ស្មាន​មិន​ដល់​សោះ​ថា ការទទួល​ទាន “​ពោត​បារាំង​” ជួយ​ទប់ស្កាត់​ជំងឺ​បាន​ច្រើន​យ៉ាងនេះ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ស្មាន​មិន​ដល់​សោះ​ថា ការទទួល​ទាន “​ពោត​បារាំង​” ជួយ​ទប់ស្កាត់​ជំងឺ​បាន​ច្រើន​យ៉ាងនេះ​
07, Dec 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ពោត​បារាំង ជា​បន្លែ​ដ៏​ពេញនិយម​មួយ និង​សម្បូរ​ណាស់​ក្នុងប្រទេស​កម្ពុជា ហើយ​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ស្គាល់ និង​ធ្លាប់​ទទួលទាន​បន្លែ​នេះ​។ ទោះបីជា​ចូលចិត្ត​ញ៊ាំ​ក៏ពិតមែន ប៉ុន្តែ​អ្នក​ប្រហែលជា​មិនបាន​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​នៃ​ពោត​បារាំង​ចំពោះ​សុខភាព​ឡើយ​! ថា​តើ​វា​ល្អ​យ៉ាងណាខ្លះ​? ឥទ្ធិពល​វិជ្ជមាន​ដំបូង​គេ​នៃ​ពោត​បារាំង​នោះ គឺ​វា​មាន​ផ្ទុក​ជាតិ​កាឡូរី​ទាប ប៉ុន្តែ​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ចាំបាច់​។ វា​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​សរសៃ​, វីតាមីន A, វីតាមីន C, វីតាមីន B, វីតាមីន K, សារធាតុ  folate, ជាតិ​កាល់ស្យូម​, ប៉ូ​តា​ស្យូ​ម​, ជាតិ​ដែក​, ម៉ាញ៉េ​ស្យូ​ម​, ម៉​ង់​កា​ណែ​ស​,​ស័ង្កសី​, សារធាតុ beta-carotene, lutein, និង xanthin រួមទាំង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ផ្សេងៗ​ទៀត​ដែលមាន​ប្រសិទ្ធិភាព​ជួយ​ទប់ស្កាត់​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន​។


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​នូវ​ស្ថានភាព​សុខភាព​មួយចំនួន​ដែល​អាច​ដោះស្រាយបាន​តាមរយៈ​ការទទួល​ទាន​ពោត​បារាំង ៖
 
១. ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម ៖ ពោត​បារាំង​ជួយ​ជម្រុញ​ការផលិត​កោសិកា​ឈាមក្រហម​ទប់ស្កាត់​ជំងឺ​ស្លេកស្លាំង ឬ​ខ្វះ​គ្រាប់​ឈាមក្រហម​។​
 
២. ទប់ស្កាត់​ប្រយុទ្ធប្រឆាំង​ជំងឺមហារីក ៖ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជាច្រើន​ដែលមាន​វត្តមាន​ក្នុង​ពោត​បារាំង​ជួយ​ទប់ស្កាត់​ជំងឺមហារីក ដោយ​ការពារ​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំងនឹង​រ៉ាឌីកាល់​សេរី​ដែល​បង្ក​គ្រោះថ្នាក់ ឬ​បំផ្លាញ​កោសិកា​។​
 
៣. ជំងឺហឺត ៖ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​បរិ​មាណនៃ​វីតាមីន C ខ្ពស់ ធ្វើ​ឲ្យ​ពោត​បារាំង​ក្លាយជា​បន្លែ​ដ៏​មាន​ឥទ្ធិពល​ជួយ​កាត់បន្ថយ​អាកា​រៈ ក៏ដូចជា​រោគសញ្ញា​ផ្សេងៗ​នៃ​ជំងឺហឺត​។​
 
៤. ពង្រឹង​សុខភាព​ឆ្អឹង ៖ សារធាតុ folate ក្នុង​ពោត​បារាំង​ជួយ​បង្កើត​ឆ្អឹង​រឹងមាំ និង​មាន​ដង់ស៊ីតេ​ត្រឹមត្រូវ​ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង​។​
 
៥. កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល ៖ ពោត​បារាំង មាន​ផ្ទុក​ជាតិ​ស​សៃ​រលាយ​ដែល​ជួយ​កាត់បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ទប់ស្កាត់​ជំងឺ​ស្ទះ​ស​សៃ​ឈាម ព្រមទាំង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ផងដែរ​។​
 
៦. ព្យាបាល​អាកា​រៈ​ទល់លាមក ៖ ពោត​បារាំង ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ​, ជាតិ​រំអិល និង​សារធាតុ laxative ធម្មជាតិ​ដែលមាន​ប្រសិទ្ធិភាព​សម្រួល​ដល់​ដំណើរការ​នៃ​ការរំលាយ​អាហារ ក៏ដូចជា​ចលនា​នៃ​ពោះវៀន​។ ការទទួល​ទាន​ពោត​បារាំង​ជាប្រចាំ​ជួយ​ទប់ស្កាត់​ជំងឺមហារីក​ពោះវៀនធំ​។​
 
៧. ជំងឺ​ទឹកនោមផ្អែម ៖ ពោត​បារាំង ជួយ​គ្រប់គ្រង​កម្រិត​នៃ​ការផលិត​អាំង​ស៊ុយ​លីន ហើយ​កាត់បន្ថយ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ប្រកបដោយ​ប្រសិទ្ធិភាព​។​
 
៨. ព្យាបាល​ជំងឺ​ដំបៅ​ក្រពះ​ពោះវៀន ៖ នោះ​ក៏​ព្រោះ​ពោត​បារាំង​មាន​ផ្ទុក​នូវ​ជាតិ​រំអិល​ដែលមាន​ប្រយោជន៍​ព្យាបាល​ដំបៅ​ក្រពះ​ពោះវៀន​គួរ​ឲ្យ​កត់សម្គាល់ ហើយ​ថែមទាំង​ជួយ​មិន​ឲ្យ​អាកា​រៈ​កាន់តែ​រាលដាល​ធ្ងន់ធ្ងរ​ឡើង​។​
 
៩. សុខភាព​ភ្នែក ៖ ពោត​បារាំង​ជួយ​បង្កើន​សុខភាព​ភ្នែក​ឲ្យ​មើលឃើញ​កាន់តែច្បាស់ ជៀស​ផុតពី​ជំងឺ​ភ្នែក​ផ្សេងៗ​តាមរយៈ​បរិមាណ​នៃ​វីតាមីន A ដែល​វា​មាន​ផ្ទុក​។​
 
១០. ទប់ស្កាត់​ជំងឺមហារីក​សុដន់ ៖ ពោត​បារាំង ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ Lectin ដែលមាន​ឥទ្ធិពល​សម្លាប់​កោសិកា​មហារីក​សុដន់ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com