ពីនេះ ពីនោះ
«ភាស៊ីឡាន» និង«ភាស៊ីម៉ូតូ» មិនមែនជាពាក្យខ្មែរឡើយ
×
មែនទែនទៅពាក្យ «ភាស៊ីឡាន និងភាស៊ីម៉ូតូ» ពលរដ្ឋខ្មែរសឹងតែយកពាក្យទាំងនេះក្លាយជាពាក្យខ្មែរទៅហើយ ដែលសំដៅលើការយកពន្ធឡាន និងម៉ូតូ។ តែការពិតវាមិនមែនជាពាក្យខ្មែរ តែជាពាក្យកម្ចីពីសៀម។ សៀមថា «ផាស៊ី» សំដៅលើ ពន្ធទំនិញ គឺពន្ធដែលរាជការត្រូវដកហូត យកពីអ្នកលក់ទំនិញ ឬអ្នកនាំទំនិញចេញចូល។ ពាក្យ «ភាស៊ី» នេះផងដែរ ពលរដ្ឋខ្មែរខ្លះមិនអានថា «ភាស៊ី» ទេ តែអានថា «ភស៊ី ឬផាស៊ី» សម្រាប់អ្នកដែលទារពន្ធពីអ្នកលក់នៅតាមផ្សារនីមួយៗ ដែលមានបញ្ញត្តិឲ្យទារយក៕
© រក្សាសិទ្ធិដោយ thmeythmey.com