អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​សាម​សុង ផ្តល់​ការបណ្តុះបណ្តាល​ជំនាញ​ជួសជុល និង​ដំឡើង​ម៉ាស៊ីនត្រជាក់​ដល់​សិក្ខាកាម ៣៥០​នាក់ ដើម្បី​ពង្រឹង​ទំនុកចិត្ត​ពី​អតិថិជន​
12, Dec 2018 , 3:57 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​សាម​សុង បាន​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ជួសជុល និង​ដំឡើង​ម៉ាស៊ីនត្រជាក់ ដល់​សិក្ខាកាម​សរុប​ចំនួន ៣៥០​នាក់ មកពី​ខេត្ត ក្រុង​ចំនួន​៦ ផ្សេងៗ​គ្នា គឺ​ខេត្តកំពង់ចាម ,​បាត់ដំបង​,​បន្ទាយមានជ័យ​,​ព្រះសីហនុ​,​សៀមរាប និង​រាជធានី​ភ្នំពេញ​។ វគ្គ​បណ្តុះបណ្តាល​ជំនាញ​ជួសជុល និង​ដំឡើង​ម៉ាស៊ីនត្រជាក់ មាន​រយៈពេល​១៧​ថ្ងៃ ចាប់ផ្តើម​ពីថ្ងៃ​ទី​១១ ខែធ្នូ ដល់​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៨​។
 
​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​ជួសជុល និង​ដំឡើង​ម៉ាស៊ីនត្រជាក់ ដែលមាន​រយៈពេល​ដល់​ទៅ ១៧​ថ្ងៃនេះ គឺមាន​រួមបញ្ចូល​ការរៀន​ទ្រឹស្តី និង​ការអនុវត្ត​ជាក់ស្តែង ជាមួយនឹង​សម្ភារ​គ្រឿង​អេឡិចត្រូនិក របស់​សាម​សុង និង​ការបង្ហាត់បង្ហាញ​ដោយ​គ្រូ​ជំនាញ របស់​ក្រុមហ៊ុន​សាម​សុង​ផ្ទាល់​។ វគ្គប​ណ្តុះ បណ្តាល​ជំនាញ​នេះ មាន​គោលដៅ​ធំៗ​សំខាន់​ចំនួន ៣ គឺ​៖
 
១. ការបណ្តុះបណ្តាល​អំពី​ជំនាញ ទៅលើ​ការដំឡើង​ម៉ាស៊ីនត្រជាក់ និង​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់ ជាមួយនឹង​ទំនុកចិត្ត​ខ្ពស់បំផុត​សម្រាប់​អតិថិជន​។​
២. ការកសាង​នូវ​ទំនុកចិត្ត និង​ភាពជឿជាក់ ក្នុងការ​ប្រើប្រាស់​គ្រឿង​អេឡិចត្រូនិក របស់​ក្រុមហ៊ុន​សាម​សុង ដែល​ផ្តល់នូវ​ភាពងាយស្រួល ក្នុងការ​ដំឡើង និង​ជួសជុល​។​
៣. ការពង្រឹង​បន្ថែម ទៅលើ​ចំណេះដឹង​ថ្មីៗ កាន់តែ​ទូលំទូលាយ និង​ជំនាញ​កម្រិត​ខ្ពស់ សម្រាប់​ការដំឡើង ទៅលើ​ម៉ាស៊ីនត្រជាក់​សាម​សុង​។​
 
​ផ្អែកលើ​គោលដៅ​ខាងលើ សិក្ខាកាម ដែល​បញ្ចប់​ការសិក្សា​ក្នុង​វគ្គ​បណ្តុះបណ្តាល លើ​ជំនាញ​គ្រឿង​អេឡិចត្រូនិក​នេះ នឹង​ទទួលបាន​នូវ​ចំណេះដឹង​យ៉ាងច្រើន ដែល​ជួយ​ពួកគេ កាន់​តែមាន​ភាពងាយស្រួល នៅ​ក្នុងការ​ផ្តល់នូវ​សេវាកម្ម គុណភាព​រហ័ស​ល្អ និង​ភាពជឿជាក់​ខ្ពស់បំផុត សម្រាប់​អតិថិជន​របស់​សាម​សុង​។ 




 
​សូមបញ្ជាក់ថា ក្រុមហ៊ុន​សាម​សុង គឺជា​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ​នៅលើ​ពិភពលោក ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្តល់នូវ​របកគំហើញ​ថ្មីៗ សម្រាប់​ជួយ​ឲ្យ​ការរស់នៅ​របស់​មនុស្ស កាន់តែ​ស៊ី​វិ​ល័យ និង​ប្រកបដោយ​ភាពងាយស្រួល​បំផុត​។ តាមរយៈ​របកគំហើញ​ថ្មីៗ និង​ឥតឈប់ឈរ​របស់​ក្រុមហ៊ុន​សាម សុង យើង​ឃើញ​មានការ​វិវត្តន៍​កាន់តែ​ប្រសើរឡើង ទៅលើ​ផលិតផល​គ្រឿង​អេឡិចត្រូនិក​ទំនើបៗ​ជាច្រើន ដូចជា​ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍ប្រើប្រាស់​នៅផ្ទះ​បាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE និង​ដំណោះស្រាយ​ជាច្រើន​ទៀត នៅក្នុង​វិស័យ​ឧស្សាហកម្ម​ព័ត៌មាន​បច្ចេកវិទ្យា​៕



(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com