អត្ថបទពាណិជ្ជកម្ម
វត្តមាន Bella និង​តារាចម្រៀង​ខ្មែរ​៤​រូប​ទៀត បានធ្វើ​ឲ្យ​ការប្រគំ​តន្ត្រី​របស់ Huawei កាន់តែ​រំភើប​!
13, Dec 2018 , 5:30 pm        
រូបភាព
ដោយ:
​ការប្រគំ​តន្ត្រី Bella nova 3 series Live Concert ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន Huawei កាលពី​ថ្ងៃទី​១០ ខែធ្នូ​កន្លងទៅ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​មាន​ភាព​រំភើប​រីករាយ​យ៉ាងខ្លាំង ជាមួយនឹង​សម្រែក​ហ៊ោកញ្ជ្រៀវ និង​ទះដៃ​យ៉ាង​កងរំពង ជាមួយ​ស្នាមញញឹម​។ កម្មវិធី​ប្រគំ​តន្ត្រី​ដ៏​រំភើប​នេះ ប្រព្រឹត្តទៅ​នៅ​ឆាក​តន្ត្រី​ដ៏​ទំនើប ក្នុង​ស្ទូឌីយូ​ហង្ស​មាស នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​១ ជាន់​ទី​៤ ព្រមទាំង​មានការ​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​រស្មី​ហង្ស​មាស​ផងដែរ​។​
 
​នេះ​ជា​ជំនួប​ជាមួយ​កំពូល​តារា​សម្តែង​ល្បី កញ្ញា Bella Ranne តារា​ថត​ផ្សព្វផ្សាយ Huawei nova3 series កំពូល​តារាចម្រៀង លោក នី​កូ​,​អ្នកនាង សុខ ស្រី​នាង លោក សុវត្ថិ មុនី​វណ្ណ និង​លោក សុវត្ថិ មុនី​នាគ បាន​ចូលរួម​អង្រួន​ការប្រគំ​តន្ត្រី​ឲ្យ​កក្រើក​ផងដែរ​។​
 
​ក្រុមហ៊ុន Huawei ដែលជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លំដាប់ថ្នាក់​លេខ​២ ក្នុង​ពិភពលោក បានរៀបចំ​ការប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​នេះ​ឡើង ដើម្បី​អបអរសាទរ​ការសម្ពោធ​ស្មា​ត​ហ្វូ​ន Huawei nova3 Lite ជា​ផ្លូវការ​ក្នុងប្រទេស​កម្ពុជា ដែលជា​ស្មា​ត​ហ្វូ​ន​ដែល​លក់ដាច់​បំផុត​ប្រចាំឆ្នាំ និង​រីករាយ​ទិវា​សិទ្ធិមនុស្ស​។ កម្មវិធី​នេះ​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ ជាពិសេស​មានការ​ចូល​រួម​ពី​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា ម្ចាស់​ហាង​ទូរស័ព្ទ​ជា​ដៃគូ ដៃគូ​សហការ​នៅតាម​បណ្តា​ក្រុមហ៊ុន​នានា​។​


 
​កញ្ញា Bella បាន​ស្វាគមន៍​អ្នកគាំទ្រ​ជាមួយ​ស្នាមញញឹម និង​ទឹកមុខ​ស្រស់ស្រាយ រួសរាយ​រាក់ទាក់ ជាមួយ​បាន​បកស្រាយ​បទ​ចម្រៀង​ពីរ​បទ​យ៉ាង​ពីរោះ​។ កញ្ញា ក៏បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ថា កញ្ញា ពិតជា​នឹក​អ្នកគាំទ្រ​នៅ​ប្រទេស​កម្ពុជា​ខ្លាំងណាស់ និង​ពិតជា​រីករាយ ដែល​បានមក​ប្រទេស​កម្ពុជា​ម្តងទៀត ដោយមាន​ការអញ្ជើញ​ពី​ក្រុមហ៊ុន Huawei ។ ក្រៅពី​បកស្រាយ​បទ​ចម្រៀង កញ្ញា ក៏បាន​បង្ហាញ​ពី​ទឹកមុខ​ដ៏​ក្រមិចក្រមើម​ផ្ទាល់ ដូច​ទៅនឹង​វី​ឌី​អូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម Huawei nova3 និង nova3i របស់​កញ្ញា និង​ការលេង​ហ្គេម​សប្បាយៗ ជាមួយ​អ្នកគាំទ្រ​នៅលើ​ឆាក​ផងដែរ​។ 
 
​លើសពីនេះទៅទៀត វត្តមាន​ក្នុងការ​ចូលរួម​របស់​លោក នី​កូ​, អ្នកនាង សុខ ស្រី​នាង​, លោក សុវត្ថិ មុនី​វណ្ណ និង លោក សុវត្ថិ មុនី​នាគ ក្នុង​ឈុត​សម្លៀកបំពាក់​ពណ៌​ក្រហម​ព្រម​គ្នា ក៏បាន​ធ្វើ​ឲ្យ​ការប្រគំ​តន្ត្រី​កាន់តែ​ជក់ចិត្ត និង​រីករាយ​កាន់តែខ្លាំង ជាមួយ​ការបកស្រាយ​បទ​ចម្រៀង​ពីរោះៗ ព្រមទាំង​ក្បាច់​រាំពិសេសៗ គួរ​ឲ្យ​ចាប់អារម្មណ៍​ដែល​ធ្វើ​ឲ្យ​ការប្រគំ​តន្ត្រី​កាន់តែ​រស់​រវើក​។​


 
​នៅ​ចុង​កម្មវិធី កំពូល​តារាចម្រៀង​ទាំង​បួន​ដួង បាន​បកស្រាយ​រួម​បទ​ចម្រៀង​រួមគ្នា ជា​ចង្វាក់​ប្រពៃណី​ខ្មែរ   ។ រីឯ​កញ្ញា  Bella ក៏បាន​រាំ​យ៉ាង​សមសួន គួរ​ឲ្យ​ទាក់ទាញ​ផងដែរ​។ ក្រៅពីនេះ ក៏មាន​ការលេង​ហ្គេម សប្បាយៗ​ជាច្រើន ដើម្បី​ឈ្នះ​រង្វាន់​ជាច្រើន​ទាំង​មុន​កម្ម​វី​ធី និង​ក្នុង​កម្មវិធី​។ មិនតែប៉ុណ្ណោះ អ្នកចូលរួម​ក៏បាន​ធ្វើតេស្ត​ស្មា​ត​ហ្វូ​ន nova3 series ជាមួយ​បទពិសោធន៍​ក្នុងការ​ថតរូប​ម៉ា​ឡូយ និង​សែ​ល​ហ្វី​ម៉ា​កប់​។​
 
​គួរបញ្ជាក់​ផងដែរ​ថា​ស្មា​ត​ហ្វូ​ន nova3 Lite បាន​ក្លាយជា​ស្មា​ត​ហ្វូ​ន​ដែល​លក់ដាច់​បំផុត ដែលមាន​តម្លៃ​ត្រឹមតែ ២៥៩​ដុល្លារ ។  nova3 Lite មាន​អេក្រង់​កោង 3D ពេញ​តួ ធំ​កប់​កែម បែប​ឆក​ទំហំ​បង្ហាញ 6.5 FHD+ FullView Display អេក្រង់​លាត​រហូតដល់ ៩០.១​ភាគរយ និង​កម្រិត​បង្ហាញ ២៣៤៩ * ១០៨០ High Resolution បំពាក់​ដោយ AI កាមេរ៉ា​បួន​គ្រាប់​។ កាមេរ៉ា​មុខ​ពីរ​គ្រាប់ ទំហំ ១៦MP + ២MP និង​កាមេរ៉ា​ក្រោយពីរ​គ្រាប់ ១៣MP + ២MP ថាមពល​ថ្ម​របស់ nova3 Lite មាន​ទំហំ​ធំ​មហាសាល រហូតដល់ ៤០០០mAh​។ 
 
​ប្រសិនបើ​អ្នក​ខកខាន មិនបាន​ទៅ​ទស្សនា ឬ​ទស្សនា​ការផ្សាយ​ផ្ទាល់ អ្នក​អាច​ទស្សនា​តាម​៖
 
 












(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com