ៉ា​ស្មា​ត​ហ្វូ​ន​ដទៃ មិនមាន​សមត្ថភាព​ឆ្លាត​វៃ​ដូច្នេះ​។​


 
​ចំណែកឯ​ការថត​វី​ឌី​អូ​វិញ កំពូល​ស្មា​ត​ហ្វូ​ន​នេះ មាន​សមត្ថភាព​អាច​ថត​កម្រិត 4K ដែល​អាច​ថត​បាន​វី​ឌី​អូ​មាន​គុណភាព​ខ្ពស់ ថត​វី​ឌី​អូ​ដូច​ថត​ភាពយន្ត ព្រមទាំង​មានមុខ​ងារ AI Cinema Mode និង​អ្នក​អាច​កែ​ពណ៌​បែប AI ប្តូរ​ជា background blur និង​មាន​ជម្រើស​ឡូយៗ​ជាច្រើន​ទៀត ដែល​អាច​ជ្រើសរើស​តាម​ចំណង់​ចំណូលចិត្ត​។ មិនតែប៉ុណ្ណោះ កំពូល​ស្មា​ត​ហ្វូ​ន​នេះ អាច​ថត​វី​ឌី​អូ slow motion កម្រិត HD ដល់​ទៅ 960fps ទៀតផង​។​


 
​កំពូល​ស្មា​ត​ហ្វូ​ន​នេះ មានតម្លៃ​ត្រឹមតែ $666 ជាមួយ​ការ​ថែម​ជញ្ជីង​សុខភាព (Body Fat Scale) ឥតគិតថ្លៃ​។ អ្នក​អាច​រក​ទិញ​បាន នៅ​គ្រប់​ហាង​ទូរស័ព្ទ​ដែលមាន​ស្លាក​សញ្ញា Huawei នៅ​ទូទាំងប្រទេស​កម្ពុជា​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com