អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង បន្ត​ចូលរួម​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត ប្រចាំឆ្នាំ ២០១៨​របស់​SECC ក្នុង​ខេត្តសៀមរាប​
06, Dec 2018 , 7:19 pm        
រូបភាព
ដោយ:
​កាលពី​ថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2018 ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង បាន​បន្ត​ចូលរួម​ក្នុង​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត របស់​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​(SECC) នៅ​សណ្ឋាគារ Apsara Angkor Hotel ខេត្តសៀមរាប​។ សិក្ខាសាលា​នេះ គឺជា​គោលដៅ​ទី​បី នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ចំនួន ៥ ប្រចាំឆ្នាំ ២០១៨ ក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​ពង្រីក​ការយល់ដឹង ពី​ការវិនិយោគ​លើ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា និង​ការបង្កើន​ទំនុកចិត្ត​របស់​វិនិយោគិន ក៏ដូចជា​ផ្ដល់ឱ្យ​វិនិយោគិន នូវ​ចំណេះ​ជំនាញ​សម្រាប់​ការវិនិយោគ​មួយ​នេះ​។​
 
​ក្នុងចំណោម​ខេត្ត​ទាំង​ប្រាំ ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង បាន​ចូលរួម​សិក្ខាសាលា​នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្តកំពង់ចាម​រួចហើយ ហើយ​ក្រុមហ៊ុន នឹង​បន្ត​មាន​វត្តមាន នៅ​សិក្ខាសាលា ក្នុង​ខេត្តបន្ទាយមានជ័យ និង​ខេត្តបាត់ដំបង​ផងដែរ​។ 
 
​លោក សុខ ដា​រ៉ា អគ្គនាយករង នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បាន​ថ្លែង​នូវ​មតិ​ស្វាគមន៍ ណែនាំ អំពី​ឧបករណ៍​និ​ស្ស​ន្ទ ក៏ដូចជា​បញ្ជាក់​ពី​ភារកិច្ច​របស់​គណៈកម្មកា​រមូល​ប​ត្រ​កម្ពុជា ក្នុងការ​លើកកម្ពស់ ការជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ និង​ការសម្រួល​ដល់​ការរីកលូតលាស់ នៃ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​ស្របច្បាប់ នៅ​គ្រប់​ទីកន្លែង​ទាំងអស់​ក្នុងប្រទេស​កម្ពុជា​។
 
​លោក យន់ សុវណ្ណារ៉ា អនុប្រធាន​ការិយាល័យ​គ្រប់គ្រង​អាជីវកម្ម​គម្រោង​វិនិយោគ​រួម និង​អាជីវកម្ម​ឧបករណ៍​និ​ស្ស​ន្ទ នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បានបង្ហាញ​ពី​ទិដ្ឋភាព​ទូទៅ នៃ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ ការអភិវឌ្ឍ​នៃ​ការជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា ក្របខ័ណ្ឌ​បទ​ប្ប​ញ្ញ​តិ បញ្ហា​ប្រឈម​ដែល​កំពុង​កើតមានឡើង និង​ផែនការ​យុទ្ធសាស្ត្រ របស់​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ក្នុងការ​ជំរុញ​វិស័យ​ឧបករណ៍​និ​ស្ស​ន្ទ​បន្ថែមទៀត​។ 
 
​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង គឺជា​ក្រុមហ៊ុន​សម​ភាគី​កណ្ដាល​តែមួយគត់ ដែល​ចូលរួម ក្នុង​គ្រប់​គោលដៅ​ទាំងអស់ នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត របស់​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា នៅក្នុង​ឆ្នាំនេះ​។ ដោយសារ​ភាពស្វិតស្វាញ​របស់​ក្រុមហ៊ុន ក្នុងការ​ត្រួសត្រាយ​ផ្លូវ នៃ​ទីផ្សារ​ហិរញ្ញវត្ថុ​កម្ពុជា ឱ្យស្រប​នឹង​បទដ្ឋាន​អន្តរជាតិ ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង បាន​ឆ្លុះបញ្ចាំង​ពី​លក្ខណៈ​នៃ​ភាព​មាន​វិជ្ជាជីវៈ​ពិតប្រាកដ ហើយ​បាន​បង្កើតជា​គំរូ​មួយ សម្រាប់​ក្រុមហ៊ុន​ឧបករណ៍​និ​ស្ស​ន្ទ​ផ្សេងៗ​ទៀត​។​
 
​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង បាន​ចូលរួម​ក្នុង​ពិព័រណ៍​អន្តរជាតិ​មួយ នៅ​ប្រទេស​សាយ​ប្រឺ​សនា​ដើមឆ្នាំ​២០១៨​នេះ  ហើយ​ក្រុមហ៊ុន​ក៏បាន​បង្ហាញ​វត្តមាន នៅក្នុង​ពិព័រណ៍​«2018 London Summit» នៅ​ប្រទេស​អង់គ្លេស កាលពី​ខែវិច្ឆិកា​កន្លងទៅ​ផងដែរ​។ នៅ​ទីនោះ ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង គឺជា​ក្រុមហ៊ុន​តែមួយគត់​ដែល​មកពី​ប្រទេស​កម្ពុជា និង​តំបន់​អាស៊ី ហើយ​បាន​ណែនាំ​ពី​វប្បធម៌​ជាតិ ប្រកបដោយ​មោទកភាព និង​បានបង្ហាញ​នូវ​ឱកាស​វិនិយោគ​ជាច្រើន សម្រាប់​វិនិយោគិន​បរទេស​។​


 
​លោក Lawrence Kook អភិបាល​នៃ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ជា​វាគ្មិន​ពិសេស សម្រាប់​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​នេះ​។ ជាមួយនឹង​ក្ដី​សោមនស្ស​រីករាយ  លោក Lawrence បាន​បញ្ជាក់ថា ការលើកកម្ពស់​ការយ​ល់​ដឹង លើ​ការជួញដូរ​ឧបករណ៍​ហិរញ្ញវត្ថុ​ជា​សាធារណៈ គឺ​ស្ថិតនៅ​តំបន់​កំពូល នៃ​បញ្ជី​ការងារ​អាទិភាព​របស់​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង​។ 
 
​លោក Lawrence បាន​បន្ថែមថា​៖ «​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា កំពុង​បន្ត​រីកលូតលាស់ និង​ឆ្ពោះទៅរក​សក្តានុពល​ពេញលេញ​របស់​វា​។ គិត​មកដល់​ពេលបច្ចុប្បន្ន យើង​ទទួលបាន​ការចូលរួម​របស់​ក្រុមហ៊ុន​ឈ្មួញ​ជើងសារ មកពី​បណ្តា​ប្រទេស​ផ្សេងៗ ដូចជា​ប្រទេស​ជប៉ុន ប្រទេស​ចិន និង​ប្រទេស​វៀតណាម ហើយ​ក្រោម​ការដឹកនាំ​របស់​គណៈ​កម្ម​ការមូល​ប​ត្រ​កម្ពុជា ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង បាន​នាំយក​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​កម្ពុជា ទៅ​ផ្នែកផ្សេងៗ​នៃ​ពិភពលោក មិន​ត្រឹមតែ​នៅក្នុង​តំបន់​អាស៊ាន​ប៉ុណ្ណោះ​ទេ​។ ពួកយើង​កំពុង​ស្ថិតនៅលើ​ដំណើរ​ដ៏​អស្ចារ្យ​មួយ​»​។ 
 
​ជាមួយនឹង​ភាពជោគជ័យ​លើ​សិក្ខាសាលា​នៅ​ខេត្ត​ព្រះសីហនុ ខេត្តកំពង់ចាម និង​ខេត្តសៀមរាប អនាគត​នៃ​វិស័យ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា ត្រូវបាន​រំពឹងថា វា​នឹង​កាន់តែ​ភ្លឺស្វាង​៕

















 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com