អត្ថបទពាណិជ្ជកម្ម
កម្មការិនី និង​ក្មួយប្រុស​ម្នាក់ នៅ​វិហារ​សួគ៌ ខេត្តកណ្តាល ត្រូវ​រង្វាន់​ទឹកប្រាក់​១០០​លាន​រៀល ពី​អ៊ី​ឈី​តាន់
11, Dec 2018 , 4:53 pm        
រូបភាព
ដោយ:
​​ស្ត្រី​វ័យក្មេង ដែលមាន​សំណាង​បានឈ្នះ​រង្វាន់​១០០​លាន​រៀល ពី​តែ​បៃតង អ៊ី​ឈី​តាន់​ខាងលើនេះ មានឈ្មោះ ស្រី សុ​គ័ន អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃធំ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។ ថ្លែងប្រាប់​ក្រុមការងារ ដែល​ចុះ​ប្រគល់​រង្វាន់​ដល់​លំនៅដ្ឋាន កញ្ញា ស្រី សុ​គ័ន បាន​ប្រា​បើ​ថា កាលពី​សប្ដាហ៍​កន្លងទៅ​នេះ បន្ទាប់​ត្រឡប់​មកពី​ធ្វើការ​នៅ​រោងចក្រ​វិញ កញ្ញា​បាន​ចូល​លុយ​គ្នា ជាមួយ​ក្មួយប្រុស​ម្នាក់ ឈ្មោះ ចំរើន ចំរុង អាយុ​១៣​ឆ្នាំ ម្នាក់ ១០០០ រៀល ទិញ​តែ​បៃតង អ៊ី​ឈី​តាន់ រសជាតិ​តែ​ក្រូចឆ្មារ ទឹកឃ្មុំ មក​ទទួលទាន​។

លុះ​ពេល​មួល​គម្រប​ដប ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់​១០០​លាន​រៀល​នៅក្នុង​គម្រប​ដប​តែម្ដង​។ ភ្លាមនោះ កញ្ញា ពិត​ជាមាន​អារម្មណ៍​រំភើប​រីករាយ​ជាខ្លាំង ហើយក៏​បាន​យកទៅ​បង្ហាញ​ដល់​អ្នកលក់ ដែល​កំពុង​ស្ថិតនៅ​ជិតគ្នា​ស្រាប់ ព្រម​គ្នា​ជាមួយនឹង​ការជូនដំណឹង​ដល់​ក្រុមហ៊ុន តាមរយៈ​លេខ​ទូរស័ព្ទ​ដែលមាន​នៅ​នឹង​គំរប​ដប​តែម្ដង​។ កញ្ញា ស្រី សុ​គ័ន បានបញ្ជាក់​ទៀតថា បច្ចុប្បន្ន​ជីវភាព​គ្រួសារ​របស់​កញ្ញា គឺមាន​ភាពលំបាក​ជាខ្លាំង ព្រោះ​គ្មាន​មុខរបរ​អ្វី ក្រៅពី​បម្រើ​ការងារ​ជា​កម្មការិនី​រោងចក្រ​នោះទេ​។ បើតាម​កញ្ញា ស្រី សុ​គ័ន បន្ទាប់ពី​ទទួលបាន​ប្រាក់រង្វាន់​នេះ កញ្ញា​នឹង​យកទៅ​ដោះស្រាយ​ជីវភាព​ខ្លះ ហើយ​យក​មួយចំណែក​ទៅ​បង្កើត​មុខរបរ សម្រាប់​ទ្រទ្រង់​គ្រួសារ​ឱ្យ​ល្អប្រសើរ​ទៅ​ថ្ងៃ​អនាគត​។


​ដើម្បី​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន ដែល​តែង​គាំទ្រ​ផលិតផល​តែ​បៃតង អ៊ី​ឈី​តាន់  ក្រុមហ៊ុន បាន​បង្កើន​រង្វាន់​ធំ គឺ​ទឹកប្រាក់​១០០​លាន​រៀល រហូតដល់​៥០​រង្វាន់​, រង្វាន់​ម៉ូតូ HONDA SCOOPY I ចំនួន​៥០ គ្រឿង​, រង្វាន់ iPhone ចំនួន​៥០​គ្រឿង​, រួមជាមួយ​រង្វាន់ តែ​បៃតង អ៊ី​ឈី​តាន់ ហ្វ្រី​(Free) ចំនួន​៥,០០០,០០០ (៥​លាន​)​រង្វាន់​។ រួសរាន់​ឡើង អ្នក​ក្លាយជា​សេដ្ឋី​បន្ទាប់ អាចជា​រូបអ្នក​៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com