កីឡាអន្តរជាតិ
អន្តរជាតិ
Rooney ទៅ​ជប់លៀង​នៅ​សេត​វិមាន និង​បាន​ជួប Barron Trump
12, Dec 2018 , 4:10 pm        
រូបភាព
Wayne Rooney (ឆ្វេង) និងកូនប្រុសរបស់ប្រធានាធិបតីអាមេរិក Barron Trump
Wayne Rooney (ឆ្វេង) និងកូនប្រុសរបស់ប្រធានាធិបតីអាមេរិក Barron Trump
Wayne Rooney ខ្សែបម្រើ​ក្រុម DC United ត្រូវបាន​លោក​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ​អញ្ជើញ​ទៅកាន់​សេត​វិមាន ដើម្បី​ចូលរួម​ពិធីជប់លៀង​បុណ្យ​ណូអែល​។​


 
​អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស វ័យ​៣៣​ឆ្នាំ​រូបនេះ​បាន​ថតរូប​ជាមួយ​កូនប្រុស​របស់លោក​ត្រាំ ឈ្មោះ Barron Trump ក្នុង​កម្មវិធី​នោះ​។ ក្មេងប្រុស Barron អាយុ ១២​ឆ្នាំ​គឺជា​អ្នក​ស្រឡាញ់ និង​គាំទ្រ​កីឡាបាល់ទាត់​ម្នាក់ ហើយ​ថែមទាំង​ជា​សមាជិក​ក្រុមយុវជន​របស់​ក្លិប DC United ផងដែរ​។​


 
Rooney ដែលជា​ម្ចាស់​កំណត់ត្រា​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​នៅ Manchester United បាន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្រុម​ដែលមាន​មូលដ្ឋាន​ក្នុង​រដ្ឋធានី​អាមេរិក DC United នៃ​លី​គ​កំពូល​របស់​អាមេរិក MLS ពី​ក្រុម Everton កាលពី​ខែមិថុនា​កន្លងទៅ​។​


 
​សម្រាប់​រដូវ​កាល​ដំបូង Rooney អាច​ស៊ុត​បញ្ចូល​ទី​បាន​ដល់​១២​គ្រាប់ និង​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការនាំ DC ឈានដល់​ការប្រកួត​វគ្គ Play-offs​។​


 
​បើតាម​ការផ្សាយ​របស់ BBC ក្រៅ Rooney មាន​ប្រពន្ធ​របស់គេ Coleen រួមទាំង​កូនប្រុស​បួន​នាក់​ក៏​ទៅ​ចូលរួម​កម្មវិធី​នៅឯ​សេត​វិមាន​ផងដែរ​៕

Tag:
 ​បាល់ទាត់​
  DC United
  Wayne Rooney
  Barron Trump
© រក្សាសិទ្ធិដោយ thmeythmey.com