ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ប្រាក់ សុខុន នឹងធ្វើ​ទស្សនកិច្ច​នៅ​ហុង​គ្រី និង​រ៉ូ​មា​នី ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ន​យោ​បាយ និង​សេដ្ឋកិច្ច​
09, Dec 2018 , 10:24 am        
រូបភាព
​ភ្នំពេញ​៖  លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស នឹងធ្វើ​ទស្សនកិច្ច​ផ្លូវការ​ដោយឡែក​ពីគ្នា​ទៅកាន់​ប្រទេស​ហុង​គ្រី និង​រ៉ូ​ម៉ា​នី ចាប់ពី​ថ្ងៃទី​១១ ដល់ទី​១៣ ខែធ្នូ​នេះ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ដែល​បញ្ជាក់​បន្តថា​ទស្សនកិច្ច​របស់ លោក​រដ្ឋមន្ត្រីការបរទេស ទៅ​ប្រទេស​ហុង​គ្រី ដើម្បី​ពិភាក្សា និង​ស្វែងរក​លទ្ធភាព ក្នុង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ន​យោ​បាយ និង​សេដ្ឋកិច្ច​។


 
​ក្នុងអំឡុង​ទស្សន​ក​ចិ្ច រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំងពីរ នឹង​ផ្លាស់ប្ដូរ​ទស្សនៈ​គ្នា​ទាក់ទង​នឹង​បញ្ហា​តំបន់ និង​អន្តរជាតិ ហើយ​នៅ​ប្រទេស​ហុង​គ្រី លោក ប្រាក់ សុខុន ក៏​នឹង​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ចសហប្រតិបត្តិការ​មួយចំនួន​ផងដែរ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​។​
 
​បន្ទាប់ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ហុង​គ្រី នៅ​ថ្ងៃទី​១២​ធ្នូ លោក ប្រាក់ សុខុន នឹង​បន្តដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​រ៉ូ​ម៉ា​នី ដើម្បី​ជួបពិភាក្សា​ទ្វេភាគី ជាមួយ លោក តេ​អូ​ឌ័​រ ម៉េ​ឡិ​ស្កា​នូ រដ្ឋមន្ត្រីការបរទេស​រ៉ូ​ម៉ា​នី​។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន សម​ភាគី​ទាំងពីរ នឹង​ពិភាក្សា​ពី​ផលប្រយោជន៍ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ហើយក៏​នឹង​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន​ទាក់ទង​នឹង​កិច្ច​សហប្រតិបត្តិ​ផងដែរ​នៅមុន​ចប់​កិច្ចប្រជុំ​នេះ​។ ក្រសួងការបរទេស​ក​ម្ពុ​ជា​ចាត់ទុកថា ទស្សនកិច្ច​ផ្លូវការ​របស់លោក ប្រាក់ សុខុន​នៅ​រ៉ូ​ម៉ា​នី នឹង​ផ្ដល់ឱកាស​ជាថ្មី ក្នុងការ​លើកកម្ពស់​ចំណងមិត្តភាព​យូរអង្វែង និង​បន្ត​ការប្តេជ្ញាចិត្ត​ដើម្បី​ជំរុញ​កិច្ចសន្ទនា​នយោបាយ និង​ការគាំទ្រ​ទៅវិញទៅមក​។ 
 
​សម្រាប់​ក្រសួងការបរទេស​កម្ពុ​ជា ទស្សនកិច្ច​ផ្លូវការ​របស់លោក ប្រាក់ សុខុន ទៅកាន់​ប្រទេស​អឺរ៉ុប​ទាំងពីរ​នេះ ធ្វើឡើង​ចំពេល​ដែល​នូវ​ទំនាក់ទំនង​ការទូត ផលប្រយោជន៍​សេដ្ឋកិច្ច​, ពាណិជ្ជកម្ម​, ការវិនិយោគ និង​ទេសចរណ៍ កំពុង​រីកចម្រើន​ប្រសើរឡើង និង​ដើម្បី​ស្វែងរក​ការគាំទ្រ​ផ្នែក​នយោបាយ​បន្ថែមទៀត​លើ​ឆាក​អន្តរជាតិ ដើម្បី​យុត្តិធម៌ សុចរិត​ភាពជា​តិ និង​ការគោរព​អធិបតេយ្យ​គ​ញ​នា​ទៅវិញទៅមក​៕
 

Tag:
 ប្រាក់ សុខុន​
 ​ការទូត
© រក្សាសិទ្ធិដោយ thmeythmey.com