ពីនេះ ពីនោះ
«​កា​»,«​ការ​» និង​«​ការណ៍​» ប្រើ​ខុសគ្នា​ដូ​ម្តេច​?
12, Dec 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​អំពី​ពាក្យ​ទាំងនេះ វចនានុក្រម​សម្តេចព្រះ​ស​ង្ឍ​រាជ ជួន ណាត បាន​ពន្យល់​ពាក្យ​ទាំងនេះ​ថា​៖



«​កា​» សំដៅ​ដោយ បំពង់​សម្រាប់​ដាក់​ទឹក ធ្វើ​ដោយ​លោហធាតុ​ផ្សេងៗ  ឬ​ដោយ​ដី​ពណ៌ កាទឹក​។ «​ការ​» ជា​កិរិយាសព្ទ មូរ​សរសៃសូត្រ មូរ​សរសៃអំបោះ​ជាដើម​ខ្នារ​។ ក្នុងន័យ​មួយទៀត «​ការ​» បង្ហាញ​ពី​សកម្មភាព​អ្វីមួយ​។ ដូចជា ការសរសេរ​, ការបើកបរ​, ការទាក់ទាញ​។​ល​។​
 
«​កាណ៍​» ប្រើ​ជា​រាជសព្ទ ព្រះ​កាណ៍​(​ត្រចៀក​ស្តេច​)​។ ចំណែក «​ការណ៍​» ប្រែ​មក​ថា ហេតុ​, ដំណើរ ដែល​កើតឡើង​។ សេចក្តីរាយការណ៍​, ព្រឹ​ត្ត​ការណ៍​កើតមាន​។​ល​៕ 
 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com