សត្វ«កន្ថឹក» ស៊ីសត្វល្អិត, ពីងពាង, ជន្លេន និងផ្លែឈើ ជាអាហារ
ជាតិ
ពីនេះ ពីនោះ / មិនយល់...!
សត្វ«កន្ថឹក» ស៊ីសត្វល្អិត, ពីងពាង, ជន្លេន និងផ្លែឈើ ជាអាហារ
13, Dec 2018 , 4:17 pm        
រូបភាព
ដោយ: ថ្មីៗ
សត្វ «កន្ថឹក» មានពីរប្រភេទ ទី១ប្រភេទក្បាលឆ្នូត និងប្រភេទទី២ មានរាងដូចសត្វកំប្រុក។ «កន្ថឹក» ស៊ីសត្វល្អិត, ពីងពាង, ជន្លេន និងផ្លែឈើ ជាអាហារ។ សត្វ «កន្ថឹក» ក្បាលឆ្នួតនេះ ភាគច្រើនរស់នៅតាមគុម្ពោតព្រៃតូចៗ គុម្ពឬស្សី ព្រៃស្រោង និងព្រៃរបោះ។ ចំណែកឯ «កន្ថឹក» រាងដូចកំប្រុក រស់នៅតាមព្រៃស្រោង ព្រៃរបោះ ចុល្លព្រឹក្ស និងចម្ការផងដែរ។


សត្វ «កន្ថឹក» ក្បាលឆ្នួត អាចសម្គាល់បានដោយសារវាមានច្រមុះស្រួចវែង ហើយកន្តុយក៏វែង ប៉ុន្តែមានរោម ខ្លី និងរលោង។ ខ្នងរបស់វាមានសម្បុរប្រផេះចាស់ និងត្នោតចាស់ ចំណែកពោះវិញ និងផ្នែកសងខាងខ្នង ខ្លួនពណ៌ត្នោត។ សត្វ «កន្ថឹក» មានឆ្នូតពណ៌ខ្មៅជាច្រើន លាតចាប់ពីច្រមុះកាត់តាមក្រោមភ្នែករហូតដល់គុម្ពត្រចៀក និងមានពណ៌សអមសងខាង។ សត្វប្រភេទនេះ ឈ្មោលមានទំហំធំ និងពណ៌ភ្លឺជាង សត្វញី។
  


សត្វ «កន្ថឹក» ក្បាលឆ្នួតនេះ ភាគច្រើនរស់នៅតាមគុម្ពោតព្រៃតូចៗ គុម្ពឬស្សី ព្រៃស្រោង និងព្រៃរបោះ។ «កន្ថឹក» ជាប្រភេទស៊ីអាហារពេលនៅពេលថ្ងៃ ហើយចំណីរបស់វាមានដូចជាផ្លែឈើ និងសត្វល្អិតជាពិសេសពពួក អណ្ដើកមាស និងកញ្ចែជាដើម។ នេះបើតាមសៀវភៅថនិកសត្វកម្ពុជា។ វត្តមានរបស់វាមាននៅខេត្តកោះកុង មណ្ឌលគិរី និងតំបន់ភូមិភាគខាងជើងនៃប្រទេសកម្ពុជា និងមាននៅប្រទេសឡាវ វៀតណាម និងភាគខាងកើតប្រទេសថៃ។ សត្វប្រភេទនេះ គេមិនទាន់ដឹងពីស្ថានភាពអភិរក្សពួក វាពិតប្រាកដទេ ហើយវាមិនមានការគំរាមកំហែងជាសកលនោះទេ។ 
  


សត្វ «កន្ថឹក» រាងដូចកំប្រុកនេះ គេឃើញនៅតាមទីជម្រកផ្សេងៗជាច្រើន ក្នុងនោះមានព្រៃស្រោង ព្រៃរបោះ ចុល្លព្រឹក្ស និងចម្ការផងដែរ។  វាភាគច្រើនរស់នៅលើដើមឈើ តែវារកចំណីនៅលើដី ចំណីអាហាររបស់វារួមមានសត្វល្អិត ពីងពាង ជន្លេន និងផ្លែឈើ។ សត្វប្រភេទនេះ វត្តមាននៅគ្រប់ទីកន្លែងនៅក្នុងព្រៃប្រទេសកម្ពុជា ប្រទេសបង់ក្លាដេស ភូមា ថៃ ឥណ្ឌូចិន និងចិនភាពខាងត្បូង។ ប្រភពនៃឯកសារសត្វនេះ សារព័ត៌មានថ្មីៗ ដកស្រង់ពីសៀវភៅថនិកសត្វកម្ពុជា ដែលរៀបរៀងដោយ ម៉ែន សូរិយន់, សួន ផល្លា, ស៊ិន ប៉ូលីន និង Joe Walston ឆ្នាំ២០០៨៕
 
 
 

Tag:
 កន្ថឹក
  ថនិកសត្វ
© រក្សាសិទ្ធិដោយ thmeythmey.com