ក្រុមកីឡាបាល់ទាត់ជម្រើសជាតិហ្វីលីពីន ត្រូវធ្វើដំណើរទៅជួបវៀតណាមនៅកីឡដ្ឋាន My Dinh ក្នុងទីក្រុងហាណូយសម្រាប់ការប្រកួតជើងទីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFF Suzuki Cup 2018 វេលាម៉ោង ៧:៣០នាទី (ម៉ោងនៅកម្ពុជា) យប់នេះ។
ក្នុងជំនួបជើងទី១ដែលហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ ក្រុមភ្ញៀវវៀតណាមជាអ្នកទទួលបានជ័យជម្នះក្នុងលទ្ធផល ២-១។ លទ្ធផលឈ្នះក្រៅដីនេះបានធ្វើឲ្យវៀតណាមជាក្រុមមានប្រៀបជាងហ្វីលីពីន សម្រាប់ជំនួបជើងទី២នេះ។
ក្រុមភ្ញៀវហ្វីលីពីនដែលរបូតដល់ទៅ២គ្រាប់ក្នុងដី ត្រូវរកឲ្យបានលើសពី២គ្រាប់លើក្រុមម្ចាស់ផ្ទះវៀតណាមដើម្បីអាចឈានទៅជួបម៉ាឡេស៊ីនៅវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ២០១៨ នេះ។ ដោយឡែកវៀតណាម ពួកគេគ្រាន់តែរក្សាឲ្យបាននៅលទ្ធផលសូន្យស្មើ ឬ ចាញ់១ទល់០ក្តី ក៏ពួកគេនៅតែមានសិទ្ធិដើម្បីឈានទៅកាន់វគ្គផ្តាច់ព្រ័ត្របានដូចគ្នា។
សមាសភាពកីឡាករ១១នាក់ដំបូងរបស់វៀតណាមរួមមាន៖
អ្នកចាំទី៖ Van Lam
ខ្សែការពារ៖ Dinh Trong, Ngoc Hai និង Duy Manh
ខ្សែបម្រើ៖ Van Hau, Huy Hung , Xuan Truong និង Trong Hoang
ខ្សែប្រយុទ្ធ៖ Van Quyet, Anh Duc និង Quang Hai
ពួកគេប្រើប្រព័ន្ធ ៣-៤-៣ ក្នងជំនួបនេះ
សមាសភាពកីឡាករ១១នាក់ដំបូងរបស់ហ្វីលីពីន៖
អ្នកចាំទី៖ Michael Falkesgaard
ខ្សែការពារ៖ Carli de Murga, Martin Steuble, Alvaro Silva និង Adam Tull
ខ្សែបម្រើ៖ Stephan Schrock, Manny Ott, Curt Dizon និង Kevin Ingresso
ខ្សែប្រយុទ្ធ៖ Phil Younghusband និង Patrick Reichelt