ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន​៖ ពលករខ្មែរធ្វើការ​នៅ​បរទេស មិនមែនជា​រឿង​អាក្រក់​ឬ​គួរ​ឲ្យ​ខ្មាសអៀន​ទេ​
12, Dec 2018 , 3:37 pm        
រូបភាព
នាយករដ្ឋមន្រ្តីជួបកម្មករនៅខេត្តកំពង់ស្ពឺ
នាយករដ្ឋមន្រ្តីជួបកម្មករនៅខេត្តកំពង់ស្ពឺ
ដោយ:
​ភ្នំពេញ​៖ ក្នុងជំនួប​ជាមួយ​កម្មករ​-​កម្ម​ការី​នី​នៅ​ខេត្តកំពង់ស្ពឺ នា​ព្រឹក​ថ្ងៃទី​១២ ខែ​ឆ្នូ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា គ្រប់​កម្មករ​ដែល​បម្រើ​ការងារ​នៅក្រៅ​ប្រទេស មិនមែន​សុទ្ធតែជា​រឿង​គួរ​ឲ្យ​ខ្មាសអៀន ឬ​រឿង​អាក្រក់​នោះទេ​។ ផ្ទុយទៅវិញ ការនាំ​ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​បរទេស គឺ​ពួកគេ​នាំមក​វិញ​នូវ​ប្រាក់ចំណូល​សម្រាប់​ប្រទេសជាតិ​។


 
​ប្រធាន​គណបក្ស​កម្ពុជា បាន​បញ្ចេញ​សារ​ដ៏​វែង​អន្លាយ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​កថា​៖«​សូម​បងប្អូន​កុំ​យល់ច្រឡំ ឬ​គិត​ខុស ក្នុងពេលដែល​បងប្អូន​ទៅធ្វើ​ការ​នៅ​បរទេស​។ សូម្បី​ថៃ ក៏​គេ​បញ្ជូន​កម្មករ​ទៅធ្វើ​ការ​នៅ​ប្រទេស កូរ៉េ  ជប៉ុន ហ្វីលីពីន និង​សហរដ្ឋអាមេរិក​ជាដើម​។ ពួកគេ​បាន​នាំមក​វិញ​នូវ​ប្រាក់ចំណូល​ជាច្រើន​សម្រាប់​ប្រទេស​គេ​»​។ 
 
​ថ្លែង​ចំពោះមុខ​កម្មករ​-​កម្មការិនី ក្នុង​ខេត្តកំពង់ស្ពឺ ប្រមុខ​រដ្ឋាភិបាល បាន​និយាយថា លោក​កំពុង​ខិតខំ​ស្វែងរក​ទីផ្សារការងារ​ក្រៅប្រទេស ដូចជា ប្រទេស​កូរ៉េ​, ជប៉ុន និង​ប្រទេស​អារ៉ាប់ ដើម្បី​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​-​អ៊ិ​ស្លាម ផងដែរ​។ 
 
​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អះអាងថា កន្លងមក​លោក​ក៏បាន​ជួយ​ដោះស្រាយ​ពលករ​ដែល​ចាញ់បោក​មេខ្ស​ល់​យកទៅ​ធ្វើការ​នៅ​បរទេស​ខុសច្បាប់​។ ជាមួយគ្នា​ផងដែរ ប្រមុខ​រដ្ឋាភិបាល បាន​ជំរុញ​ឲ្យ​ក្រសួង​ការងារ និង​ក្រសួងយុត្តិធម៌ ព​ន្លឿ​ង​ដោះស្រាយ​រឿង​បណ្តឹង​របស់​ក្រុម​សហជីព​។ 
 
​សូមបញ្ជាក់ថា សហគ្រាស​ដែល​នាំយក​ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​បរទេស​មានដូចជា ប្រទេស​ចិន​ចំនួន​១៨​រោងចក្រ​, កូរ៉េ​ចំនួន​៤​រោងចក្រ និង​សិង្ហ​បុរី​១​រោងចក្រ ហើយ​ពួកគេ​ភាគច្រើន​ធ្វើការ​ជា​អ្នក​កាត់ដេរ​សម្លៀកបំពាក់​, ផលិត​ស្បែកជើង​,​កាបូប សម្ភារ​ធ្វើដំណើរ​,​ខ្សែរូត​,​សម្ភារ​សម្រាប់​ព្យូ​រ​សំលៀកបំពាក់ និង​ផលិត​តង់​។ ផលិតផល​ទាំងនោះ ត្រូវបាន​ក្រុមហ៊ុន នាំ​ចេញទៅ​ផ្សារ​អន្តរជាតិ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងប្រទេស​៕ 
 

Tag:
 ហ៊ុន សែន​
  ពលករ​
© រក្សាសិទ្ធិដោយ thmeythmey.com