អត្ថបទពាណិជ្ជកម្ម
Vivo បន្ត​ស្រាវជ្រាវ​ទៅលើ​បច្ចេកវិទ្យា​5G ហើយនឹង​បង្កើន​ការវិនិយោគ​របស់ខ្លួន​កាន់តែខ្លាំង​នៅក្នុង​ប្រទេស​ឥណ្ឌា​
07, Dec 2018 , 8:39 am        
រូបភាព
ដោយ:
​នៅពេលនេះ ក្រុមហ៊ុន vivo  កំពុងតែ​បោះជំហាន​ក្នុងការ​ប្រកួតប្រជែង ជាមួយនឹង​ក្រុមហ៊ុនបច្ចេកវិទ្យា​ជាច្រើន ដូចជា Xiaomi, Samsung, Motorola Oppo, OnePlus និង Apple នៅក្នុង​ប្រទេស​ឥណ្ឌា​។ ក្រុមហ៊ុន vivo បាន​បន្ត​វិនិយោគ​ទៅលើ​បច្ចេកវិទ្យា​5G ដែល​មិន​ត្រឹមតែ​សម្រាប់​ការប្រើប្រាស់ នៅលើ​ស្មា​ត​ហ្វូ​ន​ជាច្រើន​នោះទេ ប៉ុន្តែ​ក្រុមហ៊ុន​មាន​គោលដៅ​សម្រាប់​បំពាក់​នៅលើ​ឧបករណ៍​បច្ចេកវិទ្យា​ជាច្រើន​ទៀត ដូចជា​នាឡិកាដៃ និង​តន្ត្រី​ផងដែរ​។​
 
​ក្រុមហ៊ុន​នេះ បានធ្វើការ​ជាមួយនឹង​ដៃគូ​សហការ​ជាច្រើន នៅលើ​ពិភពលោក ដូចជា​ក្រុមហ៊ុន Qualcomm, Haier, TCL និង Midea​ជាដើម ដែល​វិសាលភាព​នៃ​ការងារ​នេះ គឺជា​សហ​អភិវឌ្ឍន៍ សម្រាប់​ផលិតផល និង​សេវាកម្ម​ជាច្រើន​ថែមទៀត​។ 
 
​ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​ម៉ាក​យីហោ​របស់​ក្រុមហ៊ុន vivo នៅក្នុង​ប្រទេស​ឥណ្ឌា ប្រាប់​ទៅកាន់ BusinessLine ថា vivo កំពុងធ្វើការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​ក្រុមហ៊ុន​ដឹកនាំ​ធំៗ នៅលើ​ឧស្សាហ​កម្មនេះ នៅលើ​ពិភពលោក សម្រាប់​សេវាកម្ម 5G និង​ផលិតផល​ជាច្រើន​ទៀត​។ លោក លោក Nipun Marya  Nipun Marya បញ្ជាក់​ដូច្នេះ​៖«​យើង​នឹង​វាយតម្លៃ​ទៅលើ​ភាពជា​ដៃគូ នៅក្នុង​ទីផ្សារ​នៃ​ប្រទេស​ឥណ្ឌា នៅក្នុង​ជំហាន​បន្ត​មួយទៀត បើទោះបីជា​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​ឥណ្ឌា កំពុងតែបន្ត​មានការ​ខាតបង់​ក៏ដោយ​»​។  


 
​លោក Marya បាន​និយាយ​បន្តថា vivo ស្ថិតនៅក្នុង​ដំណាក់កាល​នៃ​ការវិនិយោគ​នៅក្នុង​ប្រទេស​ឥណ្ឌា ដោយ​នឹង​ត្រូវការ​ពេលវេលា​ផងដែរ ហើយ vivo កំពុងតែ​ស្វែងរក​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ជាច្រើន​នៅក្នុង​ប្រ​ទេ​ឥណ្ឌា សម្រាប់​សមាសភាគ​ជាច្រើន​។ បច្ចុប្បន្ន vivo កំពុងតែ​នាំចូល​នូវ​សមាសភាគ​ជាច្រើន ចេញពី​ប្រទេស​ចិន ស្រប​ពេលដែល Xiaomi ត្រូវបាន​គេ​មើលឃើញថា បាន​ពិភាក្សា​ជាមួយនឹង​ដៃគូ​សមាសភាគ​ជាច្រើនរ​បស់​ខ្លួន នៅក្នុង​ប្រទេស​ឥណ្ឌា​ផងដែរ​។ លោក Marya បានបញ្ជាក់​បន្ថែមថា​៖«​យើង​នៅ​មិនទាន់​អាច​រក​ប្រភព​ផ្គត់ផ្គង់​នៃ​សមាសភាគ​ជាច្រើន​នៅក្នុង​តំបន់​បាន​នៅឡើយ​ទេ ប៉ុន្តែ vivo នឹង​វិនិយោគ​បន្ថែមទៀត នៅក្នុង​ការផលិត​នៅក្នុង​ប្រទេស​ឥណ្ឌា ដោយ​ធ្វើឡើង​នៅក្នុង​រោងចក្រ Greater Noida របស់ខ្លួន​»​។ 
 
​បើតាម លោក Nipun Marya រោងចក្រ Greater Noida​នេះ អាច​ផលិត​ស្មា​ត​ហ្វូ​ន​បាន​ប្រហែលជា 25 លាន​គ្រឿងក្នុង​មួយឆ្នាំ ហើយ​ស្មា​ត​ហ្វូ​ន​ទាំងអស់​របស់​ក្រុមហ៊ុន Vivo នៅក្នុង​ប្រទេស​ឥណ្ឌា គឺ​ផលិត​នៅក្នុង​រោងចក្រ​នេះ​តែម្តង​។ 
 
​លោក Nipun Marya  បន្ថែមថា​៖«​យើង​នៅ​មិនទាន់​សម្រេចចិត្ត​នោះទេ ថា​តើ​ការវិនិយោគ​បន្ថែម​ទៅលើ Greater Noida​នេះ ឬ​ទៅកាន់​ទីកន្លែង​ផ្សេងទៀត​នោះ​។ សម្រាប់​ការបង្កើន​ទៅលើ​ការវិនិយោគ​នេះ នឹងធ្វើ​ឱ្យមាន​ការ​កំណើន​របស់​ក្រុមហ៊ុន vivo កាន់តែខ្លាំង នៅក្នុង​ប្រទេស​ឥណ្ឌា​»​។ 
 
​ចាប់ផ្តើម​ប្រតិបត្តិការ​របស់ខ្លួន​នៅក្នុង​ឆ្នាំ ២០១៤ ក្រុមហ៊ុន​នេះ គឺជា​ក្រុមហ៊ុន​ធំ​បំផុត​ទី ២ ដែល​លក់បាន​ស្មា​ត​ហ្វូ​ន​ច្រើនជាងគេ បន្ទាប់ពី​ក្រុមហ៊ុន Samsung​។ ក្រុមហ៊ុន Vivo នៅក្នុង​ប្រទេស​ឥណ្ឌា​នេះ គឺ​រកប្រាក់​ចំណូល​កើនឡើង​ជិត ២​ដង នៅត្រឹម​ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៨ នេះ បើ​ធៀប​ទៅនឹង​ឆ្នាំមុន​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com