ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បើ​មិន​ចង់​រមួលក្រពើ​យប់​ឡើង អ្នក​គួរតែ …
11, Dec 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការ​រមួលក្រពើ គឺជា​ការឈឺចាប់​ខ្លាំង​ភ្លាមៗ ដោយសារតែ​ការ​កន្ត្រាក់ ឬ​ទាញ​សាច់ដុំ​។ វា​អាចមាន​រយៈពេល​បី​បួន​វិនាទី ឬ​រហូតដល់​ប៉ុន្មាន​នាទី​ឯណោះ​។ វា​ពិតជា​ឈឺចាប់​ខ្លាំង ប៉ុន្តែ ជារឿយៗ វា​នឹង​បាត់ទៅ​វិញ​តិចៗ​ដោយ​ខ្លួនឯង​។​


 
​មូលហេតុ​នៃ​ការ​រមួលក្រពើ​នេះ គឺ​បណ្តាលមកពី​កង្វះ​សារធាតុ​សូ​ដ្យូ​ម ប៉ូ​តា​ស្យូ​ម ម៉ាញេស្យូម ឬ​ការ​ទទួលទាន​ទឹក​មិនបាន​គ្រប់គ្រាន់​។​
 
​ក្រៅពីនេះ វា​អាច​បណ្តាលមកពី​ការប្រើ​សាច់ដុំ​ជើង​ខ្លាំងពេក ជាពិសេស ចំពោះ​កីឡាករ​បាល់ទាត់ អ្នក​ហាត់ប្រាណ ឬ​អ្នក​ប្រើ​កម្លាំង​ច្រើនពេក​។​
 
​តើ​វា​គ្រោះថ្នាក់​ទេ​?
 
​ជាការ​ពិត វា​មិនមែនជា​រឿង​ដែល​អ្នក​គួរ​បារម្ភ​ឡើយ ប៉ុន្តែ វា​អាច​នឹង​គ្រោះថ្នាក់​ប្រសិន​វា​កើតឡើង​ញឹកញាប់ ជាពិសេស អំឡុងពេល​អ្នកបើកប​រ ឬ​ហែល​ទឹក​។ ដូច្នេះ បើ​អាច អ្នក​គួរតែ​ពិភាក្សា​ជាមួយនឹង​គ្រូពេទ្យ​របស់​អ្នក​។​

​វិធី​ការពារ​
 
១ បំពេញ​សារធាតុ​ដែល​បាត់បង់​ខាងលើ ដោយ​ការ​ទទួលទាន​អាហារ​ឲ្យ​បាន​គ្រប់គ្រាន់​
២ កុំ​ប្រើ​កម្លាំង ហាត់ប្រាណ ឬ​ធ្វើការ​ជ្រុល​ហួស​
៣ ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com