Chelsea ហាម​អ្នកគាំទ្រ​ខ្លួន​៤​នាក់​ចូល​កីឡដ្ឋាន ដោយសារ​រើសអើង Sterling
កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea ហាម​អ្នកគាំទ្រ​ខ្លួន​៤​នាក់​ចូល​កីឡដ្ឋាន ដោយសារ​រើសអើង Sterling
11, Dec 2018 , 12:59 pm        
រូបភាព
Chelsea ហាម​អ្នកគាំទ្រ​ខ្លួន​បួន​នាក់​មិន​ឲ្យ​ចូលរួម​ទស្សនាការ​ប្រកួត​បន្តទៀត បន្ទាប់ពី​ពួកគេ​បាន​ស្រែកជេរ​បែប​ប្រកាន់​ជាតិ​សាសន៍​ទៅលើ​កីឡាករ Raheem Sterling អំឡុង​ការប្រកួត​ដែល​តោ​ខៀវ​យកឈ្នះ Manchester City ២-០ ក្នុង​ក្របខណ្ឌ Premier League កាលពី​ចុង​សប្តាហ៍​មុន​។​


 
​ការដាក់ពិន័យ​នេះ​កើតឡើង​បន្ទាប់ពី​ក្រុម​ប៉ូលីស​ក្នុងស្រុក​បាន​ស៊ើបអង្កេត​ឡើងវិញ​តាមរយៈ​ខ្សែ​វីដេអូ ហើយ​បានកំណត់​អត្តសញ្ញាណ​អ្នកគាំទ្រ​របស់ Chelsea ៤​នាក់ ដែល​ធ្វើ​សកម្ម​ភាពមិន​សមរម្យ​ដាក់​កីឡាករ​របស់​ក្រុម​គូបដិបក្ខ​។ Sterling បាន​ប្រាប់​ប៉ូលីស​នៅក្រោយ​បញ្ចប់​ការប្រកួត​នោះ ថា​មាន​អ្នកគាំទ្រ​របស់​ក្រុម​តោ​ខៀវ​ស្រែកជេរ និង​រើសអើង​ពណ៌​សម្បុ​មកលើ​ខ្លួន​ថែមទៀត​។​
 
​វីដេអូ​នោះបាន​បង្ហាញថា អ្នកគាំទ្រ​ទាំងនោះ​បាន​ស្រែកជេរ Sterling ថា «fucking black cunt» ដែល​បញ្ជាក់​ពី​ការរើសអើង​ជាតិ​សាសន៍ និង​ពណ៌​សម្បុរ​នៅក្នុង​វិស័យ​កីឡា​ដែលជា​ទង្វើ​គួរ​ឲ្យ​ស្អប់ខ្ពើម​បំផុត​។​
 
​អ្នកគាំទ្រ​ម្នាក់​ត្រូវបាន​បង្ហាញ​ក្នុង​វីដេអូ​ដែល​ប្រើ​អក​ប្ប​កិរិយា​ជេរប្រមាថ​ទៅលើ Sterling បានផ្តល់​បទ​សម្ភាស​តាម​វិទ្យុ​ដោយ​បដិសេធថា​ខ្លួន​មិនបាន​ប្រើ​ភាសា​បែប​ប្រកាន់ពូជសាសន៍​នោះឡើយ និង​សូមទោស​នូវ​អ្វីដែល​គេ​បានធ្វើ​ចំពោះ​ខ្សែបម្រើ​ក្រុម Man City នេះ​ផងដែរ​។​
 
 
​ផ្ទុយទៅវិញ​អ្នកគាំទ្រ​ម្នាក់ទៀត​ឈ្មោះ Nathan Lewis បាន​ប្រាប់ Good Morning Britain ថា​ទោះបីជា​ខ្លួន​ផ្ទាល់​មិនបាន​លឺ​ពាក្យ​បែប​ប្រកាន់ពូជសាសន៍​ណាមួយ​ទៅកាន់ Sterling ក៏ដោយ ប៉ុន្តែ​លោក​បានឃើញ​សកម្មភាព​ជុំវិញ​នោះ​គឺ​ពោ​ពេញ​ដោយ​ការ «​ស្អប់ខ្ពើម​»​។ Lewis ដែលជា​ជា​បុរស​ស្បែក​ខ្មៅ​ម្នាក់​ដែរ បានកត់សម្គាល់​ថាបើ​ទោះបី​ជា​លោក​មិនបាន​ស្តាប់លឺ​ពាក្យ​រើសអើង​ណាមួយ​ក៏ដោយ ប៉ុន្តែ​មិន​មានន័យថា​ពួកគេ​មិន​និយាយ​នោះដែរ​។​
 
​ជុំវិញ​ករណីនេះ ខ្សែបម្រើ​សញ្ជាតិ​អង់គ្លេស វ័យ​២៤​ឆ្នាំ បានបង្ហាញ​ការមិន​ពេញចិត្ត​នោះឡើយ​ដោយបាន​បង្ហោះ​សារ​នៅលើ​បណ្តាញ​សង្គម Instagram របស់ខ្លួន​ដោយ​អំពាវនាវ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស​ស្វែងរក​អ្នក​រើសអើង ដៀមដាម​កីឡាករ​ដែលមាន​ស្បែក ខ្មៅ ស ក្នុងអំឡុង​ការប្រកួត​កីឡាករ​ណាមួយ​ដើម្បី​ដាក់ពិន័យ​ពួកគេ​៕
 

Tag:
 ​បាល់ទាត់​
  រើសអើង​ជាតិ​សាសន៍​
  Raheem Sterling
© រក្សាសិទ្ធិដោយ thmeythmey.com