ជាតិ
ពីនេះ ពីនោះ
ពាក្យ​មួយ តែ​ពេលខ្លះ មាន​ស្រៈ «​ិ​» នៅ​ខាងចុង ហើយ​ពេលខ្លះ មិនមាន​
26, Oct 2022 , 7:29 am        
រូបភាព
​ក្នុង​ភាសា​ខ្មែរ ពាក្យ​មួយចំនួន អាច​សរសរ​បាន​ពីរ​យ៉ាង​។ ពាក្យ​នោះ អាចដាក់​ស្រះ «​ិ​» នៅ​ខាងចុង​ក៏បាន ហើយ​មិន​ដាក់​ស្រៈ «​ិ​» នៅ​ខាងចុង ក៏បាន​។


 
​ទោះ​ដាក់​ស្រៈ «​ិ​» នៅ​ខាងចុង ឬ​មិន​ដាក់​ស្រៈ «​ិ​» នៅ​ខាងចុង​ក៏ដោយ ក៏​អត្ថន័យ​នៃ​ពាក្យ​នោះ មិន​ប្រែប្រួល​ដែរ​។ ប៉ុន្តែ ពាក្យ​នោះ នឹងមាន​តួនាទី​ផ្សេង​ពីគ្នា ពោលគឺ បើ​ដាក់​ស្រៈ «​ិ​» នៅ​ខាងចុង គឺ​ដើរតួ​ជា​នាមសព្ទ តែបើ​មិន​ដាក់​ស្រៈ «​ិ​» នៅ​ខាងចុង​ទេ គឺ​ដើរតួ​ជា​កិរិយាសព្ទ​។ 
 
​ពាក្យ​ទាំងនោះ មានដូចជា ច្យុតិ ជា​នាមសព្ទ តែ ច្យុត ជា​កិរិយាសព្ទ​, អនុម័តិ ជា​នាមសព្ទ តែ អនុម័ត ជា​កិរិយាសព្ទ​, ប្រសូតិ ជា​នាមសព្ទ តែ ប្រសូត ជា​កិរិយាសព្ទ​, បញ្ញត្តិ ជា​នាមសព្ទ តែ បញ្ញត្ត ជា​កិរិយាសព្ទ​, ឋិតិ ជា​នាមសព្ទ តែ ឋិត ជា​កិរិយាសព្ទ​, ប្រព្រឹត្តិ ជា​នាមសព្ទ តែ ប្រព្រឹត្ត ជា​កិរិយាសព្ទ​, សន្មតិ ជា​នាមសព្ទ តែ សន្មត ជា​កិរិយាសព្ទ ។​ល​។​
 
​ប៉ុន្តែ ពាក្យ​ខ្លះ អាច​សរសេរ​បានតែ​ម្យ៉ាង​គត់ គឺ ដាក់​ស្រៈ «​ិ​» នៅ​ខាងចុង ហើយ​ដើរតួ​ជា​នាមសព្ទ​។ ពាក្យ​ទាំងនោះ មានដូចជា មតិ​, គតិ​, ប្រវត្តិ​, ជាតិ​, សម្បត្តិ​, ចក្រពត្តិ​, ញត្តិ​, ញាតិ​, ឋានន្តរសក្តិ​, វិបត្តិ​, ទុគ្គតិ​, សុគតិ​, នីតិ​, បរិយត្តិ​, បីតិ​, អាណត្តិ​, អាបត្តិ ។​ល​។ ពាក្យ​ទាំងនេះ គឺ​សុទ្ធតែជា​នាមសព្ទ ដោយ​មិនអាច​លុប​ស្រៈ «​ិ​» ចេញ ដើម្បី​ឲ្យ​ក្លាយជា​កិរិយាសព្ទ នោះទេ​៕ 
 
​ប្រភព​៖ វចនានុក្រម សម្តេច ជួន ណាត​

Tag:
 ពាក្យ
  ស្រៈ ិ
© រក្សាសិទ្ធិដោយ thmeythmey.com