កីឡាអន្តរជាតិ
អន្តរជាតិ
វៀតណាមឈ្នះហ្វីលីពីន ២-១ ឡើងទៅដណ្តើមពាន Suzuki Cup ជាមួយម៉ាឡេស៊ី
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាមបានឈានទៅដណ្តើមពានរង្វាន់ AFF Suzuki Cup 2018 ជាមួយម៉ាឡេស៊ី បន្ទាប់ពីយកឈ្នះហ្វីលីពីន ២-១ នាជំនួបជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅយប់ថ្ងៃទី៦ ខែធ្នូនេះ ក្នុងកីឡដ្ឋាន My Dinh ក្នុងទីក្រុងហាណូយ។ សរុបលទ្ធផលទទាំងពីរជើង (Aggregate) វៀតណាឈ្នះហ្វីលីពីន ៤-២។
កាលពីជើងទី១ ដែលហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ វៀតណាមជាអ្នកឈ្នះដោយលទ្ធផល ២-១។ ត្រឡប់ទៅទឹកដីវៀតណាវិញ ម្ចាស់ផ្ទះក៏នៅតែអាចបន្តជ័យជម្នះជាលើកទី២របស់ខ្លួនក្នុងលទ្ធផល ២-១ ដដែល។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFF Suzuki Cup ឆ្នាំ២០១៨ នេះ នឹងត្រូវធ្វើឡើងចំនួន២ជើងដូចវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរ។ ម៉ាឡេស៊ីនឹងធ្វើជាម្ចាស់ផ្ទះមុន នៅថ្ងៃទី១១ ខែធ្នូ ហើយត្រឡប់ទៅដីវៀតណាមវិញសម្រាប់ជំនួបលើកទី២ នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៨៕
© រក្សាសិទ្ធិដោយ thmeythmey.com