កីឡាអន្តរជាតិ
អន្តរជាតិ
AFF Suzuki Cup វគ្គ​ផ្តាច់ព្រ័ត្រ​ជើង​ទី​១៖ គ្រូ​ម៉ាឡេស៊ី​ចង់ស៊ី​ក្នុង​ដី គ្រូ​វៀតណាម​រំពឹង​ស្មើ
11, Dec 2018 , 3:45 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ម៉ាឡេស៊ី​នឹង​បើកទ្វា​កីឡដ្ឋាន Bukit Jalil ក្នុង​ក្រុង​គូ​ឡា​ឡាំ​ពួ ដើម្បី​ទទួល​ស្វាគមន៍​វៀតណាម​ក្នុង​ការប្រកួត​ពានរង្វាន់ AFF Suzuki Cup 2018 វគ្គ​ផ្តាច់ព្រ័ត្រ ជើង​ទី​១ នៅ​យប់​ថ្ងៃទី​១១ ខែធ្នូ វេលា​ម៉ោង ៧:៤៥​នាទី [​ម៉ោង​នៅ​កម្ពុជា​]​។​


 
​ក្នុងនាម​ជា​ម្ចាស់ផ្ទះ ក្រុម​រហស្សនាម​ខ្លា​ម៉ា​ឡេ​ដែល​ដឹកនាំ​ដោយ​លោក Tan Cheng Hoe សង្ឃឹមថា​ក្រុម​ខ្លួន​នឹង​ទទួលបាន​លទ្ធផល​គាប់ប្រសើរ​ដើម្បី​ជា​ទុន​នៅពេល​ត្រឡប់​ទៅ​ជួប​វៀតណាម​នា​ជំនួប​ជើង​ទី​២ នៅ​កីឡដ្ឋាន My Dinh ក្នុង​ក្រុង​ហាណូយ​វិញ​។​
 
​សម្រាប់​ក្រុម​ម្ចាស់​ជើងឯក​ឆ្នាំ ២០០៨ វិញ ការទទួលបាន​លទ្ធផល​យ៉ាងហោចណាស់​ស្មើ​នៅក្រៅ​ដី​នោះ គឺជា​អ្វីដែល​គ្រូបង្វឹក​វៀតណាម លោក Park Hang-seo បានដាក់​គោលដៅ ជាមួយនឹង​ការជឿជាក់​ថា​ពេល​ត្រឡប់​ទៅលេង​ក្នុង​ដី​ខ្លួន​វិញ​នឹង​អាច​យកឈ្នះ​ក្រោម​ក្រសែភ្នែក​អ្នកគាំទ្រ​ដ៏​ច្រើន​របស់ខ្លួន​។​
 
​ម៉ាឡេស៊ីដែលជាម្ចាស់ជើងឯកពានរង្វាន់ប្រចាំតំបនអាស៊ាននេះឆ្នាំ ២០១០ ​ធ្លាប់​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​រហស្សនាម​ផ្កាយ​មាស​ដោយ​លទ្ធផល ២-០ រួច​មកហើយ​នា​ការប្រកួត​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល ដែល​កាលនោះ​វៀតណាម​ជា​ម្ចាស់ផ្ទះ​។​
 
​សមាសភាព​កីឡាករ​១១​នាក់​ដំបូង​របស់​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​នៅ​យប់​នេះ​រូ​ម​មាន​៖


លោក Tan Cheng Hoe គ្រូបង្វឹកម៉ាឡេស៊ី
 
​អ្នកចាំទី​៖ Farizal
​ខ្សែការពារ​៖ Amirul Azhan Aznan, Irfan Zakaria, Shahrul Saad និង Nazirul Naim
​ខ្សែបម្រើ​៖ Akram Mahinan, Syamer Kutty, Safawi Rasid និង Mohamadou Sumareh
​ខ្សែប្រយុទ្ធ​៖ Norshahrul Idlan និង Zaquan Adha
​ពួកគេ​ប្រើ​ប្រព័ន្ធ (៤-៤-២)
 
​សម្រាប់​ជម្រើស​១១​នាក់​របស់​ក្រុម​ភ្ញៀវ​វៀតណាម​ដែល​ប្រើ​ប្រព័ន្ធ (៣-៤-៣)៖


លោក Park Hang-seo គ្រូបង្វឹកវៀតណាម
 
​អ្នក​ចាម​ទី​៖ Van Lam
​ខ្សែការពារ​៖ Ngoc Hai, Dinh Trong និង Duy Manh
​ខ្សែបម្រើ​៖ Van Hau, Huy Hung, Duc Huy និង Trong Hoang
​ខ្សែប្រយុទ្ធ​៖ Van Duc, Anh Duc និង Quang Hai
 

Tag:
 ​បាល់ទាត់​
  AFF Suzuki Cup
© រក្សាសិទ្ធិដោយ thmeythmey.com