ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តែ​២​ប្រភេទ អាចធ្វើ​ឲ្យ​អ្នក​ស្គម​តាមចិត្ត​
09, Dec 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​អ្នក​ពី​តែ​២​ប្រភេទ​ដែល​អាចធ្វើ​ឲ្យ​អ្នកមាន​រាង​ស្អាត​បាន​។



តើ​មាន​អ្វី​ខ្លះទៅ​?
 
​អ្នក​អាច​ញ៉ាំ​តែ​បៃតង ព្រោះ​តែមួយ​ប្រភេទ​នេះ មាន​ផ្ទុក​សារធាតុ​ដែល​អាចជួយ​ធ្វើ​ឲ្យ​អ្នកមាន​រាង​ស្អាត​បាន ដោយ​ធ្វើ​ឲ្យ​អ្នក​ស្រក​ទម្ងន់​បានសម្រេច​។ ដូចនេះ អ្នក​អាច​ញ៉ាំ​តែ​បៃតង​បាន ប៉ុន្តែ​មិនអាច​ពិសារ​ក្នុងពេល​ឃ្លាន​ឡើយ ព្រោះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រពះ​របស់​អ្នក​។​
 
​អ្នក​ក៏​អាច​ញ៉ាំ​តែ​អ៊ូ​ឡុង​ផងដែរ ព្រោះ​ក្នុងនោះ​មាន​ផ្ទុក​សារធាតុ​ដែល​អាចជួយ​ឲ្យ​អ្នក​មិន​ញ៉ាំ​ច្រើន​ឡើយ ទោះបីជា​អ្នក​ឃ្លាន​ខ្លាំង​ប៉ុណ្ណា​ក៏ដោយ​។ ដូចនេះ អ្នកនឹង​មិន​ងាយ​ឡើង​ទម្ងន់​ឡើយ ព្រោះ​អ្នក​មិន​ពិសារ​ហួសកំណត់ ទោះជា​អ្នក​មិន​ឃ្លាន​ខ្លាំង​ក៏ដោយ​៕​

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com