អត្ថបទពាណិជ្ជកម្ម
បុគ្គលិក​ធនាគារ​ឯក​ទេស ខេ​ប៊ី ដេ​ហាន រួមគ្នា​ដាំ​កូនដើម​កោង​កាង ដើម្បី​ជំរុញ​អេកូ​ទេសចរណ៍ និង​ថែ​បរិស្ថាន​
11, Dec 2018 , 2:43 pm        
រូបភាព
ដោយ: ថ្មីៗ
​បុគ្គលិក និង​ថ្នាក់​គ្រប់គ្រង​របស់​ធនាគារ​ឯកទេស ខេ​ប៊ី ដេ​ហាន បានរួម​គ្នា​ដាំ​កូនដើម​កោង​កាង តាម​មាត់សមុទ្រ ដើម្បី​ចូលរួម​បង្កើន​ទិន្នផល​នេសាទ ជីវិត​សត្វ​ស្លាប និង​ជំរុញ​អេកូ​ទេសចរណ៍​។ សកម្មភាព​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៨ នៅ​សហគមន៍​ត្រពាំង​សង្កែ ដែល​ស្ថិតក្នុង​ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្តកំពត​។
 
​ដើម​កោង​កាង ជា​ប្រភេទ​រុក្ខជាតិ​ដ៏​មាន​ប្រយោជន៍​ច្រើនយ៉ាង ដូចជា របាំង​យ៉ាង​រ៉ឹង​មាំ​សម្រាប់​ការពារ​ខ្យល់ព្យុះ ឬ​រលក​សមុទ្រ​មិន​ឲ្យ​បោកបក់​បំផ្លាញ​ដំណាំ និង​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់ឆ្នេរ     សមុទ្រ​។ ជាពិសេស​ព្រៃកោងកាង អាច​បង្កើតជា​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ ដែល​អាច​រក្សា​ការពារ​តម្លៃ​នៃ​ធនធានធម្មជាតិ ឲ្យ​មាន​និរន្តរភាព និង​ទាក់ទាញ​ភ្នែក​ទេសចរ បង្កើត​ឱកាស​ការងារ និង​ប្រាក់ចំណូល​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ តាមរយៈ​វិស័យ​ទេសចរណ៍​។​


 
​ដោយ​ផ្អែកលើ​អត្ថប្រយោជន៍​ទាំងនេះ ធនាគារ​ឯកទេស ខេ​ប៊ី ដេ​ហាន បានរៀបចំ​ឲ្យ​មាន​ការដាំ​កូនដើម​កោង​កាង ក្នុង​កម្មវិធី​ដំណើរ​កម្សាន្ត​ប្រចាំឆ្នាំ​របស់​បុគ្គលិក ដើម្បី​រួមចំណែក​បំផុសគំនិត​ដល់​មហាជន និង​បុគ្គលិក​របស់ខ្លួន ឲ្យ​ស្រលាញ់ និង​ចូលរួម​ថែរក្សា​ការពារ​បរិស្ថាន​។ កម្មវិធី​នេះ​បង្ហាញ​យ៉ាង​ជាក់ច្បាស់​អំពី​ការចូលរួមចំណែក​នូវ​សកម្មភាព​សង្គម ការស្រលាញ់ ការសហការ​គ្នា​រវាង​បុគ្គលិក និង​បុគ្គលិក​ទាំង​ក្នុង​ការងារ និង​សកម្មភាព​សង្គម​។ សកម្មភាព​នេះ ក៏​បញ្ជាក់​ឲ្យ​ឃើញ​ដែរ​ថា ធនាគារ​ឯកទេស ខេ​ប៊ី ដេ​ហាន កំពុង​ផ្សារភ្ជាប់​អាជីវកម្ម​របស់ខ្លួន ទៅនឹង​សង្គមជាតិ​។ 


 
​សូមបញ្ជាក់ ថា​ធនាគារ​ឯកទេស ខេ​ប៊ី ដេ​ហាន មាន​ភាគ​ទុ​និក​រ៉ឹង​មាំ មកពី​ប្រទេស​កូរ៉េខាងត្បូង និង​បាន​សម្ពោធ​ដំណើការ​ជា​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ ដែល​ការិយាល័យ​កណ្តាល​នៅ​អាគារ​លេខ​១ វិមាន​ការិយាល័យ​អូវល ជាន់​ទី​២១ និង​២២ តាម​បណ្តោយ​ផ្លូវ​លេខ​៣៦០ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ គោលដៅ​ចម្បង​របស់​ធនាគារ​ឯក​ទេស ខេ​ប៊ី ដេ​ហាន គឺ​ចូលរួម​លើកស្ទួយ​ជីវភាព​រស់នៅ​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​កាន់តែ​ប្រសើរឡើង ពង្រឹងសមត្ថភាព​បុគ្គ​លិ​ក និង​ផ្តល់​សេវាកម្ម​ល្អ​បំផុត​ស្របតាម​តម្រូវការ​របស់​អតិថិជន​៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com