ជាតិ
ពីនេះ ពីនោះ
កសិករ​ស្រុក​បាភ្នំ រីករាយ​ដែល​ប្រមូល​ផល​ស្រូវ​បាន​៤​ដង​ក្នុង​មួយឆ្នាំ​!
10, Dec 2018 , 2:04 pm        
រូបភាព
ដោយ:
​ព្រៃវែង​៖ រដូវ​ប្រមូល​ផល​ស្រូវ​បាន​ចូលមក​ដល់ ប្រជាកសិករ​នាំគ្នា​ច្រូតកាត់​យ៉ាង​សប្បាយរីករាយ​។ ជា​រៀងរាល់ឆ្នាំ​កសិករ​នៅ​ស្រុក​បាភ្នំ ខេត្តព្រៃវែង អាច​ប្រមូល​ផល​បាន​២​ដង​ក្នុង​១​ឆ្នាំ​។ ដោយឡែក​ក្នុង​ឆ្នាំ​២០១៨​នេះ​ពួកគាត់​អាច​ប្រមូល​ផល​ស្រូវ​បាន​៤​ដង​ក្នុង​១​ឆ្នាំ ដោយសារ​មានទឹក​គ្រប់គ្រាន់​សម្រាប់​ធ្វើស្រែ​។​



​លោក សំអាត កសិករ​នៅ​ភូមិ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា គាត់​ក៏ដូចជា​កសិករ​ដ៏ទៃទៀត ពិតជា​រីករាយ​ខ្លាំង​បំផុត​ដែល​អាច​បង្កើន​ទិន្នផល​ស្រូវ​បាន​រហូតដល់​៤​ដង​ក្នុង​១​ឆ្នាំ ដោយ​ខុសពី​ឆ្នាំ​កន្លង​អាច​ប្រមូល​បានតែ​២​ដង​តែប៉ុណ្ណោះ​។ លោក​បាន​បន្ថែមទៀតថា ចំពោះ​តម្លៃ​ស្រូវ​នៅ​ឆ្នាំនេះ​វិញ​ក៏មាន​តម្លៃលើស​ឆ្នាំមុន​ដែរ ពោលគឺ​មានតម្លៃ​រហូត​ដល់​៨៥០​រៀល​ក្នុង​១​គីឡូ​។ មូលហេតុ​ដែល​អាច​បង្កើន​ទិន្នផល​បាន​រហូតដល់​៤​ដង​នេះ គឺមាន​ប្រភពទឹក​គ្រប់គ្រាន់​សម្រាប់​ធ្វើស្រែ​។ ក្រោយ​ប្រ​មូ​ផល​ផល​ស្រូវ​រួច គ្រួសារ​កសិករ​ខ្លះ​ចាប់ផ្តើម​ភ្ជូ​រ​រាស់​ដីស្រែ ដើម្បី​សាប​ព្រួស​ស្រូវ​ម្តងទៀត ។ ​សូម​អញ្ជើញ​ទស្សនា​រូបភាព​ខាងក្រោម​នេះ​៖






 
​ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, ជំនួញ​ខ្នាតតូច និង​មធ្យម​, បរិស្ថាន និង​ទេសចរណ៍ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv

























© រក្សាសិទ្ធិដោយ thmeythmey.com