បន្លែ​និង​ផ្លែឈើ​ណាខ្លះ ធ្វើ​ឲ្យ​ខួរក្បាល ភ្នែក ធ្មេញ និង​ផ្នែក​ផ្សេង​នៃ​រាងកាយ​ល្អ​?
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
បន្លែ​និង​ផ្លែឈើ​ណាខ្លះ ធ្វើ​ឲ្យ​ខួរក្បាល ភ្នែក ធ្មេញ និង​ផ្នែក​ផ្សេង​នៃ​រាងកាយ​ល្អ​?
07, Apr 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​អ្នក​ពី​បន្លែ និង​ផ្លែឈើ​ដែល​ជំនួយ​ដល់​រាងកាយ​អ្នក​។​


 
តើ​មាន​អ្វី​ខ្លះទៅ​?
 
1.​ ​បើ​អ្នក​ប្រើ​ខួរក្បាល​គិត​ច្រើនពេក អ្នក​គួរ​បរិភោគ​ផ្លែ​ចេក វា​ជួយ​បំប៉ន​ខួរក្បាល​អ្នក​។​
2.​ ​ប្រសិនបើ​អ្នក​ប្រើ​ភ្នែក​ច្រើនពេក​ដូចជា​មើល​កុំព្យូទ័រ​យូរ​ឬ​មើល​ឯកសារ​យូរ អ្នក​អាច​ជ្រើសរើស​បរិភោគ​ល្ហុង ព្រោះ​វា​ជំនួយ​ដល់​ភ្នែក​អ្នក​ខ្លាំងណាស់ ធ្វើ​ឲ្យ​ភ្នែក​អ្នក​មិន​ងាយ​ខូច​ឡើយ​។​
3.​ ​បើ​ធ្មេញ​អ្នក​ចេញឈាម អ្នក​គួរតែ​ពិសារ​ផ្លែ​គី​វី​ដើម្បី​បំបាត់​អាការ​:​នេះ ព្រោះ​វា​មាន​ប្រសិទ្ធភាព​ខ្ពស់​ខ្លាំង​។​
4.​ ​ប្រសិនបើ​អ្នកមាន​ជំងឺ​បេះដូង អ្នក​គួរ​ជ្រើសរើស​ក្រូចថ្លុង​មក​ពិសារ ព្រោះ​វា​អាច​ការពារ​បេះដូង​អ្នក​ឲ្យ​មាន​សុខ​ភាពល្អ​បាន​។​
5.​ ​អ្នក​ដែល​ជក់បារី​ច្រើន អាច​ពិសារ​ផ្លែ​ទំពាំងបាយជូរ​បាន​ដើម្បី​ជំនួយ​ដល់​សួត ទើប​សួត​អ្នក​មិន​ងាយ​ខូច​ព្រោះ​ផ្សែង​ពុល​បារី​។​
6.​ ​ការពារ​ស្នាម​ជ្រួញ​លើ​មុខ ផ្លែឈើ​ដែល​ល្អ​បំផុត​គឺ​ផ្លែស្វាយ​។ ដូចនេះ អ្នក​អាច​ញ៉ាំ​ជា​ញឹកញាប់ ដើម្បី​សម្រស់​របស់​អ្នក​។​
7.​ ​បើ​អ្នក​រាករូស អាច​ពិសារ​ផ្លែ​ប៉ោម​បាន ព្រោះ​វា​នឹងធ្វើ​ឲ្យ​សុខភាព​អ្នក​ល្អ​ឡើងវិញ​។​
8.​ ​ឈឺក្រពះ ផ្លែ​ល្ហុង​គឺមាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​ព្យាបាល​។ ដូចនេះ​បើ​អ្នកមាន​អាការ​:​ដូចខាងលើ អ្នក​គួរតែ​ជ្រើសរើស​បន្លែ​និង​ផ្លែឈើ​ទាំងនេះ​មក​បរិភោគ​ដើម្បី​ទទួលបាន​សុខភាព​ល្អ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com