កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Shakhtar និង Lyon ត្រូវ​ប្រជែង​យក​១ ដើម្បី​បង្គ្រប់​១៦​ក្រុម​ទៅ​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ​
12, Dec 2018 , 5:33 pm        
រូបភាព
កីឡាកររបស់ Lyon (ឆ្វេង) កំពុងដណ្តើមបាល់គ្នាជាមួយកីឡាកររបស់ Shakhtar
កីឡាកររបស់ Lyon (ឆ្វេង) កំពុងដណ្តើមបាល់គ្នាជាមួយកីឡាកររបស់ Shakhtar
Shakhtar Donetsk នឹងត្រូវ​បើកទ្វា​កីឡដ្ឋាន Donbass Arena ដើម្បី​ទទួល​ក្រុម Lyon សម្រាប់​ការប្រកួត​កាត់សេចក្តី​ចុងក្រោយ​ក្នុង​ពូ​ល F ដើម្បី​ប្រជែង​គ្នា​ទៅកាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់ UEFA Champions League នៅ​រាត្រី​ថ្ងៃទី​១២ ខែធ្នូ វេលា​ម៉ោង ៣:០០​នាទី ទៀបភ្លឺ [​ម៉ោង​នៅ​កម្ពុជា​]​។​


 
​ក្រុម​ទាំងពីរ​នឹងត្រូវ​តទល់​គ្នា​ដើម្បី​យក​មួយក្រុម​ទៅ​បង្គ្រប់​ជាមួយ​ក្រុម​ទាំង​១៥​ទៀត​ដែល​បាន​កៅអី​រួចរាល់​ហើយ​។ ក្រុម​ពី​អ៊ុយ​ក្រែ​ន Shakhtar បាន​ឆ្លងកាត់​ការ​ប្រួត​៥​លើកចុងក្រោយ​រកបាន​៥​ពិន្ទុ ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៣​ក្នុង​ពូ​ល តាម​ពីក្រោយ​ក្រុម​គូប្រជែង​ពី​បារាំង Lyon ដែល​ឈរ​នៅ​លេខ​២ ចំនួន​២​ពិន្ទុ​។ 
 
Lyon ត្រូវការ​ត្រឹម​ស្មើ​ប៉ុណ្ណោះ តែ Shakhtar ដាច់ខាត​ត្រូវតែ​ឈ្នះ​ដើម្បី​ក្លាយជា​ក្រុមទី​១៦ សម្រាប់​ប្រជែង​នៅ​វគ្គ​ខ្វែង​។​
 
​ដោយឡែក​ក្រុម​កំពុង​ឈរ​កំពូល​តារាង Manchester City ដែលមាន​ពិន្ទុ​គ្រប់គ្រាន់​ដើម្បី​ទៅ​ជុំ​បន្ត​ដោយ​ស្វ័​ប្រវត្តិ នឹងត្រូវ​តទល់​ជាមួយ Hoffenheim ដែល​ស្ថិតនៅ​បាត​តារាង​មាន​៣​ពិន្ទុ​។ ក្នុងជំនួប​ចុងក្រោយ​នេះ ក្រុម​ពី​អាល្លឺម៉ង់​ក៏ត្រូវ​ការ​ឈ្នះ​ក្រុម​របស់​អង់គ្លេស​នេះដែរ ព្រោះ​នៅសល់​ឱកាស​ប្រជែង​យក​កៅអី​លេង​ក្នុង​ក្របខណ្ឌ Europa League​។ ក្នុង​លក្ខខណ្ឌ​ដែល Shakhtar ឈ្នះ Lyon នោះ​មានន័យថា Hoffenheim អស់សិទ្ធិ​លេង​នៅ  Europa League តែម្តង​ទោះបី​ពួកគេ​ឈ្នះ​នៅ​ប្រកួត​ចុងក្រោយ​នេះ​ក៏ដោយ​។​
 
​សម្រាប់​ពូ​ល G ឯណោះ​វិញ Real Madrid និង AS Roma បាន​សិទ្ធិ​ទៅ​វគ្គ​បន្ត​រួចហើយ​ដែរ ប៉ុន្តែ​នៅឡើយ Viktoria Plzen និង CSKA Moscow ដែលមាន​៤​ពិន្ទុ​ស្មើគ្នា ត្រូវ​ប្រជែង​កៅអី Europa League វគ្គ ៣២​ក្រុម​រៀងខ្លួន​។ CSKA Moscow នឹងធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម​យក្ស​អេ​ស្ប៉ា​ញ ខណៈ Viktoria Plzen ត្រូវ​ទទួលភ្ញៀវ Roma សម្រាប់​ជំនួប​កាត់សេចក្តី​ចុងក្រោយ​៕
 
​ជំនួប​គូ​ដទៃ​ដែល​ត្រូវ​លេង​នៅ​យប់​នេះ​៖
- Group E
Ajax Vs FC Bayern München
Benfica Vs AEK Athens
 
- Group H 
Valencia Vs Manchester United
Young Boys Vs Juventus
 

Tag:
 បាល់ទាត់​
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com