Heng He Investment and Development Group (Cambodia) Co.,LTD បានសម្ពោធនូវគម្រោង ទីក្រុង ហេង ហេង នៅក្រុងបាវិត ដែលជាតំបន់ពហុពាណិជ្ជកម្មសម័យថ្មី កាលពីថ្ងៃ១២ ខែធ្នូ កន្លងទៅនេះ។ ពិធីបើកសម្ពោធនេះ ក៏បានអញ្ជើញចូលរួមពីសំណាក់លោក Huang Hua ប្រធានហួរលានគ្រុប, លោក សេង សិលា អភិបាលក្រុងបាវិត,លោក អ៊ុក កោសា ទីប្រឹក្សាសម្តេចហេង សំរិន និងភ្ញៀវកិត្តិយសជាច្រើនទៀត។ នៅក្នុងពិធីសម្ពោធនេះ ក៏មានការសម្ដែងនូវរបាំជូនពរ និងសម្ដែងរបស់តារាចម្រៀងស្រី កញ្ញា ពេជ្រ សូលីកា ផងដែរ។
ថ្លែងក្នុងកម្មវិធីបើកសម្ពោធដ៏ឱឡារិកនេះ នាយកក្រុមហ៊ុន Heng He Investment and Development Group (Cambodia) Co.,LTD លោក Su Liang Sheng បានមានប្រសាសន៍ថា៖ Heng He Group ឆ្លើយតបយ៉ាងសកម្មតាមនយោបាយផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់រដ្ឋាភិ បាលចិន ដើម្បីធ្វើឲ្យវិស័យសំណង់របស់ប្រទេសកម្ពុជា កាន់តែមានភាពសម្បូរបែប។ ទន្ទឹមនឹងនេះ លោក Sin Laing Sheng ក៏បានថ្លែងអំណរគុណដោយស្មោះ ចំពោះដៃគូគ្រប់ទិសទីដែលបានជួយលើកស្ទួយ និងគាំទ្រ Heng He Group នាពេលកន្លងមកផងដែរ។

លោក សេង សិលា អភិបាលក្រុងបាវិត បានគូសបញ្ជាក់នៅក្នុងពិធីនោះថា មិត្តភាពរវាង កម្ពុជា និងចិន មានភាពស្និទ្ធស្នាលជាយូរលង់ណាស់មកហើយ ទាំងក្នុងវិស័យសំណង់ និងការអភិវឌ្ឍន៍ទីក្រុង និងសមិទ្ធផលនានា។ លោក សេង សិលា បន្ថែមទៀតថា៖«Heng He Group ស្ថិតនៅក្រុងបាវិត និងផ្តល់ឲ្យអ្នកនៅក្នុងស្រុកនៅកន្លែងធ្វើការនិងមុខងារជាច្រើន និងទីផ្សារអចលនទ្រព្យនៅក្រុងបាវិតរីកចម្រើនថែមមួយកម្រិតទៀត»។
សម្រាប់ លោក អ៊ុក កោសាវិញ លោកបានវាយតម្លៃខ្ពស់ថា «Heng He Group» គឺជាសហគ្រាសមានជាយុទ្ធសាស្ត្ររយៈពេលវែង អភិវឌ្ឍន៍បង្កើតស្តង់ដារថ្មីរបស់ក្រុងបាវិត និងគឺជាដៃគូល្អរបស់ប្រជាជនកម្ពុជា និងជាស្ថាបនិកសម័យថ្មី។

គួររំលឹកថា ទីក្រុង ហេង ហេង ផ្តល់នៅគម្រោង អចលនទ្រព្យអចិន្ត្រៃយ៍ ប្រើប្រាស់ផលិតផលតែមួយ និងទីផ្សារនៅក្រុងបាវិត ដែលបង់ថ្លៃឈ្នួលមិនដល់៣ឆ្នាំ អាចទទួលបានកម្មសិទ្ធិអចលនទ្រព្យអចិន្ត្រៃយ៍របស់ទីក្រុង ហេង ហេង។ កាន់តែមានជម្រើ សជាម្ចាស់គម្រោងដ៏វៃឆ្លាត។ ទទួលជួលត្រលប់វិញ៥ឆ្នាំ ដោយមួយឆ្នាំអាចចំណេញដល់ទៅ ២០ភាគរយ។ Heng He Group សន្យាដោយស្មោះត្រង់ចំពោះការមិនពេញចិត្ត ទៅលើគម្រោងណាមួយក្នុងរយៈពេលពីរឆ្នាំ នឹងទទួលទិញក្នុងតម្លៃដើមវិញ។ បំបាត់នូវការព្រួយបារម្ភរបស់អ្នកយ៉ាងពិតប្រាកដ ជួយដល់អ្នកមានទំនុកចិត្ត អាចធ្វើជាថៅកែបានយ៉ាងងាយស្រួល។
ទីក្រុងហេងហេង មានគុណភាពសំណង់ល្អប្រពៃ សមស្របទៅតាមផែនការធ្វើអាជីវកម្ម គម្រោងដ៏ឈ្លាសវៃ ទទួលបាននូវការស្វែងរកពីសំណាក់អតិថិជនជាច្រើន។ នៅថ្ងៃដែលបើកសម្ពោធ មានការលក់ចេញបានដ៏ច្រើនសន្ធឹកសន្ធាប់ ដែលទាំងនេះអាចបញ្ជាក់បាន ពីរូបភាពនៃផលិតផលដែលល្អ របស់ទីក្រុង ហេង ហេង។ ការជឿជាក់របស់ទីក្រុង ហេង ហេង គឺសម្ដីរបស់អ្នកទិញ ទើបអាចបញ្ជាក់ពីគុណភាពដែលល្អបាន។ ឆ្លងផុតឆ្នាំ2018ទៅ Heng He Group នឹងបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ «រក្សាផលិតផលឱ្យឋិតថេរ រួមចិត្តរួមកម្លាំង» ក្រោមយុទ្ធសាស្ត្រដឹកនាំរបស់អគ្គនាយកក្រុមហ៊ុនឈរជើងនៅប្រទេសកម្ពុជា ទៅតាមទស្សនវិស័យ និងស្តង់ដាអន្តរជាតិ អភិវឌ្ឍន៍ការច្នៃប្រឌិត។ បន្តការពង្រីកនៅក្នុងប្រទេសកម្ពុជា និងវិនិយោគនៅតំបន់អាស៊ីអាគ្នេយ៍៕
(អត្ថបទពាណិជ្ជកម្ម)