កីឡាអន្តរជាតិ
អន្តរជាតិ
FIFA៖ World Cup 2022 នៅកាតា អាចនឹងបន្ថែមដល់៤៨ក្រុមតែម្តង
× លោក Gianni Infantino បានបញ្ជាក់ជាថ្មីថាសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA នឹងសម្រេចចិត្ត ថាតើការប្រកួត World Cup ឆ្នាំ ២០២២ អាចនឹងត្រូវបន្ថែមពី ៣២ ដល់ ៤៨ក្រុមតែម្តង ឬក៏អត់នោះ គឺនឹងត្រូវប្រកាសចុងក្រោយនៅក្នុងខែមីនា ឆ្នាំ២០១៩។ ប្រធាន FIFA រូបនេះយល់ថា នេះមិនមែនជាការសម្រេចចិត្តសាមញ្ញៗនោះទេ។
FIFA ធ្លាប់ប្រកាសម្តងរួចមកហើយថាការប្រកួតកីឡាបាល់ទាត់ពិភពលោក ឆ្នាំ២០២៦ ដែលមាន សហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិកធ្វើជាម្ចាស់ផ្ទះនោះ នឹងមានក្រុម ៤៨ចូលរួមប្រកួតប្រជែងជាលើកដំបូង។
ប៉ុន្តែយ៉ាងណា FIFA ក៏មានចេតនាចង់ឲ្យមានក្រុមរហូតដល់ ៤៨ ដើម្បីចូលរួមប្រកួត ចាប់ពីឆ្នាំ ២០២២ នៅកាតាតែម្តង ហើយការបន្ថែមក្រុមឬអត់ នឹងសម្រេចនៅឆ្នាំក្រោយ។
ប្រធាន FIFA លោក Infantino បានប្រាប់ទូរទស្សន៍បារាំង Telefoot នៅថ្ងៃទី៩ ខែធ្នូថា លោកនឹងសម្រេចម្តងទៀតនៅក្នុងខែ មីនា ឆ្នាំ២០១៩ អំពីចំនួនក្រុមដែលត្រូវចូលរួមក្នុងព្រឹត្តិការណ៍ World Cup 2022។ ជុំវិញការបន្ថែមក្រុមពី ៣២ ទៅ ៤៨ នេះ អ្នកគ្រប់គ្រងក្បាលម៉ាស៊ីកីឡាបាល់ទាត់ពិភពលោក ថាវាក៏មិនងាយស្រួលនោះដែរព្រោះថានឹងត្រូវលេងលើសចំនួនថ្ងៃធម្មតាដូចសព្វដង។
ព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក ឆ្នាំ២០២២ នឹងប្រារព្ធធ្វើឡើងនៅកាតា និងជាលើកដំបូងផងដែរសម្រាប់ប្រទេសនៅតំបន់អារ៉ាប់ដែលទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ។
ដោយសារតែសីតុណ្ហភាពក្តៅខ្លាំងនៅរដូវក្តៅ កាតាបានប្តូរការប្រកួតទៅក្នុងខែវិច្ឆិកា ដល់ខែធ្នូវិញ ខណៈដែលប្រទេសនៅអឺរ៉ុបតែធ្វើឡើងក្នុងខែមិថុនា និងកក្កដា៕
Tag:
បាល់ទាត់
FIFA World Cup
កាតា
© រក្សាសិទ្ធិដោយ thmeythmey.com