ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កែវ រ៉េមី​៖ សិទ្ធិមនុស្ស​នៅ​កម្ពុជា ល្អ​ណាស់ បើ​ប្រៀប​ជាមួយ​អាមេរិក និង​អឺ​រុ​ប​
10, Dec 2018 , 3:29 pm        
រូបភាព
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា ស្ថិតនៅក្នុងពិធីប្រារព្ធខួបលើកទី៧០នៃទិវាសិទ្ធមនុស្សអន្តរជាតិ ១០ធ្នូ នៅកោះពេជ្រ
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា ស្ថិតនៅក្នុងពិធីប្រារព្ធខួបលើកទី៧០នៃទិវាសិទ្ធមនុស្សអន្តរជាតិ ១០ធ្នូ នៅកោះពេជ្រ
​ភ្នំពេញ​៖ ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា មាន​លក្ខណៈ​ល្អប្រសើរ​ណាស់ បើ​ប្រៀប​ជាមួយ​សហរដ្ឋអាមេរិក អឺរ៉ុប និង​ប្រទេស​មួយចំនួន​នៅ​តំបន់​អាស៊ី រួមទាំង​ប្រទេសជិតខាង​ផងដែរ​។  នេះ​ជាការ​លើកឡើង​របស់លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​។

 
​ក្នុង​ពិធី​អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី​៧០ ដែល​រៀបចំឡើង​នៅ​សាល​មហា​ស្រព​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃទី​១០​ធ្នូ​នេះ លោក កែវ រ៉េមី បាន​ថ្លែង​ដូច្នេះ​ថា​«​យើង​អាច​និយាយបានថា មិនមាន​ប្រទេស​ណាមួយ​នៅលើ​សាកលលោក មានការ​គោរព​សិទ្ធិមនុស្ស​បាន​ពេញលេញ​នោះទេ​។ ខ្ញុំ បាន​សិក្សា​ស្រាវជ្រាវ​ទាក់ទង​បណ្តា​ប្រទេស​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក គឺមាន​បញ្ហា​សិទ្ធិមនុស្ស​ទាំងអស់ គ្រាន់តែ​បញ្ហា​សិទ្ធិមនុស្ស​នេះ មាន​តិច​ឬ​ច្រើន ប៉ុណ្ណោះ​»​។​
 
​សំឡេង​លោក កែវ រ៉េមី​



 
​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​រូបនេះ បន្តថា នៅ​អឺរ៉ុប​ក៏​នៅមាន​បញ្ហា​សិទ្ធិមនុស្ស ហើយ​នៅ​អូ​ស្រា្ត​លី ក៏មាន​បញ្ហា​សិទ្ធិមនុស្ស​ដែរ ពាក់ព័ន្ធ​នឹង​ការសុំ​សិទ្ធិ​ជ្រកកោន​ពី​ជន​ភៀស​ខ្លួន​។ ដោយឡែក សហរដ្ឋអាមេរិក​វិញ ក៏មាន​បញ្ហា​សិទ្ធិមនុស្ស​ច្រើន​ដូចគ្នា​។ 
 
​លោក បាន​និយាយ​បែបនេះ​ថា​៖«​មាន​បងប្អូន​ប្រជាជន​ខ្មែរ​យើង​ខ្លះ មានការ​យល់ច្រឡំ ថា​សហរដ្ឋអាមេរិក ជា​ប្រទេស​បិតា​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស ជាការ​ពិត​គឺ​មិនមែន​ទេ​។  អាមេរិក មាន​បញ្ហា​ច្រើនណាស់ ពាក់ព័ន្ធ​ទៅនឹង​សិទ្ធិមនុស្ស​»៕ 
 

Tag:
 លទ្ធិ​ប្រជា​ធិ​តេ​យ្យ​
  សិទ្ធិមនុស្ស​
  កែវ រ៉េមី​
© រក្សាសិទ្ធិដោយ thmeythmey.com