ជាតិ
សេដ្ឋកិច្ច
កម្ពុជានាំចេញ​អង្ករ​ជិត​៥០ម៉ឺន​តោនក្នុង​ពេល​១១​ខែ​ ដោយ​បន្ត​ធ្លាក់ចុះ​១៣​ភាគរយ
11, Dec 2018 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា​បាន​នាំ​អង្ករ​ចេញ​ចំនួន​សរុប​៤៩៧,២៤០​តោន ក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០១៨​។ តួលេខ​នេះ បង្ហាញថា ការនាំ​អង្ករ​ចេញ​របស់​កម្ពុជា បាន​ធា្ល​ក់​ចុះ​១៣,១០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៧ ដែលមាន​ចំនួន​៥៦២,២៣៧​តោន​។ នេះ​បើ​យោងតាម​តួលេខ​របស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ នៅ​ថ្ងៃ​១១​ធ្នូ​។​

 
​ក្នុងចំណោម​ជាង​៦០​ប្រទេស ដែល​បាន​ទិញ​អង្ករ​ពី​កម្ពុជា​ច្រើនជាងគេ មាន​ប្រទេស​ចិន មាន​ចំនួន​១៣៧,៨៦៦​តោន​, ប្រទេស​បារាំង ចំនួន ៧៣,៦៦៩​តោន និង​ម៉ាឡេស៊ី ចំនួន​៣៧,២៨៩​តោន​។​
 
​របាយការណ៍​ខាងលើ​បាន​បង្ហាញថា កម្ពុជា​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប មាន​ជិត​២៤​ម៉ឺន​តោន តំបន់​អាស៊ាន​មាន​ជាង​៥២​ពាន់​តោន និង​តំបន់​ផ្សេងៗ​ទៀត​មាន​ជាង​២០​ម៉ឺន​តោន​៕
 

Tag:
 ​អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com