កីឡាជាតិ
ជាតិ
សាលី អ៊ូមើត បន្តលេចធ្លោនៅលើឆាកអន្តរជាតិដោយឈ្នះមេដាយមាសបន្ថែមទៀតនៅថៃ កីឡាករ សាលី អ៊ូមើត (ខាងស្តាំ) និងកីឡាករ ម៉ីន មូសស្តាន
× កីឡាករ សាលី អ៊ូមើត ម្ចាស់មេដាយមាសកីឡាអាស៊ី Asia Games បន្តបង្ហាញភាពខ្លាំងក្នុងការប្រកួតកីឡាម៉ូតូទឹកកម្រិតពិភពលោក Jet Ski World Cup 2018 នៅប្រទេសថៃ ក្រោយរូបគេឈ្នះមេដាយមាសលើវិញ្ញាសា Ski Modifier។ ជាមួយគ្នានេះកីឡាករ ម៉ីន មូសស្តាន បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣លើវិញ្ញាសានេះផងដែរ។
ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញចំនួន៤ជើងចន្លោះពីថ្ងៃទី៦-៩ ខែធ្នូ ម្ចាស់មេដាយមាសកីឡាអាស៊ី សាលី អ៊ូមើត បានគ្រងជើងឯកលើវិញ្ញា Ski Modifier ក្នុងព្រឹត្តិការណ៍ Jet Ski World Cup 2018 ដែលមានប្រទេសជិត៥០លើពិភពលោកចូលរួម។ តែសម្រាប់វិញ្ញាសានេះ មានកីឡាករ១០រូបចូលរួមប្រកួតប្រជែង។ កីឡាករសហរដ្ឋអាមេរិក Theo Beaumer ទទួលបានចំណាត់ថ្នាក់លេខ២ ខណៈកីឡាករបារាំង Thomas Laurent Boucher បានចំណាត់ថ្នាក់លេខ៣។
ទោះបី អ៊ូមើត ទទួលបានជ័យជាបន្តបន្ទាប់នាពេលកន្លងមកក៏ដោយ តែឆ្នាំ២០១៨ អាចចាត់ទុកជាឆ្នាំជោគជ័យមួយសម្រាប់ រូបគេ ក្នុងការសាងកិត្តិយសជូនប្រទេសកម្ពុជា។ ក្រោយឈ្នះមេដាយមាសកីឡាអាស៊ីនៅឥណ្ឌូណេស៊ី កីឡាករមកពីខេត្តត្បូងឃ្មុំរូបនេះ បានឈ្នះមេដាយប្រាក់១លើវិញ្ញាសា Ski Modifier នៅសហរដ្ឋអាមេរិក និងឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ 2018 Baili Liujiang International Jet Ski Open នៅប្រទេសចិនកាលពីអំឡុងខែតុលា៕
Tag:
ម៉ូតូទឹក
សាលី អ៊ូមើត
Jet Ski World Cup
© រក្សាសិទ្ធិដោយ thmeythmey.com