អត្ថបទពាណិជ្ជកម្ម
អ្នកនេសាទម្នាក់ទៀតនៅខេត្តព្រះសីហនុ បានឈ្នះរង្វាន់៧០លានរៀលពីខារ៉ាបាវ
× ទឹកប្រាក់៧០លានរៀល ដែលជារង្វាន់ធំរបស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្តធ្លាក់ដល់ដៃរបស់អតិថិជន ម្នាក់ទៀតហើយ ដែលរស់នៅភូមិ២ ឃុំកាំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ អតិថិជនដែលមានសំណាងរូបនេះ ឈ្មោះសួន វិសិទ្ធ អាយុ ៣១ឆ្នាំ ជាអ្នកនេសាទ។
លោក សួន វិសិទ្ធ បានឱ្យដឹងថា កាលពីសប្ដាហ៍កន្លងទៅ នៅពេលពីសម្រាកពីការងារនេសាទ ហើយត្រឡប់មកផ្ទះវិញ លោកក៏បានទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ មួយកំប៉ុងពីអ្នកអ្នកលក់ដែលនៅផ្ទះក្បែរគ្នាមកទទួលទាន លុះពេលគាស់ក្រវិលកំប៉ុងក៏ស្រាប់តែឃើញមានរង្វាន់៧០លានរៀលនៅក្រវិលកំប៉ុងតែម្ដង។ ភ្លាមនោះ លោកមិនទាន់ទុកចិត្តទេ ហើយទូរស័ព្ទសាកសួរព័ត៌មានបញ្ជាក់ពីក្រុមហ៊ុន ដែលមានដាក់លេខទូរស័ព្ទ នៅលើក្រវិលកំប៉ុងស្រាប់។ បន្ទាប់ពីដឹងថាត្រូវរង្វាន់ធំ ទាំងរូបលោកផ្ទាល់ ក៏ដូចជាក្រុមគ្រួសារ ពិតជាមានក្ដីរំភើបរីករាយជាខ្លាំង ព្រោះមិននឹកស្មានថា អាចមានវាសនាមានលុយយ៉ាងសន្ធឹកសន្ធាប់ដូច្នេះនោះទេ។
ក្រោយពេលទទួលបានលុយរង្វាន់ទាំងនេះ លោកនឹងយកមួយចំណែក ទៅសងបំណុលធនាគារឯកជន ហើយយកមួយចំណែកទៀត ទៅសង់ផ្ទះ និងទិញទូកសម្រាប់នេសាទ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។ ជាចុងក្រោយ លោកក៏សូមថ្លែងអំណរគុណ ចំពោះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ដែលបានជួយកែប្រែជោគវាសនាក្រុមគ្រួសាររបស់លោក ឱ្យមានភាពល្អប្រសើរ។
សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណដល់អតិថិជន និងចូលរួមអបអរសាទរនៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាខ្មែរ ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមរង្វាន់យ៉ាងសន្ធឹកសន្ធាប់ នូវចំនួនទឹកប្រាក់រហូតដល់ ៧០លានរៀល ចំនួន៥០រង្វាន់ ម៉ូតូ HONDA Dream 125 ចំនួន៥០50 រង្វាន់ , ទូរស័ព្ទដៃ iPhone ចំនួន៥០រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់១កំប៉ុង រាប់លានកំប៉ុង និងគ្មានការកំណត់កាលបរិច្ឆេទនោះទេ។ អ្នកទទួលទានអាចមានសំណាងបានឈ្នះរង្វាន់ធំ , អ្នកលក់ឱ្យគេត្រូវរង្វាន់ធំ នឹងមានសំណាងបានទទួលរង្វាន់៧លានរៀល។ សម្រាប់អ្នកតាំងលក់ស្អាតជាងគេ នៅពេលក្រុមការងារចុះទៅឃើញ នឹងទទួលបានប្រាក់រង្វាន់ចំនួន ៧០ម៉ឺនរៀល។ សូមចំណាំ ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com