ជាតិ
ពីនេះ ពីនោះ
ព្រៃវែង​៖ កសិករ​ភូមិ​ធា​យ​បំភ្លេច​ការ​ច្រូតស្រូវ​បែប​ប្រពៃណី ជំនួស​ដោយ​ប្រើ​ម៉ាស៊ីន​
12, Dec 2018 , 4:18 pm        
រូបភាព
ដោយ:
​ព្រៃវែង​៖ វត្តមាន​ម៉ាស៊ីន​ច្រូតស្រូវ​នៅតាម​ជនបទ​កាន់តែ​ច្រើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ គ្រឿងចក្រ​នៃ​វិស័យ​កសិកម្ម​មួយ​នេះ បាន​ជំនួស​ការ​ច្រូតស្រូវ​ដោយ​ប្រើ​កណ្ដៀវ​តាមបែប​ប្រពៃណី​របស់​កសិករ​នៅ​ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង​ទាំងស្រុង​។ អ្នកស្រី ប៉ាន់ សុភ​ក្តិ ជា​កសិករ​នៅ​ភូមិ​ធា​យ​នេះ បាន​ប្រាប់​អ្នក​សារ​ព័​ត៍​មាន​ថ្មីៗ​ថា ការ​ច្រូតកាត់​ដោយ​ប្រើ​ម៉ាស៊ីន​ច្រូត​បែបនេះ គឺមាន​ភាពងាយស្រួល និង​រហ័ស ហើយ​ចាំតែ​យកលុយ ព្រោះ​ច្រូត​រួច​មាន​ឈ្មួញ​មក​ទិញស្រូវ​ដល់​វាលស្រែ​តែម្តង​។​

 
​លោក សាន សារិទ្ធ ម្ចាស់​ម៉ាស៊ីន​ច្រូតស្រូវ​នៅ​ភូមិ​ធា​យ​បាន​ឲ្យ​ដឹងថា សព្វថ្ងៃ​ម៉ាស៊ីន​ច្រូតស្រូវ​មាន ច្រើន ប៉ុន្តែ​រក​ពេល​ច្រូត​សឹងតែ​មិនទាន់ ពេលខ្លះ​ច្រូត​ដល់​ម៉ោង​១០​ទៅដល់​១១​យប់​ក៏មានដែរ​។ ម្ចាស់​ម៉ាស៊ីន​ច្រើន​ស្រូវ​នៅ​ស្រុក​បាភ្នំ ខេត្តព្រៃវែង រូបនេះ បាន​បន្តទៀតថា ក្នុងពេល​ប្រមូល​ផល​ម្តងៗ​លោក​រក​ពេល​សម្រាក​គ្មាន​នោះឡើយ​។

សូម​អញ្ជើញ​ទស្សនា​រូបភាព​ខាងក្រោម​នេះ​៖

Tag:
 ​ស្រូវ​
 ​ ស្រុកស្រែ​
 ​បាភ្នំ​
 ​ ព្រៃវែង​
© រក្សាសិទ្ធិដោយ thmeythmey.com