ជាតិ
វត្ត​បទុម​វ​ត្តី បើក​វគ្គ​បដិបត្តិ​ធុតង្គ​ជា​លើក​ទី​៣ ដើម្បី​អប់រំ​ផ្លូវចិត្ត​
07, Dec 2018 , 12:55 pm        
រូបភាព
រូប​ពី​បណ្ណាល័យ​ចែក​រំលែក
រូប​ពី​បណ្ណាល័យ​ចែក​រំលែក
​ភ្នំពេញ​៖ ដើម្បី​បានជា​គ្រាប់ពូជ​នៃ​ការ​សន្សំ​បុណ្យ តាម​មនោទ្វារ​នៃ​វិបស្សនាធុរៈ ដែលជា​មាគ៌ា​អប់រំ​ចិត្ត​ដ៏​សុ​ក្រឹត្យ ក្នុង​ព្រះពុទ្ធសាសនា វត្ត​បទុម​វ​តី្ត នឹង​បើក​វគ្គ​បដិបត្តិ​ធុតង្គ​ជា​លើក​ទី​៣ សម្រាប់​ព្រះសង្ឃ សិស្ស​និស្សិត និង​ពុទ្ធបរិស័ទ​ទូទៅ ដោយ​មិន​គិត​ថ្ងៃ​។ ការ​បដិបត្តិ​នេះ មាន​រយៈពេល​៥​ថ្ងៃ​ពេញ ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​១០១៩​។​


 
​វគ្គ​បដិបត្តិ​ធុតង្គ​នេះ ធ្វើឡើង​ដើម្បី​ជាការ​សិក្សាអប់រំ​ចិត្ត​ឲ្យ​ស្ងប់រម្ងាប់​ប្រាសចាក​នីវរណធម៌ និង​កិលេស​ទាំងពួង តាម​មាគ៌ា​ព្រះពុទ្ធ ក្នុង​គោលដៅ​លើកកម្ពស់​តម្លៃ​សីលធម៌​សង្គម និង​សុខដុម​នីយកម្ម​សាសនា ព្រមទាំង​ញ៉ាំង​ឲ្យ​ការ​បដិបត្តិ​នូវ​ព្រហ្មចរិយធម៌​ក្នុង​ពុទ្ធ​សាសនមណ្ឌល ឲ្យ​កាន់តែ​ទូលំទូលាយ និង​ប្រសើរឡើង​។​
 
​អ្នកចូលរួម​ទាំង​ព្រះសង្ឃ និង​គ្រហស្ថ  នឹង​ទទួលបាន​ការឧបត្ថម្ភ​ចង្ហាន់ និង​អាហារ ភេសជ្ជៈ ព្រមទាំង​កន្លែង​ស្នាក់នៅ​។ អ្នកមាន​ចំណាប់អារម្មណ៍​ចង់​ចូលរួម សូម​ចុះឈ្មោះ​នៅ​វត្ត​បទុម​វ​តី្ត​(​សាលា​ធម្មសភា​) ដែល​ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ចាប់ពីពេលនេះ រហូតដល់​ថ្ងៃទី​៩​ខែមករា​ឆ្នាំ​២០១៩ ដោយ​ភ្ជាប់​មកជា​មួយ​រូបថត ៤x៦ ចំនួន​១​សន្លឹក ដើម្បី​រៀបចំ​ប្រកាសនីយបត្រ​៕

Tag:
 ភ្នំពេញ​
  សាសនា​
  បដិបត្តិ​ធុតង្គ​
 
© រក្សាសិទ្ធិដោយ thmeythmey.com