ជាតិ
វីដេអូ
អត្ថបទពាណិជ្ជកម្ម
មុនដាច់ឆ្នាំបេប៊ី អោតឡេត រៀបចំពិព័រណ៍ promotion ចុងឆ្នាំ ដើម្បីអរគុណអតិថិជនរបស់ខ្លួន
× ហាងបេប៊ី អោតឡេត នឹងរៀបចំពិព័រណ៍ថ្មីមួយទៀត គឺពិព័រណ៍ promotion ចុងឆ្នាំ ដែលនឹងត្រូវរៀបចំឡើងយូរជាងមុន គឺដល់ទៅ៣ថ្ងៃ គឺពីថ្ងៃទី ១៤-១៦ ខែធ្នូ នៅហាងបេប៊ី អោតឡេត សាខាវិមានឯករាជ្យ។
លោក វាលសុន ឃីម អ្នកគ្រប់គ្រងផ្នែកទីផ្សាររបស់ហាងបេប៊ី អោតឡេត បានឲ្យដឹងថា«ពិព័រណ៍promotion ចុងឆ្នាំ»នេះឡើងដើម្បីថ្លែងអំណរគុណដល់អតិថិជនដែលបានគាំទ្រហាងបេប៊ី អោតឡេត រយៈពេលមួយឆ្នាំមកនេះ។ លោក វាលសុន ឃីម បានបន្តទៀតថា នៅក្នុងពិព័រណ៍នេះ គឺនឹងផ្តល់ជូនអតិថិជននូវកម្មវិធីកម្សាន្តឈ្នះរង្វាន់ កម្មវិធីទិញទំនិញបញ្ចុះតម្លៃពីក្រុមហ៊ុនដែលចូលរួមតាំងពិព័រណ៍ និងមានការកាដូដែលរៀបចំដោយហាងបេប៊ី អោតឡេតផ្ទាល់។ លើសពីនេះ នៅក្នុងថ្ងៃតាំងពិព័រណ៍promotion ចុងឆ្នាំ រយៈពេល៣ថ្ងៃនោះ ក៏នឹងមានកម្មវិធីដើរម៉ូតកុមារ និងការផ្តល់ប្រឹក្សាយោបល់ពីគ្រូពេទ្យជំនាញជាតិ និងអន្តរជាតិផងដែរ។
ដើម្បីលម្អិតពី«ពិព័រណ៍promotion ចុងឆ្នាំ»នេះ សូមអញ្ជើញទស្សនាកិច្ចសម្ភាសខាងក្រោមនេះ៖
ដូច្នេះសូមអញ្ជើញអតិថិជនទាំងអស់របស់ហាង បេប៊ី អោតឡេត អញ្ជើញចូលរួមក្នុង«ពិព័រណ៍promotion ចុងឆ្នាំ»ឲ្យបានកុះករ ដើម្បីទទួលបាននូវភាពសប្បាយរីករាយ បង្កើនមិត្តភាព ចំណេះដឹងពីការថែទាំសុខភាពម្តាយ និងទារក ជាពិសេសទទួលបានផលិតផលសម្រាប់កូនៗដែលមានគុណភាព តម្លៃសមរម្យ ចំពេលបញ្ចុះតម្លៃដ៏ច្រើនថែមទៀត។
សូមបញ្ជាក់ថា កន្លងមកហាងបេប៊ី អោតឡេត ដែលជាហាងទំនិញកុមារធំជាងគេនៅក្នុងប្រទេសកម្ពុជា បានទទួលជោគជ័យលើសពីការរំពឹងទុក ក្នុងការរៀបចំពិព័រណ៍ស្រដៀងគ្នានេះ២លើករួចមកហើយ។ ពិព័រណ៍promotion ចុងឆ្នាំ ដែលជាពិព័រណ៍ធំចុងក្រោយសម្រាប់ឆ្នាំ២០១៨នេះ ក៏ត្រូវបានលោក វាលសុន ឃីម រំពឹងថានឹងទទួលបានជោគជ័យបន្តទៀតដែរ៕
(អត្ថបទពាណិជ្ជកម្ម)
Tag:
បេប៊ី អោតឡេត
babyoutlet
ពិព័រណ៍
© រក្សាសិទ្ធិដោយ thmeythmey.com