ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន បន្ត​ជំរុញ​វិនិយោគិន​វៀតណាម ឲ្យ​មករក​ស៊ី​នៅ​កម្ពុជា​
07, Dec 2018 , 10:32 am        
រូបភាព
នាយករដ្ឋមន្រ្តីកម្ពុជា ឡើងថ្លែងក្នុងវេទិកាធុរកិច្ចកម្ពុជា-វៀតណាម ដែលរៀបចំនៅទីក្រុងហាណូយ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨
នាយករដ្ឋមន្រ្តីកម្ពុជា ឡើងថ្លែងក្នុងវេទិកាធុរកិច្ចកម្ពុជា-វៀតណាម ដែលរៀបចំនៅទីក្រុងហាណូយ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨
ដោយ: ថ្មីៗ
​ទៅដល់​វៀតណាម សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចូលរួម​វេទិកា​ធុរកិច្ច​វៀតណាម​-​កម្ពុជា នៅ​ទីក្រុង​ហាណូយ មុន​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​វៀតណាម​។ តែ​វេទិកា​នោះ ក៏មាន​ការចូលរួម​ពី​លោក ង្វៀន សួន​ហ្វុ​ក នាយករដ្ឋមន្ត្រី​វៀតណាម​ផងដែរ រួមទាំង​ពាណិជ្ជករ​និង​អ្នក​ធុរកិច្ច​វៀតណាម​ជាច្រើន​ទៀត​។ 


 
​ក្នុង​វេទិកា​នោះ នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ធានា​ពី​សុខសន្តិភាព​និង​ស្ថិរភាព​នយោបាយ ជួន​អ្នកវិនិយោគ​គ្រប់រូប ដែលមាន​បំណង​ចង់​មក​វិនិយោគ​នៅ​កម្ពុជា​។ សា​រលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​សម្តេច​តេ​ជោ នៅតែ​បន្ត​អំពាវនាវ​ដល់​អ្នកវិនិយោគ​វៀតណាម ដែល​មិនទាន់​បានមក​កម្ពុជា អញ្ជើញ​មក​សិក្សា​ឈ្វេងយល់​ពី​សក្ដានុពល និង​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា ព្រមទាំង​សម្រេចចិត្ត​បណ្ដាក់ទុន​វិនិយោគ ដើម្បី​ទាញយក​ប្រយោជន៍​ជា​អតិបរមា​ពី​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​»​។​
 
​គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ចុះបញ្ជី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​វៀតណាម​ចំនួន​៧៥​គម្រោង ក្នុង​ទុនវិនិយោគ​សរុប​ប្រមាណ​២,៤ ពាន់​លាន​ដុល្លារ ដែល​ផ្តោត​សំខាន់​លើ​វិស័យ​កសិកម្ម​និង​ហេដ្ឋារចនាសម្ព័ន្ធ​។​
 
​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​វៀតណាម ក្នុង​ឆ្នាំ​២០១៧ សម្រេចបាន​ចំនួន​ប្រមាណ ២,១៣ ពាន់​លាន​ដុល្លារ ដោយ​កើនឡើង​ប្រមាណ ៣០% បើ​ធៀប​នឹង​ឆ្នាំ​២០១៦​។ 
​ទស្សនកិច្ច​របស់​គណៈ​ប្រតិភូ​កម្ពុជា នៅ​វៀតណាម នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃ​២០១៨៕ 

Tag:
 ហ៊ុន សែន​
  កម្ពុជា​-​វៀតណាម​
  ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com