ជាតិ
រថយន្ត
អត្ថបទពាណិជ្ជកម្ម
V-Classសេរីឆ្នាំ២០១៩នៃត្រកូលMercedes នាំមកនូវភាពកាន់តែទំនើប និងលេចធ្លោ
× រថយន្ត V-Class ជាប្រភេទរថយន្តដែលជាជម្រើសដ៏ល្អសម្រាប់អតិថិជន ដែលជាអ្នកធ្វើជំនួញ ឬអ្នកដែលមានសមាជិកគ្រួសារច្រើន។ V-Class ជាប្រភេទរថយន្តពិសេសមានកៅអីអង្គុយចំនួន៧ ចែកចេញជា៣ជួរ គឺផ្នែកតៃកុង ផ្នែកមនុស្សសំខាន់ពីរនាក់ និងផ្នែកសមាជិក ព្រមទាំងមានតុនៅចំកណ្តាលអាចបត់បាន សម្រាប់ពិសាអាហារ ធ្វើការ ឬប្រជុំកិច្ចការជំនួញតូចធំជាដើម ប្រកបភាពងាយស្រួលបំផុត។
ឥឡូវនេះ V-Class សេរ៊ីឆ្នាំ២០១៩ ក៏បានបង្ហាញរូបរាងដ៏សង្ហារបស់ខ្លួន ដែលពោរពេញដោយប្រណីតភាព ទំនើបដែលមានបំពាក់ដោយឧបករណ៍ និងបច្ចេកវិទ្យាទំនើបៗជាច្រើន។ V-Class សេរ៊ីឆ្នាំ២០១៩ នឹងជួយបន្ថែមភាពស៊ីវីល័យ សុវត្ថិភាព និងភាពលេចធ្លោមួយកម្រិតទៀតសម្រាប់លោកអ្នក រួមទាំងក្រុមគ្រួសារផងដែរ។
V-Class ជាប្រភេទរថយន្តប្រើម៉ាស៊ីនម៉ាសូត 2.2 ,កម្លាំងម៉ាស៊ីន 2143cc មានកម្លាំងខ្លាំង និងប្រើប្រាស់ម៉ាសូតតិច ត្រឹមតែ៦លីត្រ ក្នុងរយៈចម្ងាយ១០០គីឡូម៉ែត្រ។ V-Class នៃត្រកូល Mercedes-Benz ជាប្រភេទរថយន្តដែលអាចបើកបរបានគ្រប់កាលៈទេសៈ ប្រើប្រាស់បានទាំងក្នុង និងក្រៅក្រុង ដែលងាយស្រួលសម្រាប់កិច្ចការជំនួញនៅតាមខេត្ត ឬការធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ។
សូមអញ្ជើញទៅទស្សនារថយន្ត V-Class សេរ៊ីឆ្នាំ២០១៨ នៃត្រកូលMercedes-Benz នៅអគារតាំងបង្ហាញរថយន្ត Mercedes-Benz ដើម្បីទទួលបានព័ត៌មានកាន់តែលម្អិត ពីភ្នាក់ងារលក់រថយន្តរបស់ក្រុមហ៊ុន Star Auto Cambodia ដែលស្ថិតនៅផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែម អតិថិជនអាចទាក់ទងទៅកាន់លេខទូរសព្ទ 017 231 888 ឬ 023 231 888 ៕
Tag:
VClass
VClass២០១៩
រថយន្ត
យានយន្ត
Mercedes
ស្តារអូតូ
© រក្សាសិទ្ធិដោយ thmeythmey.com