ជាតិ
បទយកការណ៍ / បទសម្ភាសន៍
«ហូបកាហ្វេ ផ្ទេរចំណេះ» ជាវេទិកាមនុស្សចាស់ និងយុវជនជួបគ្នាផ្លាស់ប្តូរបទពិសោធ រូបភាពពីហ្វេសប៊ុកលោក កុក ថា
× ភ្នំពេញ៖ «ហូបកាហ្វេ ផ្ទេរចំណេះ» ជាកម្មវិធីប្រចាំសប្តាហ៍ដែលចូលរួមឥតគិតថ្លៃនេះ រៀបចំដោយហាង F Cafe ក្នុងគោលបំណងចែករំលែកចំណេះ និងបទពិសោធរវាងមនុស្សចាស់ និងយុវជន តាមរយៈប្រធានបទផ្សេងៗទាក់ទងនឹងសុខភាព, ជំនួញ និងបទពិសោធជោគជ័យមួយចំនួន។ លោក ប៊ូ សារឿន ជាសមាជិកម្នាក់ដែលផ្តួចផ្តើមឲ្យមានកម្មវិធីនេះ បានបញ្ជាក់នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានអេឡិចត្រូនិកថ្មីៗថា៖ «កម្មវិធីនេះ ធ្វើឲ្យអ្នកចូលរួមទទួលបានព័ត៌មាន, ចំណេះដឹង, បទពិសោធថ្មីៗ»។
ការចែករំលែកព័ត៌មាន និងបទពិសោធទូទៅដល់មនុស្សគ្រប់វ័យ ជាចំណុចសំខាន់របស់កម្មវីធី «ហូបកាហ្វេ ផ្ទេរចំណេះ» ដែលរៀបចំរៀងរាល់ថ្ងៃសៅរ៍។ លោក ប៊ូ សារឿន ជឿជាក់ថា ការចូលរួមសិក្ខាសាលា, ការជជែកគ្នាក្រៅផ្លូវការ គឺជាមធ្យោបាយដែលអាចរៀនសូត្រ និងទទួលបាននូវចំណេះដឹងថ្មីៗពីគ្នាទៅវិញទៅមក។
សូមអញ្ជើញស្ដាប់កិច្ចសម្ភាសន៍រវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយលោក ប៊ូ សារឿន ជាសមាជិកនៃកម្មវិធី «ហូបកាហ្វេ ផ្ទេរចំណេះ» របស់ហាង F Cafe ដូចតទៅ៖
កម្មវិធីនេះ បានធ្វើឲ្យអ្នកចូលរួមរៀនសូត្របានច្រើនពីគន្លឹះសំខាន់ៗ តាមរយៈប្រធានបទនីមួយៗដែលវាគ្មិនជាអ្នកជំនាញ ឬបុគ្គលជោគជ័យបានចែករំលែក។ កម្មវិធីដែលបើកដំណើរការជិត១ឆ្នាំនេះដោយចូលរួមឥតគិតថ្លៃនេះ ធ្លាប់បានអញ្ជើញវាគ្មិនល្បីៗមកចែករំលែក ដូចជា ព្រះតេជគុណ គូ សុភាព, លោក យ៉ង សាំងកុមារ, DJ NaNa, លោក ង៉ែត ជូ និងបុគ្គលល្បីផ្សេងៗទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com